២០១៨
​ថ្ងៃ​ដំបូង​របស់​ខ្ញុំ​នៅ​ថ្នាក់​កូរ៉ូម​អែលឌើរ
ខែ មិថុនា ឆ្នាំ ២០១៨


ការរៀបចំ​ខ្លួនសម្រាប់​ជីវិត

​ថ្ងៃ​ដំបូង​របស់​ខ្ញុំ នៅ​ថ្នាក់​កូរ៉ូម​អែលឌើរ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ កាលីហ្វូញ៉ា ស.រ.អា. ។

ខ្ញុំ​នៅ​ក្មេង និង​ជា​អែលឌើរ​ថ្មី​ម្នាក់ ។ តើ​ខ្ញុំ​ត្រូវ​ផ្តល់​អ្វីខ្លះ​ដល់​កូរ៉ុម​អែលឌើរ ? ខ្ញុំ​ឃើញ​ថា ខ្ញុំ​មាន​អ្វីៗ​ជាច្រើន​ដើម្បី​ចែកចាយ !

young men laughing

ខ្ញុំ​ពុំ​សូវ​ជា​ភ័យ​ប៉ុន្មាន​ទេ ដើម្បី​ចូលរួម​ថ្នាក់​កូរ៉ុម​អែលឌើរ ​ដោយ​សារ​ខ្ញុំ​ទទួល​អារម្មណ៍​ថា ខ្ញុំ​បាន​ដឹង​អំពី​អ្វី​ដែល​រំពឹង​ទុក ។ ខ្ញុំ​ក៏​ស្គាល់​មនុស្ស​គ្រប់​គ្នា​នៅក្នុង​កូរ៉ុម​អែលឌើរ​នៅ​វួដ​របស់​ខ្ញុំ​ផងដែរ ។ ពួកគាត់​ជា​មិត្តភក្តិ​របស់​ឪពុក​ខ្ញុំ ហើយ​ជា​បុរស​ដែល​ខ្ញុំ​គោរព​ទុកដូច​ជា​អ្នក​ប្រឹក្សា​យោបល់ ។​ ខ្ញុំ​បាន​ដឹង​ថា ពួកគាត់​រីករាយ​ជួយ​ខ្ញុំ​ឲ្យ​យល់​រឿង​នានា ដូច្នេះ​វា​ពុំ​មែន​ជា​ការភ័យ​ឡើយ​ដើម្បី​ចូលរួម​ជាមួយ​ពួកគាត់​នៅក្នុង​ថ្នាក់​កូរ៉ុម​អែលឌើរ​នោះ ។

អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ការភិតភ័យ​បន្តិច​នោះ​គឺ​ការចូលរួម​ចំណែក​ក្នុង​មេរៀន ។ គ្រា​ដំបូង​វា​ពិបាក​ដែល​ខ្ញុំ​គិត​ថា តើ​ខ្ញុំ​អាច​ផ្តល់​អ្វីៗ​ដល់​ពួក​បុរស​ដែល​មាន​បទពិសោធន៍​ជីវិត និង​មាន​ប្រាជ្ញា​ច្រើន​ជាង​ខ្ញុំ​នោះ ។

វា​ខុស​គ្នា ប៉ុន្តែ​វា​ដូច​គ្នា

ថ្នាក់​កូរ៉ុម​អែលឌើរ​គឺ​ខុស​ពី​ថ្នាក់​កូរ៉ុម​សង្ឃ​យ៉ាង​ខ្លាំង ។ ក្រៅ​ពី​មនុស្ស​ដែល​មាន​អាយុ​ស្របាល​អ្នក អ្នកបែរជា​នៅ​ជាមួយ​នឹង​មនុស្ស​ពេញវ័យ ។ នៅ​ពីរបី​លើក​ដំបូង​ដែល​ខ្ញុំ​បាន​ទៅ​ថ្នាក់នោះ ខ្ញុំ​ពិត​ជា​ពុំ​ហ៊ាន​និយាយ​អ្វីសោះ ។ ខ្ញុំ​បារម្ភ​ថា ខ្ញុំ​នៅ​ក្មេង​ពេក ហើយ​គ្មានតម្រិះ​គ្រប់គ្រាន់​ដើម្បី​ចូលរួម​ចំណែក ។

