២០១៥
ហេតុ​អ្វី​ខ្ញុំ​ត្រូវតែ​អភ័យទោស​ដល់​មនុស្ស​ម្នាក់ ដែល​ជា​អ្នក​ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​នោះ ?
ខែ កក្កដា ឆ្នាំ ២០១៥


ហេតុ​អ្វី​ខ្ញុំ​ត្រូវតែ អភ័យទោស ដល់​មនុស្ស​ម្នាក់ ដែល​ជា​អ្នក​ត្រូវ ទទួល​ខុសត្រូវ ក្នុង​ការ​ធ្វើ​ឲ្យ​ខ្ញុំ ឈឺ​ចាប់ នោះ ?

ព្រះបញ្ញត្តិ​ដែល​ឲ្យ​អភ័យទោស​ដល់​មនុស្ស​ទាំងអស់ គឺ​ជា​ព្រះបញ្ញត្តិ​មួយ​ដែល​ពួក​យើង​ជាច្រើន​មាន​ការលំបាក​នឹង​ធ្វើ​តាម ។ ប៉ុន្តែ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា យើង​ត្រូវតែ​អភ័យទោស​ដល់​ពួកគេ ឬ យើង​កំពុង​ធ្វើ​អំពើបាប​ដែល​ធ្ងន់​លើសលែង​ទៅ​ទៀត​ហើយ ( សូមមើល គ. និង ស. ៦៤:៩–១១ ) ។ ដំបូង ការណ៍​នោះ​ប្រហែល​ជា​មិន​សូវ​សម​ហេតុផល​ទេ​ចំពោះ​យើង ប៉ុន្តែ ព្រះអម្ចាស់​កំពុង​ព្យាយាម​ជួយ​យើង​ឲ្យ​កាន់តែ​ក្លាយ​ទៅ​ដូច​ជា​ទ្រង់ និង ជួយ​យើង​ឲ្យ​រកឃើញ​សេចក្ដី​អំណរ​កាន់តែ​លើស​លែង​ទៅ​ទៀត ។ ប្រសិន​បើ​យើង​ទម្លាក់​បន្ទុក​របស់​យើង​ទៅ​លើ​ទ្រង់ ហើយ​ទម្លាក់​ចោល​នូវ​កំហឹង ភាពល្វីង​ជូរ​ចត់ និង ការឈឺចាប់ នោះ​យើង​នឹង​ទទួល​បាន​សេចក្ដី​សុខសាន្ត​នៅ​ក្នុង​ជីវិត​នេះ និង ពរជ័យ​ដ៏​មហិមា​នៅ​ក្នុង​ភាព​អស់កល្ប​ជានិច្ច ។ វា​អាច​នឹង​តម្រូវ​ជា​ពេល​វេលា ទឹកភ្នែក ការតម ការអធិស្ឋាន ការប្រឹក្សា​ជាមួយ​អ្នក​ដឹកនាំ​បព្វជិតភាព និង ការទៅ​ព្រះវិហារ​បរិសុទ្ធ ប៉ុន្តែ​វា​នឹង​សម​នឹង​តម្លៃ​នោះ ។

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ជា​ទីប្រឹក្សា​ទីពីរ​នៅ​ក្នុង​គណៈប្រធាន​ទីមួយ បាន​បង្រៀន ៖

« យើង​ត្រូវតែ​បំភ្លេច​ការឈឺចាប់​របស់​យើង​ទៅ ។ ផ្នែក​នៃ​គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់​នេះ គឺ​ត្រូវ​រៀន​ពី​របៀប​ដើម្បី​បំភ្លេច​រឿង​អស់​ទាំងនោះ ។ នោះ​គឺ​ជា​របៀប​របស់​ព្រះអម្ចាស់ ។

« សូម​ចាំ​ថា ស្ថានសួគ៌​គឺ​មាន​ពោរពេញ​ទៅ​ដោយ​អស់​អ្នក​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា នេះ ៖ ពួកគេ​ត្រូវបាន​អភ័យទោស​ឲ្យ ។ ហើយ​ពួកគេ​អភ័យទោស » (“The Merciful Obtain Mercy,” លីអាហូណា ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៧៧ ) ។