២០១៥
ការ​យល់​ដឹង​ជ្រៅជ្រះ
ខែ កក្កដា ឆ្នាំ ២០១៥


ការ​យល់​ដឹង​ជ្រៅជ្រះ

Product Shot from July 2015 Liahona

.ក្រុម​គ្រួសាររបស់​រ៉ាសូឡូ នៅម៉ាដាហ្គាស្ការ គឺ​ជា​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​នៅ​សហគមន៍​ដ៏​ឆ្ងាយ​របស់​ពួក​គេ

ចុះ​បើ​ខ្ញុំ​មិន​មាន​បុព្វការីជន​ជា​អ្នក​ត្រួសត្រាយ ?

« ខ្ញុំ​ស្រឡាញ់ និង គោរព​សេចក្ដី​ជំនឿ និង ភាព​ក្លាហាន​របស់​ពួក​អ្នក​ត្រួសត្រាយ​ជំនាន់​ដើម​របស់​សាសនាចក្រ​ណាស់ ។ បុព្វការីជន​របស់​ខ្ញុំ​ផ្ទាល់​បាន​រស់នៅ​ឆ្ងាយ​ឆ្លង​មហា​សមុទ្រ​នៅ​ពេល​នោះ ។ គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ពួកគាត់​ដែល​បាន​រស់នៅ​ក្នុង​ទីក្រុង​ណៅវូ ឬ វិនធើរ ខ្វរធើរ ទេ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទីវាល​ទាំងឡាយ​ដែរ ។ ប៉ុន្តែ ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​ម្នាក់ ខ្ញុំ​ប្រកាស​ដោយ​កតញ្ញុតា និង ដោយ​មោទនភាព​ពី​កេរដំណែល​អ្នក​ត្រួសត្រាយ​នេះ​ជា​របស់​ខ្ញុំ​ផ្ទាល់ ។

« ជាមួយ​នឹង​សេចក្ដី​អំណរ​ដូច​គ្នា​នោះ ខ្ញុំ​សូម​ប្រកាស​ពី​កេរដំណែល​នៃ​ពួក​អ្នក​ត្រួស​ត្រាយ​ផ្លូវ​ក្នុង​សាសនាចក្រ​សម័យ​ទំនើប​នា​បច្ចុប្បន្ន​នេះ ដែល​រស់​នៅ​ក្នុង​គ្រប់​ជាតិ​សាសន៍ ហើយ​ដែល​ដំណើររឿង​នៃ​ការតស៊ូ សេចក្ដីជំនឿ និង​ការ​លះបង់​ផ្ទាល់ខ្លួន​របស់​ពួកគេ​បាន​បន្ថែម​នូវ​វគ្គ​ថ្មីៗ​ដ៏​មាន​សិរី​ល្អ​ក្នុង​វគ្គ​បន្ទរ​ដ៏​អស្ចារ្យ​នៃ​បទភ្លេង​នៃ​នគរ​ព្រះ​នា​ថ្ងៃ​ចុង​ក្រោយនេះ »។

ប្រធាន ឌៀថើរ អេស្វ. អុជដូហ្វ ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​ទីមួយ “Faith of Our Father,” លីអាហូណា, ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៧០ ។