២០១៥
តើ​យើង​ធ្វើ​អ្វី​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ?
ខែ កក្កដា ឆ្នាំ ២០១៥


តើ​យើង​ធ្វើ​អ្វី នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ?

ព្រះវិហារ​បរិសុទ្ធ​គឺជា​ដំណាក់​របស់​ព្រះអម្ចាស់ ។ ពេល​យើង​ចូល​ទៅ​ខាង​ក្នុង យើង​មាន​អារម្មណ៍​ជិត​នឹង​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។ យើង​អាច​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​ចូល​រួម​ក្នុង​ពិធី​ពិសិដ្ឋ ដែល​ហៅ​ថា ពិធី​បរិសុទ្ធ ដូច​ជា​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។ យើងក៏ធ្វើ​សេចក្ដី​សន្យា​ពិសេសៗ ឬ សេចក្ដី​សញ្ញា ជាមួយ​ព្រះវរបិតាសួគ៌ ផង​ដែរ ។ យើង​អាច​ជួយ​ផ្ដល់​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​បាន​ស្លាប់ នូវ​ឱកាស​ដើម្បី​ទទួល​ដំណឹងល្អ ។ វា​នឹង​ក្លាយ​ជា​ថ្ងៃ​ដ៏​ពិសេស​ខ្លាំង​ណាស់ ពេល​ដែល​អ្នក​ចូល​ទៅ​ក្នុង​នោះ​ជា​លើក​ទី​មួយ !

នៅពេល​អ្នក​មាន​អាយុ ១២ ឆ្នាំ អ្នក​អាច​ជួប​នឹង​ប៊ីស្សព​របស់​អ្នក ដើម្បី​ទទួល​បាន​បណ្ឌ​ព្រះវិហារ​បរិសុទ្ធ​ផ្ទាល់​ខ្លួន​របស់​អ្នក ។ បន្ទាប់​មក​អ្នក​អាច​ទៅ​ព្រះ​វិហារ​បរិសុទ្ធ ដើម្បី​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ។

អាង​ជ្រមុជ​ទឹក

នៅ​ពេល​អ្នក​មាន​អាយុ ១២ ឆ្នាំ អ្នកអាច​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​សម្រាប់​មនុស្ស​ដែល​បាន​ស្លាប់​ទៅ​ដោយ​ពុំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ អាង​នោះ​ស្ថិត​នៅ​លើ​គោ​ឈ្មោល​ដែល​ឈរ​ជា​តំណាង​ឲ្យ​វង្ស​អ៊ីស្រាអែល​ទាំង​ដប់​ពីរ ។

បន្ទប់​ពិធី​បរិសុទ្ធ

នៅ​ក្នុង​បន្ទប់​ដូច​នេះ យើង​រៀន​អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌​ដែល​មាន​សម្រាប់​យើង ហើយ​យើង​ធ្វើ​សេចក្ដី​សញ្ញា​ដែល​នឹង​អនុញ្ញាត​ឲ្យ​យើង​ទៅ​រស់នៅ​ជាមួយ​ទ្រង់​ម្ដង​ទៀត ។ យើង​រៀន​អំពី​ការបង្ក​បង្កើត​ពិភពលោក អំពី​អ័ដាម និង អេវ៉ា និង អំពី​ព្រះយេស៊ូវគ្រីស្ទ ។ យើង​ក៏​រៀន​ផង​ដែរ​អំពី​ពរជ័យ​ទាំងឡាយ ដែល​យើង​នឹង​ទទួល​បាន​នៅក្នុង​ជីវិត​បន្ទាប់​ទៀត ប្រសិន​បើ​យើង​ស្មោះត្រង់ ។

បន្ទប់​សេឡេស្ទាល

បន្ទប់​សេឡេស្ទាល​គឺ​ស្រស់​ស្អាត​ណាស់ ! វា​រំឭក​យើង​ថា យើង​នឹង​ពោរពេញ​ដោយ​សេចក្ដី​សុខសាន្ត និង រីករាយ​យ៉ាង​ណា ពេល​យើង​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ នៅ​ថ្ងៃ​ណា​មួយ ។

បន្ទប់​ផ្សារ​ភ្ជាប់

នៅក្នុង​បន្ទប់​ដូច​នេះ ក្រុម​គ្រួសារ​អាច​ផ្សារ​ភ្ជាប់​ជាមួយ​គ្នា​សម្រាប់​ភាព​អស់កល្ប​ជានិច្ច ។ នេះ​មានន័យ​ថា ពួកគេ​អាច​រស់នៅ​ជាមួយ​គ្នា​ជា​ក្រុម​គ្រួសារ​ជា​និរន្តរ៍ — មិន​ត្រឹម​តែ​ក្នុង​ជីវិត​នេះ​នោះ​ទេ ។

ដ្បិត​ទីនោះ​ជា​ព្រះ​ដំណាក់​ទ្រង់

ទី​នៃ​ក្តី​ស្រឡាញ់ និង ស្រស់​ស្អាត

ខ្ញុំ​នឹង​រៀប​ចំ​ខ្លួន​កាល​ខ្ញុំ​នៅ​ក្មេង

នេះ​ជា​កិច្ច​ការ​ពិសិដ្ឋ​ខ្ញុំ ។

( « ខ្ញុំ​ចូល​ចិត្ត​មើល​វិហារ​បរិសុទ្ធ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩៩ ) 

រូបថត​នៃ​ព្រះវិហារ​បរិសុទ្ធ អូហ្គឌិន យូថាហ៍ បន្ទប់​សេឡេស្ទាល អាង​ជ្រមុជ​ទឹក បន្ទប់​ពិធី​បរិសុទ្ធ បន្ទប់​ផ្សារ​ភ្ជាប់

រូបថត​នៅ​កណ្ដាល ដោយ សាំមើរ រ៉ាឈែល ឌើររីក រចនា​រូប​ភាព ដោយ ប្រេដលី ក្លាក