២០១៨
ការអធិស្ឋាននៅឯ​ជ្រលង​ភ្នំ
ខែ តុលា ២០១៨


ការអធិស្ឋាននៅឯ​ជ្រលង​ភ្នំ

រូបភាព
Canyon Prayer

កាល​ពី​ឆ្នាំ​មុន ខ្ញុំ​បាន​ឡើង​ភ្នំ​ជាមួយ​ឪពុក និង​បងប្រុស​ខ្ញុំ ។ យើង​បាន​ឡើង​ទៅដល់​ជ្រលង​ភ្នំ​ដ៏​ជ្រៅ ។ មិន​យូរ​ប៉ុន្មាន​ក្រោយមក យើងបាន​ចាប់ផ្តើម​មើល​ផ្លូវ​កៀនៗ ។ យើង​បាន​ឃើញ​រូង​ធំ និង​កន្លែង​ដែល​មើល​ឃើញ​ទេសភាព​ស្អាតៗ ។ យើង​បាន​ឡើង​កាន់តែ​ខ្ពស់ទៅៗ ហើយ​ខ្ពស់​ផុត​ពីថ្ម​វែងៗ និង​កូន​ភ្នំ​ដែល​ចោត ។

មួយ​រយៈ​ក្រោយ​មក យើង​បាន​វង្វេង​ផ្លូវ​ទាំង​ស្រុង ។ យើង​ពុំ​ដឹង​ថា តើ​ផ្លូវ​ណា​អាច​ត្រឡប់​ចុះ​ទៅ​កាន់​បាត​នៃ​ជ្រលង​ភ្នំ​វិញ​ទេ ។ យើង​បាន​នៅ​ជាប់​ក្នុង​ព្រៃគុម្ពពោត​ដ៏​ក្រាស់ ដោយ​មើល​ពុំ​ឃើញ​ទាំង​កំពូល និង​បាត​នៃ​ជ្រលង​ភ្នំ ។ ខ្ញុំ​បាន​ចាប់ផ្តើម​មានភាព​ស្មុគស្មាញ​ជា​ខ្លាំង ។​ ខ្ញុំ​ពុំ​ដឹង​ថា​ត្រូវ​ទៅ​ណា ហើយ​ឪពុក​ខ្ញុំ​ក៏​ដូច​គ្នា​ផងដែរ !

មេឃ​ចាប់ផ្តើម​ងងឹត ហើយ​ត្រជាក់ ហើយ​យើង​មិន​ដឹង​ពី​របៀប​ចេញ​ពី​ជ្រលង​ភ្នំ​នោះ​ឡើយ ។ ខ្ញុំ​ដឹង​ថា ព្រះវរបិតាសួគ៌​ដឹង​ផ្លូវ​ណា​ដែល​ត្រូវ​ទៅ ។

ខ្ញុំ​បាន​និយាយ​ថា « ប្រសិនបើ​យើង​ចង់​ចេញ​ពី​ទីនេះ នោះ​យើង​ត្រូវតែ​អធិស្ឋាន ! » ដូច្នេះ​យើង​ទាំងបីនាក់​បាន​លុតជង្គង់​ចុះ​អធិស្ឋាន ដោយ​ទូលសូម​ឲ្យ​ព្រះវរបិតាសួគ៌​ដឹកនាំ​យើង​ចេញ​ពី​ជ្រលង​ភ្នំ​នោះ ។

នៅពេល​យើង​ចាប់ផ្តើម​ដើរ មានអារម្មណ៍​មួយ​បាន​ប្រាប់​ខ្ញុំ​ថា ពេល​ខ្ញុំ​ឃើញ​ដើម​ឈើ​ត្រង់​ខ្ពស់ៗ នោះ​ខ្ញុំ​គួរតែ​បត់​ឆ្វេង ។ បន្ទាប់​ពី​ខ្ញុំ​បត់​ឆ្វេង ខ្ញុំ​បានឃើញ​ឡាន​របស់​យើង ។ ខ្ញុំ​ដឹង​ថា ព្រះវរបិតាសួគ៌​បាន​ជួយ​យើង​ឲ្យ​ចេញ​ពី​ជ្រលង​ភ្នំ​នោះ ។ ព្រះវរបិតាសួគ៌​បាន​ឆ្លើយ​តប​ការអធិស្ឋាន​របស់​យើង ហើយ​យើង​បាន​រក​ឃើញ​ផ្លូវ​ចេញ​មក​ដោយសុវត្ថិភាព — គឺ​ចំពេល​ដែលព្រះអាទិត្យ​បានលិច ។

ខ្ញុំ​មាន​អំណរគុណ​សម្រាប់​អំណាច​នៃ​ការអធិស្ឋាន និង​សម្រាប់​ការឆ្លើយតប​របស់​ព្រះវរបិតាសួគ៌ ។

បោះពុម្ព