អព្ភូតហេតុ
ដោយស្រទន់
ព្រះយេស៊ូវបានយាងនៅលើទឹក ។
រម្ងាប់សន្ធឹកសមុទ្រឲ្យព្យុះស្ងប់សូន្យ ។
មនុស្សឃ្លង់ទ្រង់ប្រោសឲ្យបានជាស្អាត ។
មនុស្សខ្វិនឲ្យដើរបានមនុស្សខ្វាក់ឲ្យមើលឃើញ ។
ប្រទានអាហារមនុស្សមួយពាន់នាក់ដោយនំប៉័ងមួយដុំពីរ ។
ប្រោសជីវិតកូនស្រីមេសាលា
ឲ្យមានសង្ខារឡើងវិញ ។
ព្រះយេស៊ូវជាព្រះនៃអព្ភូតហេតុ ។
គ្មានអ្វីសោះឡើយដែលទ្រង់មិនអាចធ្វើ ។
ខ្ញុំក៏ដឹងទៀតដែរថា ៖
ក្នុងចំណោមអព្ភូតហេតុនោះណាមានអព្ភូតហេតុអស្ចារ្យ
គឺអព្ភូតហេតុទ្រង់សង្គ្រោះខ្ញុំ !
ទ្រង់សុគតដើម្បីសង្គ្រោះខ្ញុំ—
ជាតម្លៃមហិមាខ្ញុំមិនអាចបង់សង ។
ពេលទ្រង់មានព្រះជន្មរស់ឡើងវិញ
ប្រទានអ្នកផងនិងខ្ញុំអំណោយមហិមា !
ទ្រង់ពិតជាអភ័យទោសដល់ខ្ញុំគ្រប់គ្រាពេលខ្ញុំប្រែចិត្ត
ថ្ងៃមួយទ្រង់នឹងលើកខ្ញុំទៅរស់នៅជាមួយទ្រង់ម្ដងទៀត ។
ព្រះយេស៊ូវជាព្រះនៃអព្ភូតហេតុ ។
គ្មានអ្វីសោះឡើយដែលទ្រង់មិនអាចធ្វើ ។
ខ្ញុំក៏ដឹងទៀតដែរថា ៖
ក្នុងចំណោមអព្ភូតហេតុនោះណាមានអព្ភូតហេតុអ ស្ចារ្យ
គឺអព្ភូតហេតុទ្រង់សង្គ្រោះខ្ញុំ
គឺអព្ភូតហេតុទ្រង់សង្គ្រោះអ្នកនិងខ្ញុំ !
© 2018 by Shawna Belt Edwards. All rights reserved. This song may be copied for incidental, noncommercial church or home use. This notice must be included on each copy made.