យុវមជ្ឈិមវ័យ
ធ្វើការ វិនិច្ឆ័យ សុចរិត និងយុត្តិធម៌ ( សូម្បីតែនៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គម )
ដោយមានជំនួយពីព្រះអង្គសង្គ្រោះ យើងអាចរៀនវិនិច្ឆ័យ ក្នុងរបៀបដែលទ្រង់សព្វព្រះទ័យឲ្យយើងធ្វើ ។
« សូមកុំវិនិច្ឆ័យឡើយ » ។
យើងបានឮរឿងនេះ ច្រើនហើយនៅក្នុងពិភលោកយើងសព្វថ្ងៃនេះ ព្រមជាមួយនឹងសារលិខិតដែលប្រាប់យើងថា វាមិនមែនជាសិទ្ធរបស់យើងក្នុងការវិនិច្ឆ័យអ្នកដទៃទេ ។ គ្រាន់តែពាក្យថា វិនិច្ឆ័យ គឺវាបានភ្ជាប់ភាពអវិជ្ជមានជាច្រើនរួចទៅហើយ ។ ប៉ុន្តែក្នុងនាមជាសមាជិកនៃសាសនាចក្រ របស់ព្រះអង្គសង្គ្រោះ យើងដឹងថាការវិនិច្ឆ័យ គឺជាអ្វីមួយដែលទ្រង់បានប្រឹក្សាឲ្យយើងធ្វើ—ដរាបណាយើងធ្វើតាមរបៀបរបស់ទ្រង់ ។
នៅពេលព្រះយេស៊ូវ ព្យាបាលមនុស្សម្នាក់នៅក្នុងថ្ងៃឈប់សម្រាក ទ្រង់ត្រូវបានគេវិនិច្ឆ័យយ៉ាងឃោឃៅ ពីព្រោះតែក្រឹត្យវិន័យម៉ូសេ បានដាក់កំហិតនៅលើអ្វី ដែលបងប្អូនអាចធ្វើក្នុងថ្ងៃឈប់សម្រាក—ហើយមនុស្សគិតថា ទ្រង់មិនបានប្រព្រឹត្តតាមសេចក្តីណែនាំទាំងនេះទេ ។ ប៉ុន្តែព្រះអង្គសង្គ្រោះបានស្តីបន្ទោសពួកគេ ក្នុងការឆាប់ស្វែងរកចាប់កំហុសអ្នកដទៃ ។ បន្ទាប់មកទ្រង់បានផ្តល់ដំបូន្មានដល់ពួកគេថា « កុំឲ្យជំនុំជម្រះតាមភាពដែលមើលឃើញតែខាងក្រៅឡើយ ត្រូវជំនុំជម្រះតាមសេចក្តីសុចរិតវិញ » ( យ៉ូហាន ៧:២៤ សូមមើលផងដែរ ការបកប្រែដោយ យ៉ូសែប ស៊្មីធ ម៉ាថាយ ៧:១–២ ) ។
តើយើងដូចជាអស់អ្នកដែលវិនិច្ឆ័យព្រះអង្គសង្គ្រោះញឹកញាប់ ប៉ុណ្ណា និងវិនិច្ឆ័យអ្នកដទៃ ដោយសេចក្តីសុចរិតញឹកញាប់ប៉ុណ្ណា ? ប្រហែលជាច្រើនជាងអ្វី ដែលយើងគិតឃើញ ! ពីព្រោះការវិនិច្ឆ័យអ្នកដទៃជារឿងងាយស្រួល ជាពិសេសនៅក្នុងយុគសម័យប្រព័ន្ធផ្សព្វផ្សាយសង្គម យើងអាចត្រូវការរៀនអំពីរបៀបអនុវត្តដំបូន្មានរបស់ព្រះអង្គសង្គ្រោះ ក្នុងការធ្វើការវិនិច្ឆ័យសុចរិត នៅក្នុងពិភលោកយើងនាសព្វថ្ងៃនេះ ។
ការបែងចែករវាងការវិនិច្ឆ័យសុចរិត និងការវិនិច្ឆ័យមិនសុចរិត
ការវិនិច្ឆ័យគឺជាផ្នែកមួយនៃសេរីភាពរបស់យើង ។ មានរឿងជាច្រើនដែលយើងត្រូវអនុវត្តការវិនិច្ឆ័យនៅក្នុងជីវិតរបស់យើង ៖ ដូចជាការជ្រើសរើសអាជីព ការសម្រេចចិត្តថាតើត្រូវចំណាយពេលជាមួយនរណា របៀប ក្នុងការចំណាយពេលរបស់យើង ការជ្រើសរើសប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយណា ជាដើម ។ ប៉ុន្តែតើយើងអាចធ្វើការវិនិច្ឆ័យ ទាំងនេះ—ហើយនៅទីបំផុតការវិនិច្ឆ័យ ទាំងអស់ —នៅក្នុងសុចរិតភាពដោយរបៀបណា ?
