លុះត្រាជួបទៀត
កន្លែងដ៏ពិសិដ្ឋនៃថ្ងៃឈប់សម្រាករបស់យើង
ដកស្រង់មកពី « The Chapel: Our Sabbath Sanctuary » នៅគេហទំព័រ prophets.lds.org ។
ប្រសិនបើយើងអាចចាប់ផ្តើមគិតអំពីសាលាជំនុំថា ជាកន្លែងដ៏ពិសិដ្ឋនៃសេចក្តីជំនឿ និងកន្លែងឧទ្ទិសសម្រាប់ការប្រជុំសាក្រាម៉ង់ នោះយើងទាំងអស់គ្នានឹងមានពរ ។
ការប្រជុំសាក្រាម៉ង់គឺជាពេលដ៏អស្ចារ្យ និងរុងរឿង ។ ពេលយើងឈានជើងចូលទៅក្នុងសាលាជំនុំ ហើយរៀបចំខ្លួនទទួលសាក្រាម៉ង់ នោះយើងគួរតែគិតអំពីខ្លួនយើងថា យើងកំពុងនៅកន្លែងពិសិដ្ឋ ជាកន្លែងពិសិដ្ឋ និងពិសេស ជាកន្លែងដែលយើងអាចសញ្ជឹងគិតអំពីព្រះគ្រីស្ទ និងបេសកកម្មដ៏អស្ចារ្យ និងរុងរឿងរបស់ទ្រង់ ។ យើងត្រូវទុកចោលនូវរឿងនៃលោកិយមួយអន្លើរសិន ហើយគិតពីអ្វីដែលអស់កល្បជានិច្ចវិញ ។ យើងត្រូវទុកទូរសព្ទដៃរបស់យើងមួយកន្លែងសិន ហើយពិចារណាអំពីព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ ។
យើងមានពេលតែ ៧០ នាទីរៀងរាល់សប្តាហ៍ ដើម្បីផ្តោតលើសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះអង្គសង្គ្រោះ ។ ប្រសិនបើយើងអាចចាប់ផ្តើមគិតអំពីសាលាជំនុំថា ជាកន្លែងដ៏ពិសិដ្ឋនៃសេចក្តីជំនឿ និងកន្លែងឧទ្ទិសសម្រាប់ការប្រជុំសាក្រាម៉ង់ នោះយើងទាំងអស់គ្នានឹងមានពរ ។
ពេលយើងស្ថាបនានគររបស់ព្រះ នោះខ្ញុំពុំអាចមិនគិតអំពីអ្វីៗដែលកាន់តែសំខាន់ជាងការមានការរៀបចំការប្រជុំសាក្រាម៉ង់បានល្អឡើយ ជាកន្លែងដែលអ្នកនិយាយថ្លែងអំពីព្រះគ្រីស្ទ ថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ និងចែកចាយទីបន្ទាល់មកពីពួកសាវក និងពួកព្យាការីនៅក្នុងព្រះគម្ពីរ និងធនធានផ្សេងទៀត ។
ក្នុងនាមជាសាសនាចក្រយើងបានផ្តោតចិត្តទុកដាក់លើថ្ងៃឈប់សម្រាក ។ យើងបានរីកចម្រើន ប៉ុន្តែយើងពុំទាន់ទៅដល់ចំណុចនោះនៅឡើយ ។ យើងនឹងបន្តកិច្ចខិតខំរបស់យើងរហូតដល់សមាជិក និងអ្នកផ្សព្វផ្សាយសាសនាម្នាក់ៗត្រូវបានជំរុញទឹកចិត្តខាងវិញ្ញាណអំឡុងពេលថ្វាយបង្គំនាថ្ងៃឈប់សម្រាករបស់ពួកគេ ដែលធ្វើឲ្យបុគ្គលម្នាក់ៗនិយាយទៅកាន់អ្នកជិតខាង សាសនាគន់ការី និងសាច់ញាត្តិរបស់គាត់ថា « ចូរតាមខ្ញុំទៅមើល » ។ ចូរមក ហើយថ្វាយបង្គំជាមួយយើង » ។ នេះគឺជាកន្លែងដែលយើងចង់នៅ ។
ប្រសិនបើយើងទាំងអស់គ្នាអាចធ្វើការណ៍នេះជាលក្ខណៈសាសនាចក្រ នោះអស់អ្នកដែលទទួលយកការអញ្ជើញរបស់យើងដើម្បី « ចូរតាមខ្ញុំទៅមើល » និងទទួលអារម្មណ៍ពីឥទ្ធិពលនៃសារលិខិតនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលបានស្តារឡើងវិញ ។ ពេលពួកគេថ្វាយបង្គំជាមួយយើងនៅក្នុងការប្រជុំសាក្រាម៉ង់របស់យើង នោះដួងចិត្តរបស់ពួកគេនឹងរំជួលឡើង ហើយពន្លឺនៃដំណឹងល្អនឹងបំភ្លឺដួងចិត្ត និងគំនិតរបស់ពួកគេ ។