ប៉ុន្តែ​កាល​ណា​ខ្ញុំ​កាន់តែ​ចូលរួម នោះ​ខ្ញុំ​កាន់តែ​មាន​អារម្មណ៍​សុខស្រួល ហើយ​កាលណា​ខ្ញុំ​កាន់តែ​ដឹង​ថា ទោះជា​អ្នក​អាយុ​ប៉ុន្មាន​ក្តី ខ្ញុំ​កាន់តែ​ដឹង​ថា មនុស្ស​គ្រប់គ្នា​មាន​អ្វីមួយ​ដើម្បីចូលរួមចំណែក ។ មនុស្ស​ម្នាក់ៗ​មាន​បទពិសោធន៍​ផ្សេង​គ្នា​ជាមួយ​នឹង​ដំណឹង​ល្អ ហើយ​មនុស្ស​ម្នាក់ៗ​មាន​កម្រិត​នៃ​ការយល់​ដឹង​ផ្សេងៗ​គ្នា​អំពី​គោលការណ៍​ផ្សេងៗ ។

ខ្ញុំ​មាន​អ្វីមួយចំនួន​ដើម្បី​ចែកចាយ

គ្រា​មួយ​ពេល​យើងកំពុងតែ​និយាយ​អំពី​ដង្វាយ​ធួន​របស់​ព្រះអង្គសង្គ្រោះ ហើយ​ខ្ញុំ​បាន​លើក​ដៃ​ឆ្លើយ ។ ខ្ញុំ​បាន​ប្រាប់​អំពី​អំណរគុណ​ចំពោះ​ដង្វាយធួន​របស់​ទ្រង់ថា ព្រះយេស៊ូវ​គ្រីស្ទ​មិន​គ្រាន់​តែ​ដោះលែង​ឲ្យ​យើង​មាន​សេរី​ភាព​ឡើយ តែទ្រង់​ថែម​ទាំង​ជួយ​យើង​ឲ្យ​ខិត​កាន់តែ​ជិត​ទ្រង់ និង​ព្រះ ។ ខ្ញុំ​បាននិយាយ​អំពី​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ និង​របៀប​ដែល​ទំនាក់ទំនង​នោះ​បាន​ពង្រឹង​ខ្ញុំ ពេល​ការយល់​ដឹង​របស់​ខ្ញុំ​អំពី​ដង្វាយ​ធួន​មានការរីកចម្រើន​ឡើង ។ បន្ទាប់​ពី​រៀន​ចប់ បុរស​ម្នាក់​បាន​មក​ជួប​ខ្ញុំ ហើយ​ថ្លែង​អំណរគុណ​ចំពោះ​យោបល់​របស់​ខ្ញុំ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ពុំ​ធ្លាប់​គិត​អំពី​អ្វីៗ​ទាំង​នោះ​តាម​របៀប​ដែល​ខ្ញុំ​បាន​និយាយ​ឡើយ ហើយ​គាត់​ពិត​ជា​មាន​អំណរគុណ​ចំពោះការយល់ដឹង​របស់​ខ្ញុំ ។

ការបង្រៀន​តាម​ផ្ទះ​គឺ​អស្ចារ្យ​ណាស់ !