ប្រធាន ដាល្លិន អេក អូក ជាទីប្រឹក្សាទីមួយក្នុងគណៈប្រធានទីមួយ បានផ្តល់សេចក្តីណែនាំចំនួនប្រាំមួយ អំពីរបៀបវិនិច្ឆ័យសុចរិត ។ យើងអាចដឹងថាការវិនិច្ឆ័យរបស់យើងសុចរិត ប្រសិនបើ ៖
-
វា « មិនរារាំងពីការប្រកាសរបស់មនុស្សម្នាក់ [ ពី ] ការអះអាង នៃភាពលើកតម្កើងឡើង ឬ … មិនអាចបដិសេធន៍ចំណងស្ថាននរក » ។
-
វា « ត្រូវបានដឹកនាំដោយព្រះវិញ្ញាណ … មិនមែនដោយកំហឹង សងសឹក ច្រណែន ឬចំណាប់អារម្មណ៍ផ្ទាល់ខ្លួននោះឡើយ » ។
-
វា « ស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើង » ។
-
វារួមបញ្ចូលទាំង « ចំណេះដឹងគ្រប់គ្រាន់ អំពីព្រឹត្តការណ៏នានា » ។
-
វាពុំមែនអំពីមនុស្ស ប៉ុន្តែវាស្ថិតនៅលើស្ថានភាព ។
-
វា « អនុវត្តតាមបទដ្ឋាននៃសេចក្តីសុចរិត » ។១
ព្យាការី មរ៉ូណៃ ក៏បានផ្តល់សេចក្តីណែនាំ សម្រាប់ការវិនិច្ឆ័យសុចរិតថា « ហេតុដូច្នោះហើយ អ្វីទាំងអស់ដែលល្អ កើតមកពីព្រះ ហើយអ្វីដែលអាក្រក់ កើតមកពីអារក្ស … ហើយអញ្ជើញ និងញុះញង់ឲ្យធ្វើបាប ហើយឲ្យធ្វើអ្វីដែលអាក្រក់ឥតឈប់ឈរសោះឡើយ » ( មរ៉ូណៃ ៧:១២ ) ។
នៅពេលអូសចុះឡើងលើប្រព័ន្ធផ្សព្វផ្សាយសង្គម សញ្ជឹងគិតអំពីមិត្តភាព ឬសម្រេចិត្តពីការចំណាយពេលវេលារបស់យើង មុនពេលធ្វើការវិនិច្ឆ័យ យើងអាចសួរខ្លួនយើងថា តើការបង្ហោះ/មនុស្ស/សកម្មភាព នេះនឹង ៖
-
ធ្វើឲ្យខ្ញុំមានអារម្មណ៍សុខសាន្ត និងល្អទេ ?
-
អញ្ជើញឲ្យខ្ញុំធ្វើល្អទេ ?
-
ជួយឲ្យខ្ញុំស្រឡាញ់ព្រះ និងបម្រើទ្រង់ឬទេ ?
