អ្នកអាចបញ្ចាំងពន្លឺដល់ពិភពលោក
នៅពេលអ្នកប្រារព្ធខួបប្រសូត្រ និងព្រះជន្មរបស់ព្រះយេស៊ូវ គ្រីស្ទ ខែនេះ នេះគឺជាគំនិតមួយចំនួន ដើម្បីជួយអ្នកឈោងទៅរកអ្នកដទៃ និងចែកចាយពន្លឺដែលទ្រង់នាំមកក្នុងជីវិតរបស់អ្នក ។
អញ្ជើញមនុស្សមកសាសនាចក្រ ។
-
អធិស្ឋានដើម្បីដឹងថាតើនរណាត្រូវអញ្ជើញ ។
-
អញ្ជើញអ្នកដទៃមកកាន់ កម្មវិធីពិសេសនៃបុណ្យគ្រីស្ទម៉ាស់ នៅថ្ងៃទី ២០ ខែ ធ្នូ ។
-
អញ្ជើញដោយផ្ទាល់ និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ។
-
អញ្ជើញមិត្តភក្តិដើម្បីចូលរួមសកម្មភាព បុណ្យគ្រីស្ទម៉ាស់ ។
ផ្ដល់អាហារដល់អ្នកស្រេកឃ្លាន
-
ស័្មគ្រចិត្តបម្រើនៅផ្ទះបាយ
-
ចូលរួមក្នុងការដឹកជញ្ជូនអាហារ ។
-
យកអាហារទៅឲ្យនរណាម្នាក់ ។
-
អញ្ជើញនរណាម្នាក់ឲ្យចូលរួមអាហារពេលល្ងាចនៃបុណ្យគ្រីស្ទម៉ាស់ ។
សួរសុខទុក្ខអ្នកឈឺ និងរងទុក្ខ
-
រៀបចំដាក់កញ្ចប់អនាម័យ ។
-
ចំណាយពេលជាមួយអស់អ្នកដែលឈឺ ។
-
សួរតើមានអ្វីដែលអ្នកអាចជួយ ។
-
បរិច្ចាគដល់កម្មវិធីសប្បុរសធម៌ ។
លួងលោមមនុស្សឯកោ
-
អង្គុយជិតនរណាម្នាក់ដែលឯកោ ។
-
សួរសុខទុក្ខនរណាម្នាក់ដែលឯកោ ។
-
អញ្ជើញអ្នកដែលឯកោមកផ្ទះអ្នក ។
-
បង្កើតមិត្តភក្តិថ្មី ។
ចែកចាយ វីដេអូ The Christ Child
-
ចែកចាយ វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។
-
ចាក់បញ្ចាំងនៅក្នុងគេហដ្ឋានរបស់អ្នក ជាមួយមិត្តភក្តិនៃជំនឿផ្សេង ។
-
សូមចែកចាយវានឹងមនុស្សចម្លែកនៅលើឡានក្រុង ។
-
ប្រើវានៅក្នុងរាត្រីជួបជុំក្រុមគ្រួសារ ។