២០១៨
បានបង្រៀន​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ
ខែ តុលា ២០១៨


បានបង្រៀន​ដោយ ព្រះវិញ្ញាណ​បរិសុទ្ធ

យុវវ័យ​ទាំង​នេះ​បាន​រៀបចំ​ខ្លួន ដើម្បី​ទទួល​ការ​បង្រៀន​ដោយ​ព្រះវិញ្ញាណ​ពីមុន​សន្និសីទ​ទូទៅ ។ នេះ​គឺជា​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​សន្និសីទ​មុនៗ និង​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​ប្លែក​ខុស​ពីមុន​ដោយសារ​ការណ៍​នោះ ។

ការណែនាំ​ដ៏​បំផុស​គំនិត

Madelyn

រូបភាព​ផ្ដេក​បាន​មក​ពី Getty Images

សន្និសីទ​ទូទៅ​បាន​បំផុសគំនិត​ដល់​ខ្ញុំ ។ អំឡុងពេល​ស្តាប់​ការណែនាំ​មក​ពី​ថ្នាក់ដឹកនាំ​របស់​យើង​ឲ្យ​បម្រើ​អ្នកដទៃ ទុកចិត្ត​លើ​ព្រះគ្រីស្ទ និង​តោង​ឲ្យ​ជាប់​ដំបង​ដែក នោះ​ខ្ញុំ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ទីបន្ទាល់​មក​ខ្ញុំ​ថា ដំណឹងល្អ​នេះ​ពិត ហើយ​ថា​យើង​អាច​ទទួល​ជីវិតអស់កល្បជានិច្ច តាមរយៈ​ការរក្សា​បទបញ្ញត្តិ និង​ការធ្វើតាម​ព្រះបន្ទូល​ព្រះ ។ ខ្ញុំ​បាន​ដាក់គោលដៅ​ធ្វើការបម្រើ​កាន់តែ​ច្រើន​នៅក្នុង​សហគមន៍​របស់​ខ្ញុំ ហើយ​ពង្រឹង​ទីបន្ទាល់​របស់​ខ្ញុំ​តាមរយៈ​ការ​អធិស្ឋាន​ និង​ការ​សិក្សា​ព្រះគម្ពីរៀងរាល់​ថ្ងៃ ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​ជា​បុត្រី​របស់​ព្រះវរបិតាសួគ៌ ។ ទ្រង់​មាន​ព្រះជន្ម​រស់ ហើយ​ស្រឡាញ់​ខ្ញុំ​ជា​រៀងរហូត និង​ជានិច្ច ។

ម៉ាដេលីន ប៊ី អាយុ ១៦ ឆ្នាំ ដេឡាវ៉េ ស.រ.អា.

ចម្លើយ​ចំពោះ​សំណួរ

Isaak

ពីមុនសន្និសីទ​ទូទៅ​ខ្ញុំ​មាន​សំណួរ​ពីរ ៖ ( ១ ) តើ​ខ្ញុំ​អាច​រក្សា​ឥរិយាបថ​ល្អ ហើយ​ជួយ​មិត្តភក្តិ​របស់​ខ្ញុំ​ នៅពេល​ពួកគេ​ធ្វើការសម្រេច​ចិត្ត​មិន​ល្អ​ដោយ​របៀប​ណា ? និង ( ២ ) តើ​ខ្ញុំ​អាច​ថ្លែង​ទីបន្ទាល់​អំពី​សាសនាចក្រ​ដោយ​គ្មាន​ការសើចចំអកពីពួកគេ​ដោយ​របៀប​ណា ? អំឡុង​សន្និសីទ ព្រះវិញ្ញាណ​បាន​ថ្លែង​ទីបន្ទាល់​ដល់​ខ្ញុំ​ថា ខ្ញុំ​ពុំ​នៅ​ឯកោ​ទេ ។ ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​ដោយ​អស់​ពីដួងចិត្ត​ខ្ញុំ នោះ​ខ្ញុំ​នឹង​ទទួល​ចម្លើយ​ចំពោះ​សំណួរ​របស់​ខ្ញុំ​អំពី​មិត្តភក្តិ​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា ព្រះវរបិតា​ព្រះសណ្តាប់​ការអធិស្ឋាន​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​ខ្លួន​ឲ្យ​ប្រសើរ​ឡើង​ជា​រៀងរាល់​ថ្ងៃ ។

