២០១៨
ក្លឹប​អាន​ព្រះគម្ពីរ​មរមន
ខែ តុលា ២០១៨


ក្លឹប​អាន ព្រះគម្ពីរ​មរមន

សូម​ចូលរួម​ តាមរយៈ​ការអាន​ព្រះគម្ពីរ​មរមន ! អ្នក​អាច​អាន​ដោយ​ខ្លួន​ឯង ជាមួយ​ក្រុមគ្រួសារ​របស់​អ្នក ឬ​ជាមួយ​មិត្តភក្តិ ។ បន្ទាប់​មក សូម​ផ្ញើ​រូបថត​មួយ​ដែល​អ្នក​កំពុង​អាន​ព្រះគម្ពីរ​មរមន ហើយ​ប្រាប់​យើង​អំពី​អ្វី​ដែល​អ្នក​បាន​រៀន ឬ​ខគម្ពីរ​ដែល​អ្នក​ចូលចិត្ត​មក​ពី​ព្រះគម្ពីរ​មរមន ។ សូម​ផ្ញើ​វា​តាមរយៈ​គេហទំព័រ liahona.lds.org ( សូម​ចុច​លើ « Submit an Article » ) ។

រូបភាព
Book of Mormon Reading Club

បទគម្ពីរ​សម្រាប់​ខែ​នេះ ៖ មរ៉ូណៃ ១០:៤

« … បើ​សិន​ជា​អ្នក​រាល់​គ្នា សូម​សួរ​ដោយ​ចិត្ត​ស្មោះសរ គឺ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ នោះ​ទ្រង់​នឹង​សម្ដែង​សេចក្ដី​ពិត​នៃ​ការណ៍​នេះ​ដល់​អ្នក ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ » ។

រឿង​ដែល​ខ្ញុំ​ពេញ​ចិត្ត​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​គឺ​នៅក្នុង នីហ្វៃ​ទី ៣ ១៧ វា​ជា​រឿង​អំពី​ព្រះយេស៊ូវ​ប្រសិទ្ធពរ​ដល់​កុមារ ។ ខ្ញុំ​ចូលចិត្ត​រឿង​នេះ ដោយសារ​វា​ប្រាប់​យើង​អំពី​សេចក្តីស្រឡាញ់​ដ៏ធំធេញ​ដែល​ព្រះវរបិតាសួគ៌​មានចំពោះ​យើង ។ ខ្ញុំ​អាច​ឃើញ​ខ្លួនឯង​នៅ​ជាមួយ​ក្មេងៗ​ទាំង​នោះ ហើយ​ខ្ញុំ​ស្រមៃ​ថា​ ខ្ញុំ​កំពុង​ឈរ​នៅទីនោះ ។

ប៉ាបូរ៉ា ជេ អាយុ ១១ ឆ្នាំ សាធារណៈរដ្ឋ​ឆែក

ខ្ញុំ​ស្រឡាញ់​ព្រះគម្ពីរ​មរមន ដោយសារ​វា​ជា​ព្រះគម្ពីរ​ពិត ។ វា​ត្រូវបាន​សរសេរ​ឡើង​ដោយពួក​ព្យាការី ។ វា​ជួយ​ខ្ញុំ​ឲ្យ​ជ្រើសរើស​ត្រឹមត្រូវ ហើយ​នៅពេល​ខ្ញុំ​មាន​បញ្ហា វា​បាន​ជួយ​ខ្ញុំ ។ ខ្ញុំ​ជឿលើ​ព្រះគម្ពី​រនេះ ។

ចាសុន អេស អាយុ ១០ ឆ្នាំ ទីក្រុង​ម៉ាហារ៉ាត្រា ប្រទេស​ឥណ្ឌា

បោះពុម្ព