បញ្ចាំងពន្លឺរបស់អ្នក
បង្ហាញសេចក្ដីស្រឡាញ់របស់នាង
ជម្រាបសួរ ! ខ្ញុំឈ្មោះ ឡូវ ។ ខ្ញុំបញ្ចាំងពន្លឺរបស់ខ្ញុំតាមរយៈការបង្ហាញសេចក្តីស្រឡាញ់ចំពោះគ្រួសារខ្ញុំ ។
អំពីខ្ញុំ
ខ្ញុំរស់នៅប្រទេសនីហ្សេរីយ៉ា ។ នោះគឺជាប្រទេសមួយនៅក្នុងទ្វីបអាហ្វ្រិក ។ ខ្ញុំរស់នៅជាមួយឪពុកម្តាយ និងប្អូនៗរបស់ខ្ញុំ ។ ចម្រៀងដែលខ្ញុំចូលចិត្តគឺ « កុមារពាសពេញពិភពលោក » ។ ខគម្ពីរដែលខ្ញុំពេញចិត្តគឺ នីហ្វៃទី១ ៣:៧ ។
ជិតនឹងព្រះវិហារបរិសុទ្ធ
យើងរស់នៅជិតនឹងព្រះវិហារបរិសុទ្ធ អាបា នីហ្សេរីយ៉ា ។ វាចំណាយពេលប្រាំនាទីដើម្បីដើរទៅដល់ទីនោះ ! ខ្ញុំសែនរីករាយពេលខ្ញុំទៅព្រះវិហារបរិសុទ្ធ ។ ខ្ញុំកំពុងរៀបចំខ្លួនសម្រាប់ពេលមួយ ពេលខ្ញុំអាចចូលទៅក្នុងព្រះវិហារបរិសុទ្ធដើម្បីធ្វើពិធីបុណ្យជ្រមុជទឹក ។
កន្លែងដ៏ល្អបំផុតដើម្បីរស់នៅ
នៅថ្ងៃចន្ទ ខ្ញុំរំឭកប្អូនៗរបស់ខ្ញុំអំពីរាត្រីជួបជុំក្រុមគ្រួសារ ។ ខ្ញុំចូលចិត្តវា ពេលឪពុករបស់ខ្ញុំចម្អិនអាហារពេលល្ងាច ហើយយើងទាំងអស់គ្នារាំជាមួយគ្នា ។ ផ្ទះគឺជាកន្លែងដ៏ល្អបំផុតដើម្បីរស់នៅ ។
ជួយប្អូនប្រុសរបស់ខ្ញុំ
រៀងរាល់ព្រឹក ខ្ញុំបានដាស់ប្អូនៗរបស់ខ្ញុំឲ្យមកការប្រជុំធម្មនិដ្ឋានគ្រួសាររបស់យើង ។ យើងច្រៀងទំនុកតម្កើង សិក្សាព្រះគម្ពីរ ហើយលុតជង្គង់ ព្រមទាំងអធិស្ឋានជាមួយគ្នា ។ បន្ទាប់មក ខ្ញុំជួយរៀបចំពួកគេទៅសាលារៀន ។ ខ្ញុំមានអារម្មណ៍ថា វាជាកាតព្វកិច្ចមួយដែលខ្ញុំជំពាក់ព្រះវរបិតាសួគ៌ខ្ញុំក្នុងការស្រឡាញ់ និងជួយប្អូនៗរបស់ខ្ញុំ ។
ធ្វើការ និងការលេង
បន្ទាប់ពីចេញពីសាលា ខ្ញុំជួយម្តាយខ្ញុំធ្វើការជុំវិញផ្ទះរបស់យើង ។ ខ្ញុំជួយប្អូនៗរបស់ខ្ញុំធ្វើកិច្ចការមកពីសាលាផងដែរ ។ ខ្ញុំពុំសូវមានពេលច្រើនលេងទេ ប៉ុន្តែខ្ញុំចូលចិត្តជិះកង់ និងធ្វើខ្លែងបង្ហោះ ។ ខ្ញុំទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ពេលខ្ញុំបង្ហាញសេចក្តីស្រឡាញ់ដល់គ្រួសារខ្ញុំ ។