មកពីគណៈប្រធានទីមួយ
អំណោយនៃសេចក្ដីស្រឡាញ់ សម្រាប់ព្រះយេស៊ូវ
សម្រួលចេញមកពី « Gifts of Love » ការប្រជុំធម្មនិដ្ឋានសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ខែ ធ្នូ ឆ្នាំ ១៩៨០ ។
ព្រះវរបិតាសួគ៌ បានប្រទានព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់បានលះបង់ព្រះជន្មរបស់ទ្រង់ ដើម្បីយើងអាចត្រឡប់ទៅរស់នៅជាមួយទ្រង់វិញម្តងទៀត ។ អំណោយទាននេះមហិមាបំផុតក្នុងចំណោមគ្រប់អំណោយទានទាំងឡាយ ។ ព្រះយេស៊ូវ បានប្រទានអំណោយនេះដោយសទ្ធា ។
អ្នកអាចបង់ថ្វាយអំណោយមួយដល់ព្រះយេស៊ូវ ។ តើអំណោយអ្វីដែលអ្នកអាចថ្វាយទ្រង់បាន ?
អ្នកអាចអធិស្ឋាន ។
អ្នកអាចអានព្រះគម្ពីរ ។
អ្នកអាចធ្វើតាមព្រះបញ្ញត្តិ ។
ហើយនៅមានអ្វីជាច្រើនទៀត ដែលអ្នកអាចថ្វាយទ្រង់ ។ នៅជុំវិញអ្នកមានមនុស្សដែលទ្រង់ស្រឡាញ់ ដែលអ្នកអាចជួយ ។
ខ្ញុំអាចអធិស្ឋានថាយើងអាចឲ្យដោយសទ្ធាដូចព្រះយេស៊ូវបានធ្វើ ។ ●
សរសេរការបម្រើលើក្រដាសរាងជាផ្កាព្រឹល
ខ្ញុំអាចថ្វាយអំណោយដល់ព្រះយេស៊ូវតាមរយៈការបម្រើដល់មនុស្សដទៃ ។ ចូលធ្វើក្រដាសរាងជាផ្កាព្រឹលដែលមានសរសេរការបម្រើនៅលើនោះ ដែលរំឭកអ្នកពីមនុស្សដែលអ្នកអាចបម្រើ ។
-
សូមកាត់ជារង្វង់ ។
-
ចូរបត់រង្វង់មូលពាក់កណ្តាល តាមខ្សែបន្ទាត់ ។ បន្ទាប់មកបត់ពាក់កណ្តាលម្តងទៀត ។
-
កាត់តាមបន្ទាត់អុចៗ តាមទម្រង់ជាមនុស្ស ។ កុំកាត់ផ្នែកជើង និងដៃ ។
-
លាតក្រដាសនោះ ហើយសរសេរលើមនុស្សម្នាក់ៗ នៅឈ្មោះនរណាម្នាក់ដែលអ្នកអាចបម្រើ ។