រឿងក្នុងព្រះគម្ពីរ
ម៉ូសេធ្វើតាមព្រះ
ដកស្រង់ពី និក្ខមនំ ២-៣៤ ។
ថ្ងៃមួយម្ចាស់ក្សត្រីសាសន៍អេស៊ីព្ទបានឃើញទារកសាសន៍ហេព្រើរម្នាក់នៅក្នុងកន្ត្រក ។ ទ្រង់បានដាក់ឈ្មោះឲ្យទារកនោះថា ម៉ូសេ ហើយបានលើកគាត់ឡើងឲ្យធ្វើជាបុត្រាស្តេច ។
ពេលម៉ូសេធំឡើង គាត់ពុំចូលចិត្តការប្រព្រឹត្តរបស់ពួកសាសន៍អេស៊ីព្ទលើសាសន៍ហេព្រើរដែលជាទាសកររបស់ពួកគេឡើយ ។ ពេលម៉ូសេបានការពារពួកគេ ស្តេចអេស៊ីព្ទចង់សម្លាប់លោក ។ ម៉ូសេត្រូវរត់គេចខ្លួនទៅឆ្ងាយ ។ ក្រោយមកព្រះបានប្រាប់លោកឲ្យត្រឡប់ទៅវិញ ហើយរំដោះប្រជាជនសាសន៍ហេព្រើរឲ្យមានសេរីភាព ។
ម៉ូសេបានសូមឲ្យស្តេចផារ៉ោនដោះលែងប្រជាជនសាសន៍ហេព្រើរ ។ ផារ៉ោនបានបដិសេធ ។ ព្រះបានជួយម៉ូសេឲ្យដាក់បណ្តាសាដល់ដែនដីនោះ ដើម្បីឲ្យផារ៉ោនប្តូរព្រះទ័យទ្រង់ ។ មានរុយ, ចៃ និងកង្កែបជាច្រើនពាសពេញដែនដី ។ ទីបំផុតផារ៉ោនបានមានបន្ទូលថា ពួកទាសករអាចចាកចេញទៅបាន ។
ពេលពួកគេកំពុងចាកចេញ ផារ៉ោនបានប្តូរព្រះទ័យទ្រង់វិញ ហើយបានបញ្ជូនពលទ័ពរបស់ទ្រង់ឲ្យដេញតាមពួកគេ ។ ពេលប្រជាជនម៉ូសេបានមកដល់សមុទ្រក្រហម ព្រះបានធ្វើឲ្យមានផ្លូវស្ងួតមួយកាត់សមុទ្រ ដើម្បីឲ្យពួកគេអាចរត់គេចខ្លួនបាន ។
ព្រះបានប្រទានក្រឹត្យវិន័យដប់ប្រការដល់ម៉ូសេ ។ ម៉ូសេបានបង្រៀនក្រឹត្យវិន័យទាំងនោះដល់ប្រជាជន ពេលពួកគេបានធ្វើដំណើរឆ្ពោះទៅដែនដីសន្យា ។ ទីបំផុតពួកគេមានសុវត្ថិភាព និងមានសេរីភាព !
ខ្ញុំអាចក្លាយដូចជាម៉ូសេ ។ ខ្ញុំអាចធ្វើតាមព្រះបញ្ញត្តិ ។ ព្រះនឹងជួយខ្ញុំ ពេលខ្ញុំការពារដល់អស់អ្នកដែលត្រូវការជំនួយ ។