ពួកសាវកថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ
ដកស្រង់ចេញពី « អ្នកគង្វាលល្អ » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៣២ ។
« ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទគឺជាអ្នកគង្វាលល្អរបស់យើងដែលស្រឡាញ់ និងថែទាំយើង ។ ទ្រង់ស្គាល់យើង ហើយទ្រង់បានថ្វាយព្រះជន្មសម្រាប់ចៀមទ្រង់ ។ ទ្រង់ក៏មានព្រះជន្មរស់សម្រាប់យើង ហើយមានព្រះទ័យឲ្យយើងស្គាល់ទ្រង់ និងអនុវត្តសេចក្តីជំនឿលើទ្រង់ ។ ខ្ញុំស្រឡាញ់ និងគោរពទ្រង់ ហើយខ្ញុំមានអំណរគុណចំពោះទ្រង់យ៉ាងជ្រាលជ្រៅ ។