២០១៥
ការ​រក្សា​កំណត់ត្រា
ខែ កក្កដា ឆ្នាំ ២០១៥


យុវវ័យ

ការ​រក្សា​កំណត់ត្រា

ប្រធាន អុជដូហ្វ ប្រៀបធៀប​ជំនាន់​របស់​យើង​ទៅ​នឹង​ជំនាន់​របស់​ពួក​អ្នក​ត្រួសត្រាយ ។ ថ្វីបើ​អ្នក​ប្រហែល​ជា​មិន​បាន​ឆ្លង​កាត់​ទីវាល​ក្តី តែ​អ្នក​មាន​លក្ខណៈ​សម្បត្តិ​ស្រដៀង​នឹង​ពួក​អ្នក​ត្រួសត្រាយ​ជាង​ដែល​អ្នក​អាច​គិត​ដល់ ! អ្នក​ក៏​អាច​បង្ហាញ​ការអាណិត​អាសូរ ការខំ​ធ្វើ​ការ និង សុទិដ្ឋិនិយម​ផងដែរ ។ ហើយ​ដូច​ដែល​យើង​ដឹង​ហើយ​ថា ពួក​អ្នក​ត្រួសត្រាយ​បាន​បង្ហាញ​គុណសម្បត្តិ​ទាំងនោះ​ដោយសារ​តែ​កំណត់ត្រា​ដែល​ពួកគេ​បាន​រក្សា​ទុក នោះ​កូន​ចៅ​របស់​អ្នក​ក៏​អាច​ដឹង​អំពី​អ្នក​តាម​រយៈ​កំណត់​ហេតុ​របស់​អ្នក​ដែរ ។

សូម​ចំណាយ​ពេល​ពីរបី​នាទី ដើម្បី​កត់ត្រា​បន្តិច​បន្តួច​អំពី​ខ្លួន​អ្នក​នៅ​ក្នុង​កំណត់​ហេតុ​របស់​អ្នក ។ អ្នក​អាច​សរសេរ​អំពី​រឿងរ៉ាវ​ខាង​វិញ្ញាណ ដូច​ជា​របៀប​ដែល​អ្នក​បាន​ទទួល​ទីបន្ទាល់​របស់​អ្នក ឬ របៀប​ដែល​អ្នក​យក​ឈ្នះ​ឧបសគ្គ​ទាំងឡាយ​ជាមួយ​នឹង​ជំនួយ​របស់​ព្រះវរបិតាសួគ៌ ។ អ្នក​ក៏​អាច​ជួយ​ដល់​ចៅៗ​លួត​របស់​អ្នក ( ដែល​ជា​អ្នក​អាច​នឹង​អាន​កំណត់​ហេតុ​របស់​អ្នក​នៅ​ថ្ងៃ​មួយ ! ) ដើម្បី​បាន​ដឹង​ពី​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក​យ៉ាង​ណា ។ តើ​គម្រោង​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​នៅ​សាលា ? តើ​បន្ទប់​របស់​អ្នក​មាន​សភាព​យ៉ាង​ណា​ដែរ ? តើ​អ្វី​ជា​ការចងចាំ​ដែល​អ្នក​ចូល​ចិត្ត​អំពី​ក្រុម​គ្រួសារ​របស់​អ្នក ?

ពេល​អ្នក​ចាប់ផ្ដើម​សរសេរ​បន្តិច​ម្តងៗ​ជា​រៀង​រាល់​ថ្ងៃ នោះ​អ្នក​នឹង​មិន​ត្រឹម​តែ​អាច​មើល​ឃើញ​កាន់តែ​ច្បាស់​ពី​របៀប​ដែល​ព្រះវរបិតា​ជួយ​អ្នក​ឲ្យ​ឆ្លង​កាត់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក ដូច​ដែល​ទ្រង់​បាន​ដឹកនាំ​ពួក​អ្នក​ត្រួសត្រាយ​ដែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក​នឹង​បន្សល់​ទុក​នូវ​កេរដំណែល​សម្រាប់​អនាគត​កូនចៅ​របស់​អ្នក​ផ្ទាល់​ផងដែរ ។