២០១៥
អង្គការ​សប្បុរសធម៌ អិល.ឌី.អេស ៖ រយៈពេល ៣០ ឆ្នាំ​នៃ​ការបម្រើ
ខែ កក្កដា ឆ្នាំ ២០១៥


អង្គការ​សប្បុរសធម៌ អិល.ឌី.អេស ៖ រយៈពេល ៣០ ឆ្នាំ​នៃ​ការបម្រើ

photos of humanitarian aid effort

គោលការណ៍​នៃ​ការបម្រើ​មនុស្ស​ទូទៅ​របស់​យើង​គឺ​មិន​មែន​ជា​អ្វី​ដែល​ថ្មី​នោះ​ទេ ។ នៅ​គ្រប់​សម័យ​កាន់កាប់​ត្រួតត្រា​ទាំងអស់ សាសនាចក្រ​បាន​លះបង់​ជួយ​ដល់ជនក្រីក្រ និង​ខ្វះខាត ។

សាមសិប​ឆ្នាំ​មុន នៅ​ថ្ងៃ​ទី ២៧ ខែ មករា ឆ្នាំ ១៩៨៥ ការលះបង់​នោះ​ត្រូវ​បាន​បង្ហាញ​អំឡុង​ពេល​ការតម​អាហារ​ពិសេស​មួយ ដែល​សមាជិក​សាសនាចក្រ​បាន​បរិច្ចាគ​ប្រាក់​ចំនួន ៦ លាន ដុល្លារ​អាមេរិក ដើម្បី​ជួយ​ដល់​ជន​រងគ្រោះ​នៃ​គ្រោះទុរភិក្ស​នៅ​ក្នុង​ប្រទេស អេត្យូពី ។ ការណ៍​នេះ​បាន​បង្កើត​ឲ្យមាន​ការ​ចាប់​ផ្ដើមចំពោះ​អ្វី​ដែល​ហៅ​ថា អង្គការ​សប្បុរសធម៌ អិល.ឌី.អេស ។ នៅ​ឆ្នាំ​ដដែល​នោះ​ការតម​អាហារ​នៅ​ក្នុង​ខែ​ វិច្ឆិកា ​រក​ប្រាក់ បាន ៥ លាន​ដុល្លារ​អាមេរិក​ផ្សេង​ទៀត​សម្រាប់​សង្គ្រោះ​ដល់​ភាព​អត់​ឃ្លាន ។ ការតម​អាហារ​ទាំង​ពីរ​លើក​នោះ​បាន​ពន្លឿន​កិច្ចការ​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ជំនាន់​របស់​យើង​នេះ ។

នៅ​រយៈពេល ​៣០ ឆ្នាំ ចាប់​តាំង​ពី​ការតមអាហារ​នោះ​មក សាសនាចក្រ​បាន​ផ្តល់​ប្រាក់ ​១.២ ពាន់​លាន​ដុល្លារ​អាមេរិក ជួយ​ប្រជាជន​ដែល​កំពុង​រងការឈឺចាប់ ។ ជំនួយ​នោះ​រួម​មាន អាហារ ទីជម្រក គ្រឿង​បរិក្ខារ​ពេទ្យ សម្លៀកបំពាក់ និង សម្ភារ​សង្គ្រោះ​ផ្សេងៗ​ទៀត ។ លើស​ពី​នេះ​ទៅ​ទៀត អង្គការ​សប្បុរសធម៌​អិល.ឌី. អេស បាន​ផ្តល់​ជំនួយ​យូរ​អង្វែង​តាមរយៈ​ការចាប់ផ្តើម​ចែកចាយ​កៅអី​រទះរុញ​ជនពិការ ការចាក់​ថ្នាំ​បង្ការ ទឹក​ស្អាត អាហារ​បំប៉ន​គ្រួសារ ថែរក្សា​ភ្នែក និង ការគាំពារ​មាតា និង ទារក​ទើប​កើត ។ សាសនាចក្រ​មាន​ដៃគូ​ជាមួយ​អង្គការ​សប្បុរសធម៌​ដែល​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​ផ្សេង​ទៀត ដើម្បី​ធ្វើ​ការ​បរិច្ចាគ​ទាំងអស់ ។

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន​ជាញយៗ​ថា ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ យើង​មាន​ទំនួល​ខុសត្រូវ​ដើម្បី​ជួយ​ជន​ដែល​ស្រេកឃ្លាន ជន​អនាថា និង ជន​ដែល​ត្រូវ​គេ​ឈ្លានពាន ។ សមាជិក​សាសនាចក្រ​បាន​ក្រោកឡើង​ដើម្បី​ធ្វើ​តាម​ការអញ្ជើញ​នោះ ។ ​សមាជិក​បាន​បរិច្ចាគ​ពេលវេលា​នៃ​ការបម្រើ​រាប់រយ​លាន​ម៉ោង និង ទឹក​ប្រាក់​រាប់រយ​លាន​ដុល្លារ​ដោយ​ស្ងៀម​ស្ងាត់ ដោយ​គ្មាន​ភាព​គគ្រឹកគគ្រេង ឬ ការថ្លែង​អំណរគុណ​ជា​ផ្លូវ​ការ​អ្វី​ឡើយ ។ ក្រៅពី​ការបរិច្ចាគ​ដល់​មូលនិធិ​សប្បុរសធម៌​នៅ​លើ​ក្រដាស​បរិច្ចាគ សមាជិក​បាន​ផ្តល់​នូវ​ក្តី​ស្រឡាញ់ បម្រើ​បេសកកម្ម ធ្វើ​ជា​មិត្តភក្តិ និង ជាអ្នក​ជិត​ខាង​ល្អ អ្នក​ស្ម័គ្រចិត្ត​បម្រើ​ការងារ​នៅ​ក្នុង​អគារ​សុខុមាលភាព ឬ សហគមន៍​នានា ហើយ​ចំណាយ​ពេល​របស់​ពួកគេ និង ក្តី​ស្រឡាញ់​ចំពោះ​អង្គការ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​រាប់រយពាន់​ផ្សេង​ទៀត ។

នៅពេល​ពួកគេ​ធ្វើ​ដូច្នេះ នោះ​ពួកគេ​ចាប់​ផ្តើម​បំពេញ​នូវ​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​អំពី​ការ​មើលថែ​ដល់​ជន​ក្រីក្រ និង ជន​ខ្វះខាត ។

« ពីព្រោះ​យើង​បាន​ឃ្លាន​ហើយ​អ្នករាល់​គ្នា​បាន​ឲ្យ​បរិភោគ យើង​បាន​ស្រេក ហើយ​អ្នករាល់​គ្នា​បាន​ឲ្យ​ផឹក យើង​ជា​អ្នក​ដទៃ ហើយ​អ្នក​រាល់គ្នា​បាន​ទទួល​យើង ៖

« ដែល​អ្នក​រាល់​គ្នា​ធ្វើ​ការទាំងនោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បងប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា​បាន​ធ្វើ​ដល់​យើង​ដែរ » ។ ( ម៉ាថាយ ២៥:៣៥, ៤០ ) ។