តើអ្វីជាអំណោយទាននៃការសង្កេតស្គាល់ ?
ព្រះគម្ពីរថ្លែងអំពី « សង្កេតស្គាល់អស់ទាំងវិញ្ញាណ » ថាជាអំណោយទាននៃព្រះវិញ្ញាណ ( កូរិនថូសទី១ ១២:១០; គ. និង ស. ៤៦:២៣ ) ។ វាមានន័យថា « គឺដើម្បីឲ្យយល់ ហើយដឹងនូវអ្វីៗ តាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណ ។ … គឺមានទាំងការស្គាល់យ៉ាងជ្រាលជ្រៅពិតអំពីចរិតនៃមនុស្ស និងប្រភព និងន័យនៃសេចក្ដីសម្ដែងខាងវិញ្ញាណផង » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ«សង្កេតស្គាល់, អំណោយទានខាង» scriptures.lds.org ) ។
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា អំណោយទាននៃការសង្កេតស្គាល់អាចជួយយើង ( ១ ) « ចាប់យកបាននូវកំហុស និងអំពើអាក្រក់លាក់កំបាំងរបស់មនុស្សដទៃ », ( ២ ) « ចាប់យកបាននូវកំហុស និងអំពើអាក្រក់លាក់កំបាំងរបស់ខ្លួនឯងផ្ទាល់ », ( ៣ ) « ស្វែងរក និងនាំមកនូវសេចក្តីល្អដែលមើលឃើញក្នុងមនុស្សដទៃ » និង ( ៤ ) « ស្វែងរក និងនាំមកនូវសេចក្តីល្អដែលមើលឃើញក្នុងខ្លួនយើង » ( « Quick to Observe » Liahona ខែ ធ្នូ ឆ្នាំ ២០០៦ ទំព័រ ១៩ ) ។