សេចក្តីពិតស្តីពី សន្និសីទទូទៅ
មនុស្សជាង ១០០០០០ ចូលរួមសម័យប្រជុំទាំងប្រាំនៅមជ្ឈមណ្ឌលសន្និសីទក្នុងទីក្រុងសលត៍ លេក រដ្ឋយូថាហ៍ ស.រ.អា.
មនុស្សនៅក្នុង ២២១ ប្រទេស និងតំបន់ទស្សនាសន្និសីទទូទៅ
សុន្ទរកថាត្រូវបានបកប្រែជា ៩៤ ភាសា
វេទិកាឈើនៃមជ្ឈមណ្ឌលសន្និសីទបានមកពីដើមវ៉លណាត់ចាស់របស់ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ១៩១០–២០០៨ )
យន្តហោះប៉ូអ៊ីង ៧៤៧—ដែលមានប្រវែង ៧០.៥ ម៉ែត្រ—អាចដាក់ចូលក្នុងសាលប្រជុំមជ្ឈមណ្ឌលសន្និសីទ
ប្រធាន រ័សុល អិម ណិលសុន បានថ្លែង ៨៤ សុន្ទរកថានៃសន្និសីទទូទៅនៅក្នុងរយៈពេល ៣៤ ឆ្នាំក្នុងនាមជាអ្នកមានសិទ្ធិអំណាចទូទៅ
ព្យាណូខ្យល់នៃមជ្ឈមណ្ឌលសន្និសីទមានបំពង់សំឡេងចំនួន ៧៦៦៧ —ប៉ុន្តែមានបំពង់សំឡេងតែ ១៧០ ប៉ុណ្ណោះដែលទស្សនិជនអាចមើលឃើញ
មានសុន្ទរកថាប្រហែល ៣៥ ត្រូវបានថ្លែងរៀងរាល់សន្និសីទ
ការប្រកាសដែលអាចកត់សម្គាល់បានអំឡុងពេលសន្និសីទទូទៅ ៖
ខែ កញ្ញា ឆ្នាំ ១៩៩៥ ៖ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក »
ខែ មេសា ឆ្នាំ ១៩៩៨ ៖ ការសាងសង់ព្រះវិហារបរិសុទ្ធដែលតូចជាងមុន
ខែ មេសា ឆ្នាំ ២០០១ ៖ មូលនិធិអប់រំដែលមានជាបន្តបន្ទាប់បានចាប់ផ្តើម
ខែ តុលា ឆ្នាំ ២០១២ ៖ អាយុនៃពួកអ្នកផ្សព្វផ្សាយសាសនាត្រូវបានបន្ថយចុះ
ខែ មេសា ឆ្នាំ ២០១៨ ៖ ការងារបម្រើជំនួស ការបង្រៀនតាមផ្ទះ និងការបង្រៀនសួរសុខទុក្ខ