គំនិតទាំងឡាយសម្រាប់រាត្រីជួបជុំក្រុមគ្រួសារ
ច្បាប់នេះមាននូវអត្ថបទ និង សកម្មភាពនានាដែលអាចយកទៅប្រើប្រាស់សម្រាប់រាត្រីជួបជុំក្រុមគ្រួសារ ។ ខាងក្រោមនេះគឺជាឧទាហរណ៍ពីរ ។
« ការលេចចេញមកនៃព្រះគម្ពីរមរមន » ទំព័រ ២០ ៖ ថ្វីបើមានភាពទន់ខ្សោយផ្ទាល់ខ្លួនរបស់លោកដ៏ដោយ ក៏ យ៉ូសែប ស្ម៊ីធ បានក្លាយទៅជាឧបករណ៍នៅក្នុងព្រះហស្ដព្រះអម្ចាស់ ពេលដែលលោកបានពុះពារធ្វើតាមព្រះអង្គសង្គ្រោះ ។ យើងក៏អាចធ្វើជាឧបករណ៍នៅក្នុងព្រះហស្ដព្រះអម្ចាស់ផងដែរ ពេលដែលយើងពុះពារដើម្បីកែលម្អ និង ក្លាយឲ្យកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។ សូមគិតប្រកបដោយការអធិស្ឋានអំពីការដាក់គោលដៅដោយផ្ទាល់ខ្លួន និង ជាក្រុមគ្រួសារ ។ អ្នកអាចពិភាក្សាពីភាពខ្លាំង និង ទេពកោសល្យទាំងឡាយរបស់សមាជិកម្នាក់ៗនៃក្រុមគ្រួសារ ហើយពិភាក្សាពីរបៀបដែលអ្នកអាចប្រើប្រាស់ភាពខ្លាំងរបស់អ្នកដើម្បីជួយគ្នាទៅវិញទៅមកឲ្យសម្រេចបានគោលដៅនីមួយៗ ។ សូមនិយាយអំពីរបៀបដែលអ្នកម្នាក់ៗអាចប្រើប្រាស់ភាពខ្លាំងរបស់អ្នក ដើម្បីពន្លឿនកិច្ចការរបស់ព្រះអម្ចាស់ទៅមុខ ដូចជាព្យាការី យ៉ូសែប ស្ម៊ីធ បានធ្វើដែរ ។
« ការធ្វើដំណើររបស់អាណា » ទំព័រ ៦៦ ៖ សូមពិចារណាក្នុងការជួយដល់ក្រុមគ្រួសាររបស់អ្នកដើម្បីរក និង រក្សាទុកនូវរឿងរ៉ាវនានាពីប្រវត្តិក្រុមគ្រួសារអ្នក ។ អ្នកអាចនឹងធ្វើផែនការទាំងឡាយ ដើម្បីសម្ភាសន៍ជីដូន ឬ ជីតាម្នាក់ អានកំណត់ហេតុក្រុមគ្រួសារ និង ឯកសារផ្សេងៗទៀត ឬ មើល FamilySearch.org ។ នៅក្នុងរាត្រីជួបជុំក្រុមគ្រួសារខាងមុខនេះ សូមចែកចាយរឿងរ៉ាវនានា ហើយពិភាក្សាពីរបៀបដែលបុព្វការីជនរបស់អ្នកគឺជាវីរជន ។ សូមពិចារណាក្នុងការបន្ថែមរឿងរ៉ាវនានាចូលទៅក្នុងផ្នែក “Memories” នៅក្នុង FamilySearch.org ។