២០២០
តើ​នៅ​ក្នុង​បញ្ជី​បងប្អូន​មាន​អ្វី​ខ្លះ ?
ខែ ធ្នូ ឆ្នាំ ២០២០


ចូរ​មក​តាម​ខ្ញុំ

តើ​នៅ​ក្នុង បញ្ជី​បងប្អូន​មាន​អ្វី​ខ្លះ ?

សូម​បញ្ឈប់​រាយ​បញ្ជី​អ្វី​ដែល​បងប្អូន​ចង់​បាន​ហើយ​ចាប់​ផ្តើម​យក​អ្វី​ដែល​បងប្អូន​ត្រូវ​ការវិញ ។

three Christmas presents

តើ​បងប្អូន​ចង់​បាន​អ្វី​សម្រាប់​បុណ្យគ្រីស្ទ ម៉ាក់ ឆ្នាំ​នេះ ? យើង​និយាយ​អំពី​អ្វី​ដែល​សំខាន់​ជាង​អំណោយ—តើ​អ្វី​ដែល​បងប្អូន​ពិតជា ត្រូវការ ?

សេចក្តី​ត្រូវការ គឺជាអ្វី ដែល​បងប្អូន ត្រូវ​តែ​មាន​សម្រាប់​រស់ ។ នៅពេល​បុណ្យ​គ្រីស្ទម៉ាក់ វាពិត​ជាងាយ​ស្រួល​ខ្លាំងណាស់​គ្នុង​ការ​ផ្តោត​ទៅលើ​អ្វី​ដែល​រូបកាយ​របស់យើង​ចង់​បាន ប៉ុន្តែ​ចុះ​ចំណែក​អ្វី​ដែល​វិញ្ញាណ​របស់យើង​ត្រូវការវិញ ។

ត្រូវការ​អំណោយ

យើង​ដឹងថា​វិញ្ញណ​របស់​យើង​មាន​សេចក្តី​ត្រូវ​ការ​ខ្ជាប់​ខ្ជួន ដើម្បី​ជួយ​បំពេញ អំណោយ​នោះដូចជា ការសិក្សា​ព្រះគម្ពីរ និង​ការអធិស្ឋាន​ប៉ុន្តែ​វិញ្ញាណ​របស់យើង​ក៏មាន​សេចក្តី​ត្រូវការ​ផ្សេង​ទៀត អាស្រ័យ​លើ​ស្ថាន​ភាព​របស់​យើង ។ យើង​បាន​ប្រមូល​ដំណើរ​រឿង​ពីរបី​មកពី យុវវ័យ​ជុំ​វិញ​ពិភពលោក ដែល​បាន​រកឃើញ « អំណោយ » ផ្សេង​ទៀត ដែល​វិញ្ញណ​របស់​ពួកគេ​ត្រូវការ ។ នៅពេល​បងប្អូន​អាន សូម​គិត​អំពី​អំណោយ​អ្វី ដែល​វិញ្ញាណ​របស់​បងប្អូន​ផ្ទាល់​ត្រូវការ ។

អំណោយទាន​នៃ​មិត្តភក្តិ

រ៉ូតា អិម អាយុ ១៥ ឆ្នាំ មកពី រដ្ឋ​អៃដាហូ ស.រ.អា បាន​រកឃើញ​ថា នាង​ត្រូវ​ការ​មិត្តភក្តិ​ល្អ នៅពេល​នាង​ស្វែង​យល់​ពី​សាសនាចក្រ ។ « នៅពេល​ខ្ញុំ​ចាប់​ផ្តើម​ចូលរួម​ការប្រជុំ​សាក្រាម៉ង់​ថ្នាក់​ផ្សេងៗ​និង​ថ្នាក់​យុវវនារី ខ្ញុំត្រូវ​បាន​គេ​រាក់ទាក់​មួយ​រំពេច ដោយ​មិត្តភក្តិ​ដែល​រុះរាយ និង​សហគមន៍​ដែល​ខ្វាយ​ខ្វល់ ។ ខ្ញុំត្រូវ​បាន​គេរាប់​បញ្ជូល​ក្នុង​គ្រប់​សកម្មភាព​ហើយ​មិត្ត​ភក្តិថ្មី​ដែល​ខ្ញុំ​ជួប​បាន​លើក​ទឹកចិត្ត​ខ្ញុំ​ឲ្យ​ធ្វើ​តាម​ផែន​ការណ៍​របស់​ព្រះ ។ ពួកគេ​បាន​ជួយ​ខ្ញុំ​ដាក់គោលដៅ​ខាងវិញ្ញាណ ហើយ​សម្រេចវា » ។ បន្ទាប់ពី​បាន​រៀន​បន្ថែម​ទៀត​ពី​ពួកអ្នកផ្សព្វផ្សាយ​សាសនា​និង​ទំនាក់​ទំនង​ជាមួយ​មិត្តភក្តិ​របស់​នាង នៅ​ព្រះវិហារ រ៉ូតា​បាន​សម្រេច​ចិត្ត​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ នាង​បាន​និយាយថា « ខ្ញុំមាន​អំណរ​គុណយ៉ាងខ្លាំង​ដែល​រក​ឃើញ​មនុស្ស​ល្អៗ​ទាំងនេះ ហើយ​ខ្ញុំ​មានពរ​ណាស់​ដែល​បាន​ផ្លាស់​ប្តូរ​ចូលក្នុង​សាសនាចក្រ​ដោយ​រលូន​បំផុត ។

