ក្នុងនាមជាគ្រូ អាយុ ១៤ ឆ្នាំ ម្នាក់ តើខ្ញុំពិតជាអាចធ្វើអ្វីខ្លះ ដើម្បី ចូលរួមចំណែក ក្នុង ការបង្រៀនតាមផ្ទះ ?
យោងតាមព្រះគម្ពីរ គោលបំណងនៃគ្រូបង្រៀនតាមផ្ទះគឺដើម្បី « ទៅផ្ទះនៃសមាជិម្នាក់ៗ ដើម្បីសួរសុខទុក្ខ ហើយទូន្មានពួកគេឲ្យអធិស្ឋានឲ្យឮ និង នៅទីអាថ៌កំបាំង ហើយឲ្យធ្វើកាតព្វកិច្ចគ្រួសារគ្រប់យ៉ាង » ( គ. និង ស. ២០:៥១ ) ។ គ្រូបង្រៀនតាមផ្ទះ « មើលការខុសត្រូវ … ហើយនៅជាមួយ និង ចម្រើនកម្លាំង » ដល់មនុស្សដែលពួកគេត្រូវបានចាត់តាំងឲ្យទៅបង្រៀន ( គ. និង ស. ២០:៥៣ ) ។ ពួកគេ « ព្រមាន ពន្យល់ ទូន្មាន និង បង្រៀន ហើយ អញ្ជើញមនុស្សទាំងអស់ ឲ្យមករកព្រះគ្រីស្ទ » ( គ. និង ស. ២០:៥៩ ) ។
ឥឡូវនេះចូរសួរខ្លួនឯងថា « តើខ្ញុំអាចធ្វើការណ៍ទាំងនោះបានទេ ? » ចម្លើយគឺ បាន ។ សួរដៃគូរបស់អ្នកថាអ្នកអាចចូលរួមចំណែកបានដោយរបៀបណា ។ គាត់អាចជួយអ្នករៀនធ្វើការណាត់ជួប ថ្លែងទីបន្ទាល់ ផ្ដល់មេរៀន និង អ្វីៗជាច្រើនថែមទៀត ។ បន្ទាប់មកអ្នកអាចឃើញដោយខ្លួនឯងពីរបៀបដែលអ្នកអាចផ្ដល់ពរដល់ជីវិតនៃអ្នកទាំងឡាយដែលអ្នកសួរសុខទុក្ខ ហើយអ្នកនឹងមានទំនុកចិត្តអំពីការប្រើប្រាស់អំណោយទានទាំងឡាយ ដែលព្រះអម្ចាស់បានប្រទានដល់អ្នក ដើម្បីបំពេញការណ៍នេះ និង ភារកិច្ចបព្វជិតភាពជាច្រើនទៀតអស់មួយជីវិតរបស់អ្នក ។