២០១៥
រឿង​ប្រៀបធៀប​ពី​ទេពកោសល្យ
ខែ កក្កដា ឆ្នាំ ២០១៥


ពេលវេលា​សម្រាប់​ព្រះគម្ពីរ

រឿង​ប្រៀបធៀប​ពី​ទេពកោសល្យ

អ្នក​និពន្ធ​រស់​នៅ​ក្នុង​រដ្ឋ យូថាហ៍ ស.រ.អា ។

រៀន​អំពី​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ជាមួយ​គ្នា​នៅ​ឆ្នាំ​នេះ !

ព្រះយេស៊ូវ​បាន​ប្រាប់​រឿង​មួយ ឬ រឿង​ប្រៀបធៀប​មួយ អំពី​បុរស​ម្នាក់​ដែល​បាន​ឲ្យ​ប្រាក់​ទៅ​មនុស្ស​បី​នាក់​ខ្ចី ជា​អ្នក​ដែល​បាន​ធ្វើការ​ឲ្យ​គាត់ ។ បន្ទាប់​មក​បុរស​នោះ​បាន​ចេញ​ទៅ​ឆ្ងាយ​ទៅ ។ ពេល​គាត់​មិន​នៅ មនុស្ស​ពីរ​នាក់​បាន​ខិតខំ​ធ្វើការ ហើយ​បាន​ប្រើប្រាស់​ប្រាក់​របស់​ពួកគេ ដើម្បី​បង្កើន​ប្រាក់​ថែម​ទៀត ដើម្បី​ប្រគល់​ឲ្យ​បុរស​នោះ​វិញ ។ ប៉ុន្តែ​មនុស្ស​ម្នាក់​គ្រាន់តែ​បាន​កប់​ប្រាក់​គាត់​ទុក ព្រោះ​គាត់​ខ្លាច​បាត់​វា ។ ពេល​បុរស​នោះ​មក​វិញ គាត់​បាន​ផ្ដល់​រង្វាន់​ដល់​ពួក​អ្នក​ទាំង​ពីរ​ដែល​បាន​បង្កើន​ប្រាក់​ដែល​គាត់​បាន​ឲ្យ​ពួកគេ​ខ្ចី ។ ប៉ុន្តែ គាត់​បាន​យក​ប្រាក់​ពី​បុរស​ម្នាក់​ដែល​មិន​បាន​ព្យាយាម​កង្កើន​វា​សោះ ។ ( សូមមើល ម៉ាថាយ ២៥:១៤–២៩ ) ។

ដូច​ជា​បុរស​នៅក្នុង​រឿង​ប្រៀបធៀប​នោះ​ដែរ ព្រះវរបិតាសួគ៌​បាន​ប្រទាន​ដល់​យើង​ម្នាក់ៗ​នូវ​អ្វី​មួយ​ដែល​មាន​តម្លៃ — មិន​មែន​ជា​ប្រាក់​ទេ ប៉ុន្តែ​ជា​សមត្ថភាព ឬ ទេពកោសល្យ​ពិសេស​ទាំងឡាយ ដូចជា​ការច្រៀង ការបង្ហាញ​សេចក្ដី​ស្រឡាញ់ ការរត់ ឬ ការជួយ​អ្នក​ដទៃ ។ ដូច​ជា​មនុស្ស​នៅក្នុង​រឿង​ប្រៀបធៀប​នោះ​ដែរ អ្នក​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឲ្យ​ទេពកោសល្យ​របស់​អ្នក​រីក​លូតលាស់​ឡើង !

តើ​អ្នក​អាច​ធ្វើ​តាម​ការបង្រៀន​របស់​ព្រះយេស៊ូវ ដោយ​ការ​ប្រើប្រាស់ និង អភិវឌ្ឍ​ទេពកោសល្យ​របស់​អ្នក​ដោយ​របៀប​ណា ? អ្នក​អាច​មាន​អារម្មណ៍​កាន់តែ​រីករាយ និង ជួយ​អ្នក​ដទៃ​ទៀត​ពេល​អ្នក​ធ្វើ​ដូច្នោះ ។

រចនា​រូបភាព​ដោយ ចស ថាលបូត