២០១៥
ចូរ​មក​តាម​ខ្ញុំ
ខែ កក្កដា ឆ្នាំ ២០១៥


ចូរ​មក​តាម​ខ្ញុំ

( សាមញ្ញ )

« ចូរ​មក​តាម​ខ្ញុំ » ទ្រង់​មាន​បន្ទូល ។

ចូរ​យើង​ដើរ​តាម​ដាន​ទ្រង់​ទាំង​មូល

ដើម្បី​យើង​អាច​រួបរួម​លើក​ស្ទួយ

ក្នុង​ក្តី​ស្រឡាញ់​នៃ​បុត្រ​តែមួយ ។

« ចូរ​មក​តាម​ខ្ញុំ » បន្ទូល​ផ្អែម​ល្ហែម

តែ​មានន័យ​ពិត​ចែង​ចាំង​ចិញ្ចែង

ក្នុង​វាចារ​ដ៏​ទន់​ភ្លន់​ទាំង​នេះ

ដើម្បី​ជំរុញ និង ញ៉ាំង​សតិ ។

មិន​គ្រប់​គ្រាន់​ទេ​បើ​គ្រាន់​តែ​ដឹង

យើង​ត្រូវ​តាម​ទ្រង់​ទុក​ជា​លំនឹង

ក្នុង​ដំណើរ​នៃ​លោកិយ​សោកា ?

ទៅ​កាន់​លំនៅ​អស់កល្ប​ត​ទៅ ។

យើង​មិន​ត្រឹម​តែ​អាច​តាម​បាទា

របស់​ទ្រង់​នៅ​ក្នុង​លោកា​នេះ

ពេល​យើង​ចាក​លោក​នេះ​នៅ​រស់​ក្បែរ

ជាមួយ​ព្រះ​យើង​ទទួល​មរតក ។