កុមារ
ការធ្វើតាមគំរូរបស់ពួកអ្នកត្រួសត្រាយ
ប្រធាន អុជដូហ្វ ចែកចាយរបៀបមួយចំនួនដែលពួកអ្នកត្រួសត្រាយបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះវរបិតាសួគ៌ ។ អ្នកអាចធ្វើតាមគំរូរបស់ពួកគេបាន ។ នេះគឺជាគំនិតមួយចំនួនដើម្បីជួយអ្នកចាប់ផ្ដើម ៖
សេចក្តីអាណិតអាសូរ
សូមសរសេរលិខិតខ្លីមួយដែលមានពាក្យបង្ហាញពីសណ្ដានចិត្តល្អ ឬ ធ្វើនំចំណីសម្រាប់នរណាម្នាក់ដែលសោកសៅ ។
ជួយមិត្តរួមថ្នាក់ធ្វើលំហាត់របស់គាត់ ។
ធ្វើការ
សូមដាក់គោលដៅមួយ ។ ធ្វើអ្វីមួយរៀងរាល់ថ្ងៃនៅក្នុងខែនេះ ដើម្បីជួយអ្នកសម្រេចគោលដៅរបស់អ្នក ។
ជួយឪពុកម្ដាយអ្នកធ្វើអាហារពេលល្ងាច ។
សុទិដ្ឋិនិយម
សូមធ្វើបញ្ជីមួយពីរឿងរ៉ាវសប្បាយៗ ១០ យ៉ាង នៅក្នុងជីវិតរបស់អ្នក ។
ញញឹមដាក់មនុស្សគ្រប់គ្នាដែលអ្នកជួប ។