២០១៥
ការ​ធ្វើ​តាម​គំរូ​របស់​ពួក​អ្នក​ត្រួសត្រាយ
ខែ កក្កដា ឆ្នាំ ២០១៥


កុមារ

ការ​ធ្វើ​តាម​គំរូ​របស់​ពួក​អ្នក​ត្រួសត្រាយ

ប្រធាន អុជដូហ្វ ចែកចាយ​របៀប​មួយ​ចំនួន​ដែល​ពួក​អ្នក​ត្រួសត្រាយ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះវរបិតាសួគ៌ ។ អ្នក​អាច​ធ្វើ​តាម​គំរូ​របស់​ពួកគេ​បាន ។ នេះ​គឺ​ជា​គំនិត​មួយ​ចំនួន​ដើម្បី​ជួយ​អ្នក​ចាប់​ផ្ដើម ៖

សេចក្តី​អាណិត​អាសូរ

សូម​សរសេរ​លិខិត​ខ្លី​មួយ​ដែល​មាន​ពាក្យ​បង្ហាញ​ពី​សណ្ដាន​ចិត្ត​ល្អ ឬ ធ្វើ​នំ​ចំណី​សម្រាប់​នរណា​ម្នាក់​ដែល​សោកសៅ ។

ជួយ​មិត្ត​រួម​ថ្នាក់​ធ្វើ​លំហាត់​របស់​គាត់ ។

ធ្វើ​ការ

សូម​ដាក់​គោលដៅ​មួយ ។ ធ្វើ​អ្វី​មួយ​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​ខែ​នេះ ដើម្បី​ជួយ​អ្នក​សម្រេច​គោលដៅ​របស់​អ្នក ។

ជួយ​ឪពុក​ម្ដាយ​អ្នក​ធ្វើ​អាហារ​ពេល​ល្ងាច ។

សុទិដ្ឋិនិយម

សូម​ធ្វើ​បញ្ជី​មួយ​ពី​រឿង​រ៉ាវ​សប្បាយៗ ១០ យ៉ាង នៅ​ក្នុង​ជីវិត​របស់​អ្នក ។

ញញឹម​ដាក់​មនុស្ស​គ្រប់​គ្នា​ដែល​អ្នក​ជួប ។

បោះពុម្ព