អ៊ីសាក អ័រ អាយុ ១៣ ឆ្នាំ ទីក្រុង​ពីឈីនឆា ប្រទេស​អេក្ខាទ័រ

រៀបចំ​ខ្លួន​រៀន

Ben

ខ្ញុំ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​យ៉ាង​ខ្លាំង​នៅ​សន្និសីទ​ទូទៅ ។ ដោយសារ​ខ្ញុំ​បាន​ចាប់ផ្តើម​រៀបចំ​សំណួរ និង​ការរៀបចំ​ខ្លួន​ខ្ញុំ​ខាង​វិញ្ញាណ​សម្រាប់​សន្និសីទ នោះ​វា​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ដ៏​ធំ​នៅក្នុង​ជីវិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​អាច​រៀន​កាន់តែ​ច្រើន​តាមរយៈ​សុន្ទរកថា​នីមួយៗ ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ព្យាការី និង​ពួក​សាវក ហើយ​ខ្ញុំ​ដឹង​ថា ព្រះវរបិតាសួគ៌​បញ្ជូន​ពួកលោក​ឲ្យ​មក​ដឹកនាំ និង​ណែនាំ​ផ្លូវ​នៅក្នុង​ជីវិត​របស់​ពួកយើង !

បិន អេច អាយុ ១៧ ឆ្នាំ រដ្ឋ​ខេនធើឃី ស.រ.អា.

បាន​អញ្ជើញ​ឲ្យ​រីកចម្រើន

Vincente

សន្និសីទ​ទូទៅ​បាន​ពង្រឹង​ខ្ញុំ​នូវ​បំណង​ប្រាថ្នា​ដើម្បី​ដើរតាម​មាគ៌ា​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ វា​ជួយ​ខ្ញុំ​ឲ្យ​ដឹង និង​យល់​ថា នេះ​គឺជា​សាសនាចក្រ​ពិត​ដែល​នាំ​ពន្លឺ និង​សុភមង្គល​ដល់យើង ។ ខ្ញុំ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​អញ្ជើញ​ខ្ញុំ​ឲ្យ​រីកចម្រើន​រៀងរាល់​ថ្ងៃ ហើយ​អាន​ព្រះគម្ពីរ​មរមន​ដើម្បី​ទទួល​បាន​ទីបន្ទាល់​រឹងមាំ​អំពី​ដំណឹងល្អ ។ ខ្ញុំ​ជឿ​ថា ព្រះវរបិតា​សួគ៌​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ស្តាប់​សារលិខិត​ដ៏បំផុសគំនិត​ទាំង​នេះ ។

វិជិនតេ អេ អាយុ ១៦ ឆ្នាំ ទីក្រុង មេត្រូប៉ូលីតាន រីជិន ប្រទេស​ឈីលី

ស្វែងរកពន្លឺ

Olivia

នៅ​ឆ្នាំ​ពីមុន​ឆ្នាំ​ទៅ​គឺជា​ឆ្នាំ​ដ៏​លំបាក​សម្រាប់​ខ្ញុំ ។ ឪពុក​របស់​ខ្ញុំ​កំពុង​ឈឺជំងឺ​មហារីក ហើយ​មាន​ពួក​ភាវរករ​បាន​វាយ​ប្រហារ​ទីក្រុង​របស់​ខ្ញុំ ។ ខ្ញុំ​មានការលំបាកនឹង​ការថប់​បារម្ភ ដោយ​ឆ្ងល់​ថា តើខ្ញុំ​អាច​ទទួល​អារម្មណ៍​សុខសាន្ត នៅពេលខ្ញុំ​ភ័យខ្លាច​សម្រាប់​សុវត្ថិភាព​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​របស់​ខ្ញុំ​ដោយ​របៀប​ណា ។ ខ្ញុំ​បាន​រៀន​មក​ពី​សន្និសីទ​ទូទៅ​ថា យើង​អាច​រកឃើញ​ភាពសុខសាន្ត នៅពេល​យើង​រស់នៅ​ដោយ​មាន​គុណធម៌ បំពេញ​ដួងចិត្ត​របស់យើង​ដោយ​សេចក្តីជំនឿ ហើយ​រក្សា​ទស្សនវិស័យ​អស់កល្បជានិច្ច ។ ខ្ញុំ​ត្រូវបាន​បំផុសគំនិត​ឲ្យ​ងាក​ទៅរក​ព្រះគ្រីស្ទ​នៅ​ក្នុង​គ្រា​លំបាក ជំនួស​ឲ្យ​ការពឹងផ្អែក​លើ​ការយល់​ដឹង​របស់​ខ្ញុំ​ផ្ទាល់ ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​អាច​យកឈ្នះ​លើ​ឥទ្ធិពល​នៃ​ភាព​ខ្មៅងងឹត តាមរយៈ​ការព្យាយាម​ស្វែងរក​ភាពភ្លឺ​នៃ​ពន្លឺ​ព្រះគ្រីស្ទ ។

អូលីវៀ អេច អាយុ ១៧ ឆ្នាំ ប្រទេស​ប៊ែលសិក