២០១៨
របៀប ៥ យ៉ាង​ដើម្បី​រៀន​អំពី​សន្និសីទ​ទូទៅ
ខែ តុលា ២០១៨


របៀប ៥ យ៉ាង​ដើម្បី​រៀន​អំពី​សន្និសីទ​ទូទៅ

សន្និសីទ​ទូទៅ​គឺជា​ឱកាស​មួយ​ដ៏អស្ចារ្យ​ដើម្បី ចូលរួម​ជាមួយ​សមាជិក​សាសនាចក្រ​ទូទាំង​ពិភពលោក ដើម្បីស្តាប់​ថ្នាក់​ដឹកនាំ និង​ទទួល​ការណែនាំ​មក​ពី​ព្រះអម្ចាស់ ។ ការទស្សនា ការស្តាប់ និង​ការសិក្សាសារលិខិត​សន្និសីទ​ទូទៅ​នឹង​យាង​ព្រះវិញ្ញាណ​មក​កាន់​ជីវិត​អ្នក ហើយ​ជួយ​អ្នក​ឲ្យ​ស្ថាបនា​សេចក្តីជំនឿ​អ្នក ។ វា​ជា​ឱកាសមួយ​ឲ្យ​អ្នក​ទទួល​បាន និង​អនុវត្ត​តាម​វិវរណៈ​ផ្ទាល់​ខ្លួន ។

នេះ​គឺ​ជា​របៀប​ទាំង​ប្រាំ​ដែល​អ្នក​អាច​រៀន​ពី​សន្និសីទ​ទូទៅ ។

១. កត់ត្រា​សំណួរ​របស់​អ្នក​ពីមុន​សន្និសីទ​ទូទៅ​ចាប់ផ្តើម

សូម​ចំណាយ​ពេល​កត់ត្រា​សំណួរ​របស់​អ្នក​ពីមុន​សន្និសីទ​ទូទៅ​ចាប់ផ្តើម បន្ទាប់​មក​យកចិត្ត​ទុកដាក់​ចំពោះ​ចម្លើយ​ដែល​កើត​មាន​ចំពោះ​អ្នក​អំឡុងពេល​សន្និសីទ ។ ការអធិស្ឋាន និង​សំណួរ​របស់​អ្នក​អាច​ត្រូវ​បាន​ឆ្លើយ​តប នៅពេល​អ្នក​ចូលរួម ហើយ​ស្តាប់​តាម​ព្រះវិញ្ញាណ ។

២. ព្យាយាម​រៀន​អំពី​ព្រះគ្រីស្ទ

Image of Christ

ដកស្រង់​មក​ពី ព្រះគ្រីស្ទ និង​កម្លោះ​អ្នកមាន ដោយ ហិនរីឆ ហូហ្វមិន

ពួក​ព្យាការី​ថ្លែងទីបន្ទាល់ និង​បង្រៀន​អំពី​ព្រះអង្គសង្គ្រោះ ( សូមមើល កិច្ចការ ១០:៤៣ ) ។ នៅពេល​អ្នក​ស្តាប់​សារលិខិត​សន្និសីទ អ្នក​អាចគិត​អំពី​អ្វី​ដែល​អ្នក​និយាយ​កំពុង​បង្រៀន​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ អ្នក​អាច​ធ្វើ​បញ្ជី​មួយ​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​របស់​អ្នក ។

៣. រកមើល​បាវចនា

colored pencils

រូបភាព​មក​ពី Getty Images រូបថត​យុវជន​នៅលើ​កំពូល​ភ្នំ​មក​ពី Joshua Earle/Unsplash

បន្ទាប់​ពី​ទស្សនា​សន្និសីទ​ទូទៅ​មួយ​ចំនួនមក អ្នក​អាច​កត់សម្គាល់​ថា អ្នក​បាន​ស្តាប់​ឮ​ប្រធាន​បទ ឬ​បាវចនា​ដែល​លើក​ឡើង​ច្រើន​ជាង​ម្តង ។ គំរូ​ដែល​អ្នក​កត់សម្គាល់​អាច​ជា​របៀប​មួយ​ដែល​ព្រះវិញ្ញាណ​ជួយ​អ្នក​ទទួល​ស្គាល់​អ្វី​ដែល​អ្នក​ត្រូវ​រៀន ។

៤. កត់ត្រា​ទុក​អំពី​ព្រះគម្ពីរ​មរមន

Book of Mormon

អ្នក​អាច​រៀន​ច្រើន​តាមរយៈ​ការផ្តោត​ចិត្ត​ទុកដាក់​ដល់ខគម្ពីរ​ដែល​ថ្នាក់​ដឹកនាំ​លើក​ឡើង ជាពិសេស​ព្រះគម្ពីរ​មរមន ដែលជា « មូលដ្ឋាន​នៃ​សាសនា​របស់​យើង » ( សូមមើល​បុព្វកថា​ព្រះគម្ពីរ​មរមន ) ។ មើល​ថា តើ​អ្នក​អាច​តាមដាន​គ្រប់​ពេល​ដែល​ពួកគាត់​ថ្លែង​អំពី​វា​នៅក្នុង​សន្និសីទទូទៅ​ដែរ​ឬទេ ។ អ្នក​នឹង​ភ្ញាក់ផ្អើល​ចំពោះ​អ្វី​ដែល​អ្នក​រកឃើញ !

៥. ត្រូវ​ជំរុញ​ចិត្ត និង​បំផុសគំនិត​ឲ្យ​អនុវត្ត

young man on mountaintop

សូម​កត់​សារលិខិត និង​ការដកស្រង់​ដែល​បំផុសគំនិត​អ្នក ឬ​អញ្ជើញ​អ្នក​ឲ្យ​អនុវត្ត ។ ការណ៍​នេះ​អាច​ជួយ​អ្នកឲ្យ​អនុវត្ត​អ្វី​ដែល​អ្នក​រៀន—ហើយ​ជួយ​អ្នក​ឲ្យ​ចាំ​អ្វី​ដែល​ជា​គំនិត​របស់​អ្នក នៅពេល​អ្នក​ត្រូវការ​ការរំឭក​លើក​ក្រោយ !