២០១៨
កន្លែង​ដែល​ប្រាក់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ត្រូវបាន​ប្រើប្រាស់
ខែ តុលា ២០១៨


អ្វី​ដែល​យើង​ជឿ

កន្លែង​ដែល​ប្រាក់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ត្រូវបាន​ប្រើប្រាស់

តើ​មាន​អ្វី​កើតឡើង​ចំពោះ​​ប្រាក់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដែល​អ្នក​បាន​ថ្វាយ​នោះ ?

where tithing money goes
  • អ្នក​រក​ប្រាក់ ។

  • អ្នក​បាន​បរិច្ចាគ ១០ ភាគ​រយ​នៃ​ប្រាក់​ចំណូល​របស់​អ្នក​សម្រាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ( សូមមើល គ. និង ស. ១១៩ ) ។

  • អ្នកឲ្យ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ឲ្យ​ទៅ​កាន់​សមាជិក​ម្នាក់​ក្នុង​គណៈប៊ីស្សព ឬ​គណៈប្រធាន​សាខា​របស់​អ្នក ឬ​ផ្ញើ​វា​តាម​អ៊ិនធើរណែត​ទៅ​កាន់ donations.lds.org ។

  • នៅឯទីស្នាក់ការកណ្តាលរបស់សាសនាចក្រ

  • គណៈ​ប្រធាន​ទី​មួយ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ និង​គណៈប៊ីស្សព​ជាអធិបតី គឺ​ជា​ក្រុមប្រឹក្សា​រៀបចំ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ( សូមមើល គ. និង ស. ១២០ ) ។ ដូច​បាន​ណែនាំ​ដោយ​ព្រះអម្ចាស់ ពួកលោក​ធ្វើការសម្រេច​ចិត្ត​ដោយ​ការបំផុសគំនិត​ស្តីពី​របៀប​ដែល​មូលនិធិ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដ៏​ពិសិដ្ឋ​ទាំង​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់ ។

ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ត្រូវបាន​ប្រើប្រាស់​ដើម្បី ៖

  • ការសាងសង់ និង​ការថែទាំ​ព្រះវិហារ​បរិសុទ្ធ អគារ​ព្រះវិហារ និង​អគារ​ដទៃទៀតដែល​សាសនាចក្រ​មាន

  • ដំណើរការ​កម្មវិធី​អប់រំ​សាសនាចក្រ​

  • បោះពុម្ព​ព្រះគម្ពីរ និង​ឯកសារ​ដទៃ​ទៀត

  • ធ្វើការ​ស្រាវជ្រាវ​ពង្សប្រវត្តិ

  • ការផ្តល់​ដល់​កិច្ចខិតខំ​នៃ​សុខុមាលភាព និង​សប្បុរសធម៌

  • ធ្វើ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា

  • ការផ្តល់​ដល់​សកម្មភាព​នានា​នៃ​សាសនាចក្រ​សម្រាប់​ការរាប់អាន​នៅក្នុង​ចំណោម​សមាជិក​វួដ និង​សាខា

រចនា​រូបភាព​ដោយ ដេវីឌ ហ្គ្រីន