អំណោយ​នៃ​ថ្នាក់សិក្ខាសាលា

ចូន អរ អាយុ​១៦​ឆ្នាំ​មកពី​ប្រទេស​ឈីលី​បាន​រកឃើញ​ថា ថ្នាក់​សិក្ខាសាលា គឺជាអ្វី​ដែល​គាត់​ត្រូវការ ។ « នៅក្នុង​ថ្នាក់សិក្ខា​សាលា​ខ្ញុំ​បានរៀន​អំពី​សេចក្តីពិត និង​ព្រះវិញ្ញាណ​ដែល​បាន​ប្រទាន ប្រាជ្ញា​ដល់ខ្ញុំ ។ គ្រប់​ពេល​ដែល​ខ្ញុំ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​នៅទី​កន្លែង​ដែល​ព្រះ​ចង់​ឲ្យ​ខ្ញុំ​ទៅ​នៅគ្រានោះ ។ នេះ​គឺជា​អារម្មណ៍​ដែល​ខ្ញុំ​ទទួល​បាន​នៅពេល​ខ្ញុំ​នៅក្នុង​ថ្នាក់​សិក្ខាសាលា​ដូច្នេះ​ខ្ញុំ​ដឹង​ថា​វាសំខាន់​ណាស់​សម្រាប់​ខ្ញុំ​ដើម្បី​នៅទីនោះ ។ ខ្ញុំ​តែ​ដឹង​ថា​ការទៅ ទីនោះ​នឹង​ផ្តល់​ចម្លើយ​ចំពោះ​សំណួរ ឬ​ចម្ងល់​ដែល​ខ្ញុំមាន » ។

អំណោយទាន​នៃ​ការបម្រើ

ជូលី អេស អាយុ ១៦ ឆ្នាំ មកពី រដ្ឋ​អៃរដ្ឋ​តិចសាស ស.រ.អា បាន​រកឃើញ​ថា នាង​ត្រូវ​ការ​ការបម្រើ ។ « ថ្មី​នេះ​ខ្ញុំ​បាន​ទទួល​ការហៅ​ជា អ្នក​ដឹកនាំ​ភ្លេង ហើយ ប្រាកដ​ណាស់​មាន​ន័យ​ថា​ខ្ញុំ​ត្រូវ​ទៅ​ឲ្យ​ទាន់​ពេល​ព្រះ​វិហារ​ចាប់ផ្តើម ។ វាតែង​តែ​ជាបញ្ហា​សម្រាប់​គ្រួសារ​ខ្ញុំ ហើយ​ការហៅ​នេះ​មិន​ត្រឹម​តែ​នាំ​មក​នូវ​ក្តី​អំណរ​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ស្រឡាញ់​តន្ត្រី ហើយ​ក៏ធ្វើ​ឲ្យ​គ្រួសារ​របស់​ខ្ញុំ កាត់​បន្ថយ​ភាព​យឺត​យ៉ាវ និង​កាន់​តែ​មាន​កាល​វិភាគ​ត្រឹមត្រូវ ។

អំណោយ​នៃដំណឹងល្អ

សេម ឌី អាយុ ១៩ ឆ្នាំ មកពី ប្រទេស តួគី បាន​រកឃើញ​ថា អ្វី​ដែល​គាត់​ខក​ខាន​ក្នុង​ជីវិត​គឺ​សាសនាចក្រ ។ « ខ្ញុំ​បាន​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក​នៅអាយុ ១៦ ឆ្នាំ ហើយ​បន្ទាប់​មក​ខ្ញុំ រស់នៅ​តាម​ជីវិត​ពិតប្រាដក​របស់ខ្ញុំ ។ គ្រប់យ៉ាង​កាន់តែច្បាស់ ។ ខ្ញុំ​មាន​គោល​បំណង​ក្នុង​ជីវិត » ។

តើ​អ្នក​ត្រូវការ​អំណោយ​អ្វី ?

យុវវ័យ​ទាំងនោះ​មាន​លទ្ធ​ភាព​រកឃើញ​អ្វី​ដែល​ពួកគេ​ត្រូវ​ការ​ដើម្បី​ធ្វើ​ឲ្យទីបន្ទាល់​របស់​ពួកគេ​រីកចម្រើន រស់​នៅកាន់​តែមាន​សុភមង្គល និង​ចូល​ខិត​កាន់តែជិត​ព្រះ ។ បន្ទាប់​ពីការ​អាន​ពី​បទ​ពិសោធន៍​របស់​ពួកគេ​ហើយ តើ​ប្អូនៗ​បាន​កត់សម្គាល់​ទេថា វិញ្ញាណ​របស់​ប្អូនៗ​ត្រូវការអ្វី ? ចូលធ្វើ​បញ្ជីមួយ​ដើម្បី ជួយ​ប្អូនៗ តាមដាន​វា ។

ការផ្ដល់ឲ្យ និង​ការទទួល​

ឥឡូវ​ប្អូនៗ​ដឹង​ពីអ្វី​ដែល​វិញ្ញាណ​របស់​ប្អូនៗ​ត្រូវការ តើប្អូនៗ​អាច​បំពេញ​វារបៀបណា ?