នៅក្នុង​ថ្នាក់​កូរ៉ុមអែលឌើរ អ្នក​ពុំ​គ្រាន់តែរៀន​ពី​គ្រូបង្រៀន​ឡើយ អ្នក​ក៏​រៀន​ពី​ព្រះវិញ្ញាណ និង​មនុស្ស​គ្រប់​គ្នា​នៅក្នុង​កូរ៉ុម​ផងដែរ ។ ទស្សនៈវិស័យ​ទាំង​អស់​នោះ​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ការយល់​ដឹង​កាន់តែ​ប្រសើរ​ឡើង​លើ​រឿង​នានា​ដែល​អ្នក​ត្រូវបាន​បង្រៀន ។ ហើយ​វា​ជួយ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​បម្រើ​កាន់តែ​ប្រសើរ​ឡើង​របស់​ព្រះអម្ចាស់ ។ ឧទាហរណ៍ ចាប់តាំង​ពី​ខ្ញុំ​ក្លាយ​ជា​អែលឌើរ​មក ខ្ញុំ​បាន​ចាប់ផ្តើម​ចូលចិត្ត​ការបង្រៀន​តាម​ផ្ទះ​កាន់តែ​ខ្លាំង​ឡើង ! ខ្ញុំ​គិត​ថា វា​កាន់តែ​សំខាន់​ខ្លាំង​ឡើង ដោយសារ​ខ្ញុំ​ដឹង​ថា ពេល​ខ្ញុំ​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​រយៈពេល​ពីរបី​ខែ​ទៀត នោះ​ខ្ញុំ​នឹង​ជួប​មនុស្ស​ ហើយ​ចែកចាយ​សារលិខិត​ដំណឹងល្អ​ជាមួយ​ពួកគេ គឺ​ដូច​ជា​ពេល​ដែល​ខ្ញុំ​ធ្វើ​ការបង្រៀន​តាម​ផ្ទះផងដែរ ។ ជំនួស​ឲ្យ​ការគ្រាន់តែអង្គុយ​នៅ​ទីនោះ ហើយ​ឲ្យ​ដៃគូ​របស់​ខ្ញុំ​បង្រៀន​អ្វីៗ​ទាំង​អស់ នោះ​ខ្ញុំ​បាន​ចាប់ផ្តើម​រៀបចំ​សម្រាប់​ការជួប​របស់​យើង ។ ខ្ញុំ​ត្រូវ​ប្រាកដ​ថា ខ្ញុំ​ហ៊ាននិយាយ ។ ខ្ញុំ​ដឹង​ថា វា​ល្អ​ដើម្បី​រៀបចំ​បេសកកម្ម​របស់​ខ្ញុំ ប៉ុន្តែ​វា​ក៏​ធ្វើ​ឲ្យ​ការបង្រៀន​តាម​ផ្ទះ​ប្រែ​កាន់តែ​មាន​អត្ថន័យ​ចំពោះ​ខ្ញុំ​ផងដែរ ។ ឥឡូវ​នេះ​ខ្ញុំ​មាន​អំណរ​គុណ​កាន់តែ​ខ្លាំង​ដល់​មនុស្ស​នៅក្នុង​វួដ​របស់​ខ្ញុំ និង​មនុស្ស​ដែល​ខ្ញុំ​បង្រៀន​តាម​ផ្ទះ ។

ប្រសិនបើ​ខ្ញុំ​អាច​ធ្វើ​បាន នោះ​អ្នកក៏​អាច​ធ្វើបាន​ផងដែរ

អ្នក​ពុំ​ចាំបាច់ភ័យ​ខ្លាច​នឹង​កូរ៉ុម​អែលឌើរ​ឡើយ ប៉ុន្តែ​អ្នក​អាច​ទន្ទឹង​រង់ចាំ​យ៉ាង​ពិត​ប្រាកដ ដើម្បី​ស្តាប់​ប្រធាន​បទ​ដែល​មាន​ប្រាជ្ញា​ថែម​ទៀត ​ដែល​ជា​ប្រធាន​បទ​ដែល​អ្នកកំពុង​រៀន ។ អ្នក​អាច​ទន្ទឹង​រង់ចាំ​ដើម្បីក្លាយ​ជា​គ្រូបង្រៀន អ្នកដឹកនាំ និង​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​កាន់តែ​ប្រសើរ​ឡើង ។ ហើយ​រឿង​នោះគឺ​អស្ចារ្យ​ណាស់ !