វីរៈនារីព្រះគម្ពីរសញ្ញាចាស់
ព្រះនាងអេសធើរមានចិត្តក្លាហាន
ព្រះនាងអេសធើរគឺជាម្ចាស់ក្សត្រីនៃស្រុកពើស៊ី ។ ស្តេចពុំបានដឹងឡើយថា ព្រះនាងអេសធើរគឺជាសាសន៍យូដា ។ ស្តេចមានមិត្តចិត្តអាក្រក់ម្នាក់ដែលស្អប់ពួកសាសន៍យូដា ។ គាត់បានបញ្ឆោតស្តេចឲ្យមានបន្ទូលថា ពួកសាសន៍យូដាទាំងអស់នៅក្នុងដែនដីត្រូវយកទៅសម្លាប់ចោល ។ ព្រះនាងអេសធើរបានសម្រេចចិត្តទៅសូមស្តេចឲ្យទុកជីវិតឲ្យប្រជាជនរបស់ព្រះនាង ។ ប៉ុន្តែព្រះនាងអាចនឹងត្រូវគេសម្លាប់ដោយសារការទៅបល្ល័ង្គរបស់ស្តេចនោះ ។ ព្រះនាងអេសធើរបានសុំឲ្យពួកសាសន៍យូដាទាំងអស់តមអាហារសម្រាប់ព្រះនាង ។ ពេលព្រះនាងអេសធើរបានទៅបល្ល័ង្គរបស់ស្វាមីព្រះនាង នោះស្តេចបានស្វាគមន៍ព្រះនាង ។ ព្រះនាងបានអញ្ជើញស្តេច និងមិត្តភក្តិរបស់ទ្រង់សោយអាហារពេលល្ងាច ។ នៅទីនោះ ព្រះនាងបានទូលប្រាប់ពួកទ្រង់ថា ព្រះនាងគឺជាសាសន៍យូដា ។ ស្តេចពុំអាចផ្លាស់ប្តូរក្រឹត្យវិន័យបានឡើយ ប៉ុន្តែទ្រង់បានអនុញ្ញាតឲ្យពួកសាសន៍យូដាការពារខ្លួនពួកគេ ។ ដោយមានជំនួយពីព្រះ ព្រះនាងអេសធើរបានសង្គ្រោះប្រជាជនព្រះនាង !
« ព្រះនាងអេសធើរ » រ៉េបេកា ស៊ី អាយុ ៨ ឆ្នាំ ទីក្រុងអារ៉ាហ្គោ ប្រទេសវេណេហ្ស៊ុអេឡា
ព្រះនាងអេសធើរ
ព្រះនាងអេសធើរមានចិត្តក្លាហាន និងជឿលើព្រះ ។ ខ្ញុំអាចមានចិត្តក្លាហាន ហើយការពារនូវអ្វីដែលត្រឹមត្រូវ !
-
សូមទន្ទេញផ្នែកចុងក្រោយគេនៃនាងអេសធើរ ៤:១៤ ។
-
សូមមើលជំពូកទី ៤៥ នៃដំណើររឿងព្រះគម្ពីរសញ្ញាចាស់ នៅគេហទំព័រ scripturestories.lds.org ។
-
ប្រសិនបើឪពុកម្តាយរបស់អ្នកនិយាយថា អ្នកធំល្មមហើយ នោះសូមតមអាហារសម្រាប់នរណាម្នាក់ដែលអ្នកខ្វល់ខ្វាយអំពីគាត់ ។
-
ខ្ញុំអាចមានចិត្តក្លាហានតាមរយៈ …