២០១៨
ការ​ទ្រទ្រង់​គាំទ្រ​របស់​យើង
ខែ តុលា ២០១៨


លុះត្រា​ជួប​ទៀត

ការ​ទ្រទ្រង់​គាំទ្រ​របស់​យើង

ដកស្រង់​ចេញពី​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០០៥ ។

សេចក្តីណែនាំ​ខាង​វិញ្ញាណ​ក្នុង​ទំហំ​ដ៏​ធំ​មួយ​អាស្រ័យ​ទៅលើ​ភាពត្រូវគ្នា​ជាមួយ​នឹង … ពួក​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ ។

រូបភាព
raised hands

ខ្ញុំ​មាន​បំណង​និយាយ​អំពី​តំណែង​ដ៏ពិសិដ្ឋ​នៃ​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ទាំង​នោះ​ដែល​ត្រូវបាន « ហៅ ហើយ​រើស » ( គ. និង ស. ៥៥:១ ) ដើម្បី​ដឹកនាំ​សាសនាចក្រ​នៅ​ជំនាន់​នេះ ។ …

… បងប្អូន​របស់​ខ្ញុំ [ នៅក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ] ដោយ​គ្មាន​ការដោះសា​អ្វី​ឡើយ ​គឺជា​បុរស​ល្អ គួរ​ឲ្យ​គោរព និង​គួរឲ្យ​ទុកចិត្ត ។ ខ្ញុំ​ស្គាល់​ចិត្ត​របស់​ពួកលោក ។ ពួកលោក​គឺ​ជា​អ្នក​បម្រើ​របស់​ព្រះ​អម្ចាស់ ។ បំណង​ប្រាថ្នា​តែ​មួយ​គត់​របស់​ពួកលោក​គឺ​ធ្វើការ​ក្នុង​ការហៅ​បម្រើ​ដ៏អស្ចារ្យ​របស់​ពួកលោក និង​ស្ថាបនា​នគរ​ព្រះ​នៅលើ​ផែនដី ។ បងប្អូន​ប្រុស​របស់​យើង​ដែល​កំពុង​បម្រើ​នៅជំនាន់​នេះ និង​ពេលនេះ​គឺជា​ភស្តុតាង ត្រូវបាន​សាកល្បង និង​ពិត​ស្មោះត្រង់ ។ … ដួងចិត្ត​របស់​ពួកលោក​បរិសុទ្ធ បទពិសោធន៍​របស់​ពួកលោកគឺ​អស្ចារ្យ គំនិត​ពួកលោក​ក៏​មោះមុត ហើយ​ប្រាជ្ញា​ខាង​វិញ្ញាណរបស់​ពួកលោក​ក៏​ជ្រៅជ្រះ ដែល​វា​គឺជា​ការលួងលោម​មួយ​ដែល​នៅក្នុង​វត្តមាន​របស់​ពួកលោក ។

… [ ពេល​ខ្ញុំ​ត្រូវបាន​ហៅ ខ្ញុំ​ត្រូវបាន​ទូន្មាន ] ថា រឿង​ដ៏​សំខាន់​បំផុត​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​នោះ​គឺ ត្រូវ​នៅ​ឲ្យ​ចុះសម្រុង​ជាមួយ​ពួកបងប្អូន​ប្រុស​របស់​ខ្ញុំ ។ … នោះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​ដោយ​អស់​ពីដួងចិត្ត​របស់​ខ្ញុំ ។

… ខ្ញុំ​អាចនិយាយ​បាន​ថា សេចក្តីណែនាំ​ខាង​វិញ្ញាណ​ក្នុង​ទំហំ​ដ៏​ធំ​មួយ​អាស្រ័យ​ទៅលើ​ភាពត្រូវគ្នា​ជាមួយ​នឹង​ប្រធាន​សាសនាចក្រ គណៈ​ប្រធាន​ទី​មួយ និង​កូរ៉ុម​នៃ​ពួក​សាវកដប់​ពីរ​នាក់​ — ជា​អស់​អ្នកដែល​ត្រូវបាន​គាំទ្រ​ថា​ … ជា​ពួក​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ ។ ខ្ញុំ​ពុំ​ដឹង​អំពី​របៀប​ដែល​យើង​អាច​សង្ឃឹម​ថា បាន​ចុះ​សម្រុង​ពេញលេញ​ជាមួយ​នឹង​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ឡើយ ប្រសិនបើ​យើង​ពុំ​ចុះសម្រុង​ជាមួយ​នឹង​ប្រធាន​សាសនាចក្រ និង​ពួក​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ​ផ្សេង​ទៀត​នោះ ។ …

ការទូន្មាន​របស់​ខ្ញុំ​ចំពោះ​សមាជិក​សាសនាចក្រ​គឺ​ឲ្យ​គាំទ្រ​ដល់​ប្រធាន​សាសនាចក្រ គណៈ​ប្រធាន​ទី​មួយ កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ និង​ពួកអ្នក​មាន​សិទ្ធិអំណាច​ទូទៅ​ដទៃទៀត​ជាមួយ​នឹង​ដួងចិត្ត និង​ព្រលឹង​របស់​ពួកគេ​ទាំងមូល ។ ប្រសិនបើ​យើង​ធ្វើ​ដូច្នេះ នោះ​យើង​នឹង​នៅក្នុង​កំពង់ផែ​ដ៏​សុវត្ថិភាព​មួយ ។

យើង​ក៏ចាំបាច់​ត្រូវ​គាំទ្រ ហើយជួយ​ដល់​ថ្នាក់ដឹកនាំ ក្នុង​មូលដ្ឋាន​របស់​យើង ដោយសារ​ពួកគាត់ « ត្រូវ​បាន​ហៅ និង​ជ្រើសរើស » ។ សមាជិក​គ្រប់រូប​នៃ​សាសនាចក្រ​នេះ អាច​ទទួល​បាន​ការ​ប្រឹក្សា​មកពី​ប៊ីស្សព ឬ​ប្រធាន​សាខា ប្រធាន​ស្ដេក ឬ​ប្រធាន​បេសកកម្ម និង​ប្រធាន​សាសនាចក្រ ព្រមទាំង​សហការី​របស់​លោក ។ បងប្អូនប្រុស​ទាំង​នេះ ពុំ​មាន​នរណា​ម្នាក់​សុំ​ការហៅ​របស់​គាត់​នេះ​ទេ ។ គ្មាននរណា​ម្នាក់​ល្អ​ឥតខ្ចោះ​នោះទេ ។ ប៉ុន្ដែ​ពួកលោក​គឺ​ជា​អ្នកបម្រើ​របស់​ព្រះអម្ចាស់ បាន​ហៅ​ដោយ​ទ្រង់​តាមរយៈ​អ្នកទាំងឡាយ​ដែល​មានសិទ្ធិ​ទទួល​ការ​បំផុសគំនិត ។ អ្នកទាំងឡាយ​ដែល​ត្រូវ​បាន​ហៅ គាំទ្រ និង​ញែកចេញ​គឺ​មាន​សិទ្ធិ​ទទួលបាន​ការ​ទ្រទ្រង់​គាំទ្រ​របស់​យើង ។

បោះពុម្ព