Digital Only
របៀប ៤ យ៉ាងដើម្បីបម្រើក្រុមគ្រួសារដែលពិការ
ក្រុមគ្រួសារដែលទទួលរងដោយពិការភាពត្រូវការសេចក្តីស្រឡាញ់ ជំនួយ និងការជ្រោមជ្រែងរបស់អ្នក ។
ប្រមាណជា ១៥ ភាគរយនៃប្រជាជនលើពិភពលោករស់នៅដោយពិការភាពតាមរូបភាពមួយចំនួន ។១ សម្រាប់អស់អ្នកដែលមើលថែដល់ជនពិការទាំងនោះ កិច្ចការសាមញ្ញៗដូចជាការយកពួកគេទៅការប្រជុំសាក្រាម៉ង់អាចក្លាយជាកិច្ចការលំបាកខ្លាំង ។ ជារឿយៗ សមាជិកវួដចង់ជួយ ប៉ុន្តែពុំដឹងអំពីអ្វីដែលពួកគេអាចធ្វើបាន ។
យោបល់ទាំងបួនមកពីសេវាកម្មជនពិការរបស់សាសនាចក្រក៏អាចជួយបានផងដែរ ៖
-
ឆ្លៀតពេលដើម្បីយល់ដឹងអំពីតម្រូវការពិតប្រាកដរបស់ពួកគេ ។ សួរសំណួរដោយរមទម្យ ប៉ុន្តែត្រង់ៗអំពីបុគ្គលដែលពិការ និងស្ថានភាពជាក់លាក់របស់ពួកគេ ។ សូមព្យាយាមយល់ដឹងទាក់ទងនឹងផ្នែករាងកាយ សតិអារម្មណ៍ ឬផ្នែកផ្លូវចិត្តនៃរោគវិនិច្ឆ័យរបស់បុគ្គលនោះ ។ ការស្គាល់សមាជិកវួដ និងការលំបាករបស់គាត់នៅក្នុងកម្រិតផ្ទាល់ខ្លួន គឺជាចំណុចដ៏អស្ចារ្យមួយដើម្បីចាប់ផ្តើម និងផ្តល់គំនិតដល់អ្នកអំពីរបៀបដើម្បីជួយបុគ្គលនោះ និងអ្នកមើលថែទាំ ។
-
ប្រព្រឹត្តចំពោះជនពិការដូចអ្នកប្រព្រឹត្តចំពោះមនុស្សផ្សេងទៀត ។ ហៅឈ្មោះពួកគេ ហើយបញ្ចូលពួកគេក្នុងការសន្ទនា ។ ចងចាំថា ពួកគេគឺជាបុត្រាបុត្រីរបស់ព្រះ ។ ផ្តោតទៅលើអ្វីដែលពួកជនពិការនោះអាចធ្វើបាន ។
-
ផ្តល់ជំនួយពិសេស ។ សូមប្តូរពីការនិយាយថា « សូមប្រាប់ខ្ញុំ ប្រសិនបើមានអ្វីដែលខ្ញុំអាចជួយ » ឲ្យទៅជាជំនួយជាក់លាក់, ជំនួយផ្ទាល់ខ្លួនមួយ ។ សូមគិតអំពីសំណួរដូចជា « តើខ្ញុំអាចជួយមើលកូនឲ្យអ្នកបានទេនៅយប់ថ្ងៃព្រហស្បតិ៍ ពេលអ្នកទៅព្រះវិហារបរិសុទ្ធ ? »
-
ចាប់ផ្តើមពីអ្វីតិចតួច ហើយមានគំនិតច្នៃប្រឌិត ។ ប្រសិនបើគ្រួសារមួយមានកូនម្នាក់ដែលប្រើរទេះជនពិការ អ្នកអាចទុកផ្លូវឲ្យរទេះជនពិការនោះធ្វើដំណើរបាននៅរៀងរាល់ការប្រជុំសាក្រាម៉ង់ ។ ឬប្រសិនបើសមាជិកថ្នាក់មិនចូលចិត្តការអានឮៗ សូមឲ្យពួកគេជួយហុចក្រដាសចែកទៅពួកគេជំនួសវិញ ។
នៅពេលអ្នកព្យាយាមស្គាល់អំពីរបៀបបម្រើក្រុមគ្រួសារ និងអ្នកមើលថែដល់អស់អ្នកដែលពិការ នោះព្រះវិញ្ញាណនឹងក្លាយជាមគ្គុទេស៍របស់អ្នក ។