ចាប់ផ្តើម​ដោយ​ការដាក់​គោលដៅ ដើម្បី​សម្រេច​អ្វី​ដែល​ប្អូន​ត្រូវការ ។ ការដាក់​គោលដៅ​គឺជា​វិធី​ដ៏​អស្ចារ្យ​ដើម្បី​បំពេញ​កិច្ច​ការថ្មី ហើយ​កម្មវិធី​កុមារ​និង​យុវវ័យ អាច​ជួយប្អូន​ចាប់ផ្តើម ។

ក្រុមគ្រួសារ​របស់​ប្អូន អាច​ជាកន្លែង​អស្ចារ្យ​មួយ​ទៀត ដើម្បី​ស្វែង​រកជំនួយ ក្នុង​ការបំពេញ​សេចក្តី​ត្រូវ​ការ​របស់​ប្អូន—ទាំង​សាច់​ញ្ញាតិ​គ្រួសារ​និង​គ្រួសារ​វួដ ឬ​សាខា​របស់​ប្អូន ។ សូម្បី​តែ​នៅក្នុង​ជំនាន់​មរ៉ូណៃ មូលហេតុ​ចម្បង​ដែល​សាសនាចក្រ​បាន​ជួបជុំ​គ្នា​ជា​ញឹកញាប់ គឺដើម្បី​ « ពិគ្រោះ​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​សុខុមាល​ភាព​ដល់​ព្រលឹង​ពួក​គេ » ។ ( មរ៉ូណៃ ៦:៥ ) ។

ហើយប្រាកណាស់​ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ជួយ​ប្អូន ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​ខាងវិញ្ញាណ ហើយ​សេចក្តី​ជំនឿ​របស់​ប្អូន​នឹង​រីក​ចម្រើន​នៅក្នុង​ទ្រង់ ។ ទ្រង់​អាច​ជួយ​ប្អូន​ដឹង​នូវ​អ្វី ដែល​ប្អូន​ត្រូវការ និង គោល​ដៅ​អ្វី​ដែល​ប្អូន​អាច​ដាក់ប្រសិន​បើ​ប្អូន​អធិស្ឋាន​ទៅកាន់​ទ្រង​ ។

បុណ្យគ្រីស្ទម៉ាក់​ឆ្នាំនេះ សូម​កុំរង់ចាំ​នរណា​ម្នាក់​ដើម្បី​ទូស្សន៍ទាយ​ពី​អ្វី​ដែល​ជាបញ្ជីបំណង​ប្រាថ្នា​ដែល​វិញ្ញាណ​ប្អូន​ត្រូវការ—​សូម​ដាក់​គោលដៅ ហើយ​ផ្តល់​អំណោយ​ដែល​ត្រូវ​ការ​នោះ​ដល់​ខ្លួន​ប្អូន ! ប៉ុន្តែ​សូម​កុំ​ស្ទាក់​ស្ទើរ​ក្នុង​ការ​សុំ​ជំនួយ​ដើម្បី​សម្រេច​គោល​ដៅរបស់​ប្អូន ។ ហើយ​ដោយ​សារ​នេះ​ជារដូវ​កាល​នៃ​ការផ្តល់​ឲ្យ សូម​រក​មើល​មធ្យោបាយ​ដែល​ប្អូន​អាច​ជួយ​អ្នក​ដទៃ បំពេញ​សេចក្តី​ត្រូវការ​ខាង​វិញ្ញាណ​របស់​ពួកគេ​ដែរ ។

សូមកុំភ្លេច រ៉ូតា និង សែម នៅក្នុង​ពិភពលោក ។ មនុស្ស​នៅជុំ​វិញ​ប្អូន​ប្រហែល​ជាមិន​ធ្លាប់​ដឹង​ថា​ពួកគេ​បាត់​បង់​អ្វីនោះទេ—​នូវ​អ្វី​ដែល​ពួកគេ​ត្រូវ​ការ​ដើម្បី​រីករាយ និង​ស្វែង​រក​គោលបំណង​របស់​ពួកគេ—​រហូត​ដល់​អ្នក​ចែកចាយ​សារលិខិត​នៃដំណឹល្អ​ជាមួយ​ពួកគេ ។ ដែល​នោះ​ជា​អំណោយ​ដ៏មាន​តម្លៃ​ល្អបំផុត ដែល​នរណា​ម្នាក់​អាចទទួល​សម្រាប់​គ្រីស្ទម៉ាក់ ។