ចំទៅនឹងគោលដៅ
តើទីបន្ទាល់វាលើសពីការទទួលអារម្មណ៍ឬ ?
ទីបន្ទាល់គឺជាអ្វីដែលព្រះអង្គសង្គ្រោះបានថ្លែង កាលទ្រង់បានប្រាប់ពេត្រុសថា « មិនមែនជាសាច់ឈាមទេដែលបានសម្តែងឲ្យអ្នកស្គាល់ គឺព្រះវរបិតានៃខ្ញុំដែលគង់នៅស្ថានសួគ៌វិញ ( ម៉ាថាយ ១៦:១៧ ) ។ វាគឺជាចំណេះដឹងពីព្រះដែលបានបើកសម្តែងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលជាសំឡេងដែលយើងទទួលអារម្មណ៍ជាជាងស្តាប់ឮ ប៉ុន្តែព្រះវិញ្ញាណយាងមកទាំង « នៅក្នុងគំនិតរបស់អ្នក និង នៅក្នុងចិត្តរបស់អ្នក » ( គ. និង ស ៨:២ ការគូសបញ្ជាក់បានបន្ថែម ) — គំនិតរបស់យើង ព្រមទាំងអារម្មណ៍របស់យើងផងដែរ ។
ព្យាការី យ៉ូសែប ស៊្មីធ បានពិពណ៌នាអំពីវិញ្ញាណនៃវិវរណៈថា ជាអារម្មណ៍នៃ « បញ្ញាដ៏សុទ្ធសាធដែលហូរចូលមកកាន់អ្នក [ ដោយផ្តល់ ] ដល់អ្នកនូវគំនិតភ្លាមៗ » ( ការបង្រៀននៃប្រធានសាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ [ ឆ្នាំ ២០០៧ ] ទំព័រ ១៣២ ) ។
ពេលយើងបែរគំនិត និងដួងចិត្តរបស់យើង — គំនិត អារម្មណ៍ និងបំណងប្រាថ្នារបស់យើង — ទៅរកព្រះ នោះទ្រង់អាចមានបន្ទូលមកកាន់គំនិត និងដួងចិត្តរបស់យើងជាមួយនឹងសំឡេងតូចរហៀងនៃព្រះវិញ្ញាណបរិសុទ្ធ ។ នៅពេលទ្រង់ទាក់ទងនឹងវិញ្ញាណរបស់យើង នោះអារម្មណ៍ និងគំនិតជាក់លាក់ហាក់ដូចជាហូរមកកាន់ពួកយើង ។ នេះគឺជាទីបន្ទាល់ដែលទ្រង់ប្រទានឲ្យពួកយើង ។