២០១៥
ខ្ញុំ​នឹង​ទៅ​ទីនោះ​ថ្ងៃ​មួយ
ខែ កក្កដា ឆ្នាំ ២០១៥


ខ្ញុំ​នឹង​ទៅ​ទីនោះ ថ្ងៃ​មួយ

ពេល​ខ្ញុំ​ជិត​ដល់​អាយុ ១២ ឆ្នាំ ខ្ញុំ​រំភើប​ចិត្ត​ខ្លាំង​ណាស់ ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ ក្រុម​គ្រួសារ​ខ្ញុំ និង ខ្ញុំ​បាន​និយាយ​គ្នា​អំពី​សភាព​នៅ​ខាង​ក្នុង ហើយ​ខ្ញុំ​បាន​មើល​រូបភាព​ខាង​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ផង​ដែរ ។

ពីរ​បី​សប្ដាហ៍​មុន​ពេល​ខ្ញុំ​ទៅ​ធ្វើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ក្រុម​គ្រួសារ​ខ្ញុំ​បាន​មាន​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ​ដ៏​ពិសេស​មួយ ។ យើង​បាន​ស្ដាប់​នូវ​រឿងរ៉ាវ​ដ៏​អស្ចារ្យ​អំពី​បុព្វការីជន​របស់​យើង ហើយ​បាន​រៀន​អំពី​ទីកន្លែង​ដែល​ពួកគាត់​បាន​រស់នៅ និង ថា​ជីវិត​របស់​ពួកគាត់​មាន​សភាព​យ៉ាង​ណា ។ ខ្ញុំ​ថែម​ទាំង​បាន​រៀន​ថា លោក​តា​លួត​របស់​ខ្ញុំ​ត្រូវបាន​រន្ទះបាញ់ តែ​បាន​រួច​ជីវិត ! បុព្វការីជន​របស់​ខ្ញុំ​មួយ​ចំនួន​បាន​មក​ពី​ប្រទេស អង់គ្លេស ដូច្នេះ ប្អូនប្រុស​ខ្ញុំ និង ខ្ញុំ​បាន​ផាត់​រូប​ទង់ជាតិ​អង់គ្លេស ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ដូច​ជា​ខ្ញុំ​បាន​ធ្វើ​ការ​ភ្ជាប់​ទៅ នឹង​បុព្វការីជន​របស់​ខ្ញុំ​ជាង​មុខ ។

ព្រះវិហារ​បរិសុទ្ធ​ស្រស់​ស្អាត​ទាំង​ខាង​ក្នុង​ក៏​ដូច​ជា​នៅ​ខាង​ក្រៅ​ដែរ ។ អ្នក​គ្រប់​គ្នា​នៅ​ទី​នោះ​ល្អៗ​ណាស់ ហើយ​មាន​នូវ​វិញ្ញាណ​ដ៏​កក់​ក្ដៅ និង សុខសាន្ត​នៅ​ទី​នោះ ។ វា​ខុស​ពី​អ្វីៗ​ដែល​ខ្ញុំ​ធ្លាប់​មាន​អារម្មណ៍​ពី​មុន​មក ។ អ្វីៗ​គ្រប់​យ៉ាង​គឺ​ពិត​ជា​ឥត​ខ្ចោះ​តែ​ម្ដង ។ មីង​របស់​ខ្ញុំ​បាន​យក​ឈ្មោះ​សមាជិក​ក្រុម​គ្រួសារ​មួយ​ចំនួន ដែល​ពុំ​ទាន់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឡើយ ។ ពេល​យើង​កំពុង​រង់ចាំ ម៉ាក់ និង មីង​របស់​ខ្ញុំ និង ខ្ញុំ​បាន​គិត​ស្រមៃ​អំពី​ចរិត​លក្ខណៈ​របស់​ស្ត្រី​ទាំងនេះ ពេល​ពួកគាត់​បាន​រស់នៅ​លើ​ផែនដី​កាល​ពី ៣០០ ឆ្នាំ មុន ។ វា​ពិសេស​ខ្លាំង​ណាស់​ដែល​មាន​ប៉ា​ខ្ញុំ​ជា​អ្នក​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ខ្ញុំ​សម្រាប់​ពួកគាត់ ។

ដោយ​ឃើញ​គ្រប់​គ្នា​ក្នុង​សម្លៀក​បំពាក់​ពណ៌​ស ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ត្រូវ​ហ៊ុំ​ព័ទ្ធ​ដោយ​ពួក​ទេវតា ។ ព្រះវិហារ​បរិសុទ្ធ​គឺ​ដូច​ជា​ស្ថានសួគ៌​នៅ​លើ​ផែនដី ។

រចនា​រូបភាព​ដោយ ជេននី ធូលមេន