២០១៨
ទំព័រ​របស់​យើង
ខែ តុលា ២០១៨


ទំព័រ​របស់​យើង

Our Page
Ayana

ពេល​ខ្ញុំ​ទៅ​ព្រះវិហារ ខ្ញុំ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​នៃ​ព្រះ និង​សេចក្តីស្រឡាញ់​ដែល​ខ្ញុំ​មាន​ចំពោះ​ទ្រង់ និង​ព្រះអង្គសង្គ្រោះ​របស់​ខ្ញុំ​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​ស្រឡាញ់​ព្រះប្រោសលោះ​របស់​ខ្ញុំ ។

អាយ៉ាណា ប៊ី អាយុ ៧ ឆ្នាំ ប្រទេស​បារាំង

drawing by Omar

« ប្រធាន​ម៉នសុន និង​ទីប្រឹក្សា​របស់​លោក »

អូម៉ា អេ អាយុ ៩ ឆ្នាំ ប្រទេស​ប៉េរូ

Aldo

ខ្ញុំ​ចូលចិត្ត​នៅ​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​គ្រួសារ​ខ្ញុំ ។ វា​គឺជា​កន្លែង​ដ៏អស្ចារ្យ​ដែល​ខ្ញុំ​អាច​ទៅ​ពេល​ខ្ញុំ​អាយុ ១២ ឆ្នាំ ។ វា​ជា​ដំណាក់​របស់​ព្រះអម្ចាស់ ។

អាលដូ ស៊ី អាយុ ១០ ឆ្នាំ ប្រទេស​ម៉ិកស៊ិក

Allison

ខ្ញុំ​ចូលចិត្ត​ចែកចាយ​ដំណឹងល្អ​នៅ​សាលា​រៀន​ជាមួយ​មិត្តភក្តិ ជាពិសេស​ជាមួយ​ក្មេង​ប្រុស​ដែល​ពិបាក​ក្នុងការ​និយាយ សរសេរ និង​អាន​អក្សរ ។ របៀប​មួយ​ដើម្បី​ចែកចាយ​ដំណឹងល្អ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​នោះ​គឺ​ជួយ និង​បម្រើ​អ្នកដទៃ ។ នៅពេល​ណា​ដែល​គ្រូបង្រៀន​ផ្តល់ការចាត់តាំង​ដល់​យើង​នៅក្នុង​សៀវភៅ​កិច្ចការ​ផ្ទះ ខ្ញុំ​មាន​ឆន្ទៈ​ដើម្បី​ជួយ​ក្មេង​ប្រុស​នេះ​ជានិច្ច ។ ខ្ញុំ​ចូលចិត្ត​បម្រើ​អ្នកដទៃ ដោយសារ​វា​ជួយ​ខ្ញុំ​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​ខ្ញុំ ។

អាលីសុន អិម អាយុ ១០ ឆ្នាំ ប្រទេស អែល សាល់វ៉ាឌ័រ