ព្រឹត្តិការណ៍សំខាន់ៗនៃរាត្រីជួបជុំក្រុមគ្រួសារ
រាត្រីជួបជុំក្រុមគ្រួសារមាននូវព្រឹត្តិការណ៍ពីរធំៗនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងឆ្នាំ ២០១៥ នេះ ។
កាលពីមួយរយឆ្នាំមុន ប្រធាន យ៉ូសែប អែហ្វ.ស្ម៊ីធ ( ឆ្នាំ ១៨៣៨–១៩១៨ ) និង ទីប្រឹក្សារបស់លោកបានជម្រុញសមាជិកនៃសាសនាចក្រឲ្យញែកល្ងាចមួយដើម្បីភាពរីកចម្រើន និង រៀនជាមួយគ្នា ។ ពួកលោកបានសន្យាថា អស់អ្នកណាដែលបានធ្វើដូច្នេះ នឹងមានទីបន្ទាល់នៃសេចក្តីស្រឡាញ់កាន់តែប្រសើរនៅក្នុងគេហដ្ឋាន និង មានការគោរពប្រតិបត្តិដល់ឪពុកម្តាយកាន់តែប្រសើរឡើង ។ ផ្នត់គំនិតនៃរាត្រីជួបជុំគ្រួសារមិនជាអ្វីដែលថ្មីថ្មោងនោះទេ ប៉ុន្តែនេះជាការលើកទឹកចិត្តមកពីគណៈប្រធានទីមួយនៅថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ១៩១៥ បានជួយឲ្យកម្មវិធីនេះកាន់តែរីកដុះដាលឡើង ។
៥០ ឆ្នាំមុន ប្រធាន ដេវីឌ អូ មិកឃេ ( ឆ្នាំ ១៨៧៣–១៩៧០ ) បានរំឭកជាថ្មីអំពីរាត្រីជួបជុំក្រុមគ្រួសារនេះ ។ នៅក្នុងខែ មករា ឆ្នាំ ១៩៦៥ លោកបានអនុញ្ញាតចេញផ្សាយនូវសៀវភៅសិក្សាអំពីរាត្រីជួបជុំក្រុមគ្រូសារ ដែលមានមេរៀនប្រចាំសប្តាហ៍ដើម្បីបង្រៀនតាមគេហដ្ឋាននីមួយៗ ។ នៅក្នុងឆ្នាំ ១៩៧០ រាត្រីថ្ងៃចន្ទបានកំណត់ថាជារាត្រី សម្រាប់រាត្រីជួបជុំក្រុមគ្រួសារ ។
សព្វថ្ងៃនេះ ចាប់តាំងពី ១០០ ឆ្នាំបន្ទាប់ការប្រតិបត្តិ និង ៥០ ឆ្នាំបន្ទាប់ពីសារៈសំខាន់នៃកម្មវិធីនេះត្រូវបានគូសបញ្ជាក់ម្តងទៀត នោះរាត្រីជួបជុំក្រុមគ្រួសារនៅតែសំខាន់នៅក្នុងជីវិតនៃសមាជិកសាសនាចក្រ ។