យុវវ័យ
ការរក្សាកំណត់ត្រា
ប្រធាន អុជដូហ្វ ប្រៀបធៀបជំនាន់របស់យើងទៅនឹងជំនាន់របស់ពួកអ្នកត្រួសត្រាយ ។ ថ្វីបើអ្នកប្រហែលជាមិនបានឆ្លងកាត់ទីវាលក្តី តែអ្នកមានលក្ខណៈសម្បត្តិស្រដៀងនឹងពួកអ្នកត្រួសត្រាយជាងដែលអ្នកអាចគិតដល់ ! អ្នកក៏អាចបង្ហាញការអាណិតអាសូរ ការខំធ្វើការ និង សុទិដ្ឋិនិយមផងដែរ ។ ហើយដូចដែលយើងដឹងហើយថា ពួកអ្នកត្រួសត្រាយបានបង្ហាញគុណសម្បត្តិទាំងនោះដោយសារតែកំណត់ត្រាដែលពួកគេបានរក្សាទុក នោះកូនចៅរបស់អ្នកក៏អាចដឹងអំពីអ្នកតាមរយៈកំណត់ហេតុរបស់អ្នកដែរ ។
សូមចំណាយពេលពីរបីនាទី ដើម្បីកត់ត្រាបន្តិចបន្តួចអំពីខ្លួនអ្នកនៅក្នុងកំណត់ហេតុរបស់អ្នក ។ អ្នកអាចសរសេរអំពីរឿងរ៉ាវខាងវិញ្ញាណ ដូចជារបៀបដែលអ្នកបានទទួលទីបន្ទាល់របស់អ្នក ឬ របៀបដែលអ្នកយកឈ្នះឧបសគ្គទាំងឡាយជាមួយនឹងជំនួយរបស់ព្រះវរបិតាសួគ៌ ។ អ្នកក៏អាចជួយដល់ចៅៗលួតរបស់អ្នក ( ដែលជាអ្នកអាចនឹងអានកំណត់ហេតុរបស់អ្នកនៅថ្ងៃមួយ ! ) ដើម្បីបានដឹងពីជីវិតប្រចាំថ្ងៃរបស់អ្នកយ៉ាងណា ។ តើគម្រោងអ្វីដែលអ្នកកំពុងធ្វើនៅសាលា ? តើបន្ទប់របស់អ្នកមានសភាពយ៉ាងណាដែរ ? តើអ្វីជាការចងចាំដែលអ្នកចូលចិត្តអំពីក្រុមគ្រួសាររបស់អ្នក ?
ពេលអ្នកចាប់ផ្ដើមសរសេរបន្តិចម្តងៗជារៀងរាល់ថ្ងៃ នោះអ្នកនឹងមិនត្រឹមតែអាចមើលឃើញកាន់តែច្បាស់ពីរបៀបដែលព្រះវរបិតាជួយអ្នកឲ្យឆ្លងកាត់ជីវិតប្រចាំថ្ងៃរបស់អ្នក ដូចដែលទ្រង់បានដឹកនាំពួកអ្នកត្រួសត្រាយដែរប៉ុណ្ណោះទេ ប៉ុន្តែអ្នកនឹងបន្សល់ទុកនូវកេរដំណែលសម្រាប់អនាគតកូនចៅរបស់អ្នកផ្ទាល់ផងដែរ ។