សៀវភៅកត់ចំណាំសន្និសីទខែ មេសា ឆ្នាំ ២០១៥
« អ្វីដែលយើងជាព្រះអម្ចាស់បានមានបន្ទូល នោះយើងបានមានបន្ទូលហើយ … ទោះជាដោយសំឡេងរបស់យើងផ្ទាល់ ឬ ក៏ដោយសំឡេងនៃពួកអ្នកបម្រើរបស់យើងក្តី គឺដូចតែគ្នា » ( គ. និង ស. ១:៣៨ ) ។
នៅពេលអ្នកមើលសន្និសីទទូទៅខែ មេសា ឆ្នាំ ២០១៥ ឡើងវិញ នោះអ្នកអាចប្រើទំព័រទាំងនេះ ( និង សៀវភៅកត់ចំណាំសន្និសីទនៅក្នុងច្បាប់ទស្សនាវដ្ដីដែលចេញផ្សាយនាពេលខាងមុខ ) ដើម្បីជួយអ្នកសិក្សា ហើយអនុវត្តតាមការបង្រៀនថ្មីៗរបស់ពួកព្យាការី និង ពួកសាវកទាំងឡាយដែលកំពុងរស់នៅ ព្រមទាំងអ្នកដឹកនាំសាសនាចក្រផ្សេងទៀត ។
ដើម្បីអានទស្សនា ឬ ស្តាប់សុន្ទរកថាសន្និសីទទូទៅ សូមចូលទៅកាន់គេហទំព័រ conference.lds.org ។
រឿងដ៏អស្ចារ្យទាំងឡាយចេញពីសន្និសីទ
តើមានអ្វីដែលទាក់ទាញចំណាប់អារម្មណ៍យើង ជាងរឿងដ៏អស្ចារ្យមួយនោះ ? ខាងក្រោមនេះ គឺជារឿងបីក្នុងចំណោមរឿងដ៏អស្ចារ្យជាច្រើន ដែលបានចែកចាយអំឡុងសន្និសីទ ៖
-
នៅក្នុងរឿងប្រៀបប្រដូចនៃអ្នកសាបព្រោះ តើអ្នកជាដីប្រភេទមួយណា ? តើការដឹងអំពីការណ៍នោះ អាចផ្លាស់ប្ដូរជីវិតអ្នកដោយរបៀបណា ? —សូមមើល ដាល្លិន អេក អូក « រឿងប្រៀបប្រដូចនៃអ្នកសាបព្រោះ » ទំព័រ ៣២ ។
-
តើបទពិសោធន៍ដែលធ្វើឲ្យពិបាកចិត្តអ្វីខ្លះ ដែលបានជួយម្ដាយវ័យក្មេងម្នាក់ឲ្យត្រឡប់មករកដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទវិញ ? —សូមមើល រ៉ូសម៉ារី អិម វិកស្សុម « ការពង្រឹងសេចក្ដីជំនឿ » ទំព័រ ៩៣ ។
-
តើរឿងដ៏អស្ចារ្យអំពីបងប្អូនប្រុសពីរនាក់ ដែលបានជាប់នឹងជ្រលងជ្រោះជ្រៅ ជួយពង្រីកការយល់ដឹងរបស់យើងអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេចដែរ ? —សូមមើល ជែហ្វ្រី អ័រ ហូឡិន « មានទាំងយុត្តិធម៌ សេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណា » ទំព័រ ១០៤ ។