នៅពេលយើងបានដឹងថាអ្វីដែលល្អបានមកពីព្រះ នោះយើងអាចប្រើសិទ្ធិសេរីភាពរបស់យើង ដើម្បីធ្វើការវិនិច្ឆ័យដោយឆ្លាតវៃ និង សុចរិតអំពីអ្នកដទៃ អំពីខ្លួនយើង និងអំពីអ្វីដែលយើងបំពេញឲ្យជីវិតរបស់យើង ។
សូមងើបចេញពីវដ្តនៃការវិនិច្ឆ័យមិនសុចរិត
ឥឡូវនេះយើងបានកំណត់រួចមកហើយថាអ្វីជាការវិនិច្ឆ័យសុចរិត តើយើងត្រូវធ្វើដូចម្តេចនៅពេលរកឃើញថាខ្លួនជាប់ទៅក្នុងវិញ្ញាណអវិជ្ជមាននៃការវិនិច្ឆ័យនោះ ? នេះគឺជាយោបល់មួយចំនួន ៖
-
តមពីប្រព័ន្ធផ្សព្វផ្សាយសង្គម ។ រឿងនេះអាចផ្តល់ឱកាសឲ្យបងប្អូនបន្ថយល្បឿន បង្កើតជាក្រុមថ្មី និង ភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃជាថ្មីតាមវិធីពិតៗ ។ នៅពេលបងប្អូនឃើញមនុស្សនៅខាងក្រៅប្រព័ន្ធផ្សព្វផ្សាយសង្គមកាន់តែច្រើន បងប្អូនចាប់ផ្តើមដឹងថា ពួកគេជាមនុស្សពិតៗ មានបញ្ហាស្មុគស្មាញពិត ហើយបងប្អូននឹងកាត់បន្ថយទំនោរទៅរកការវិនិច្ឆ័យពួកគេ ។
-
ជំនួសឲ្យការបង្ហោះអំពីខ្លួនឯង ចូរបង្ហោះអំពីមនុស្សម្នាក់ដែលបងប្អូនស្រឡាញ់ ដែលបានបំផុសគំនិតបងប្អូន ។ សូមប្រាប់អ្នកដទៃពីមូលហេតុដែលបងប្អូនសរសើរមនុស្សមា្នក់នេះ ។ រឿងនេះវាបានផ្តល់ឱកាសឲ្យបងប្អូន មិនគិតតែខ្លួនឯង ហើយផ្ទុយទៅវិញស្វែងរកវិធីស្ងើចសរសើរដល់អ្នកដទៃ ។
-
សូមជ្រើសរើសដាក់អ្វីមួយដែលពិត ជាការឆ្លើយតបចេញពីដួងចិត្តរាល់ថ្ងៃ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជាពាក្យជូនពរថ្ងៃកំណើត ការអបអរ ឬ សារដែលល្អៗ ។
-
តែងតែមានមនុស្សចែកចាយច្រើនពេក នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលចែកចាយតែវិស្សមកាលដ៏អស្ចារ្យរបស់ពួកគេ ដែលហាក់បីដូចជាមានគ្រួសារដែលឥតខ្ចោះ ឬ ពេលខ្លះការឈ្លោះប្រកែកគ្នា ។ មុនពេលយើងវិនិច្ឆ័យ យើងអាចសួរខ្លួនឯងថា « តើព្រះអម្ចាស់បានដឹងអ្វីខ្លះពីមនុស្សម្នាក់នេះ តើខ្ញុំអាចរៀនអ្វីខ្លះពីពួកគេ ? » សូមអធិស្ឋានសុំជំនួយដើម្បីមើលទៅពួកគេដូចដែលព្រះទតទៅពួកគេ ។ ហើយប្រសិនបើការបង្ហោះរបស់ពួកគេ ផ្តល់អារម្មណ៍អវិជ្ជមានដល់បងប្អូន បងប្អូនអាចឈប់តាមដានពួកគេបាន ។
ការមើលឃើញភាពពិតមនុស្សគ្រប់គ្នា—ថាជាបុត្រាបុត្រីនៃមាតាបិតាសួគ៌—បានផ្លាស់ប្តូរចំណាប់អារម្មណ៍ឥរិយាបទខាងក្រៅរបស់ពួកគេ ទៅក្នុងទស្សនវិស័យអស់កល្បជានិច្ច ។ មាននូវព្រះចេស្តាក្នុងការដឹងថាគ្រប់គ្នាមានអត្តសញ្ញាណ និងគោលបំណងពិតប្រាកដ ។ ដូច ស៊ីស្ទើរ មីឆែល ក្រេហ្គ ទីប្រឹក្សាទីមួយក្នុងគណៈប្រធានយុវនារីទូទៅ បានរំឭកយើងថា ៖
« បងប្អូនមាននិស្ស័យ និងគោលបំណងនៃព្រះ ដែលពិសេសស័ក្តិសមចំពោះ បងប្អូន … ។
« វាងាយស្រួលណាស់ក្នុងការប្រៀបធៀបខ្លួនយើង នឹងអ្នកដទៃ ។ តែងតែមានមនុស្សមួយចំនួនហាក់បីដូចជាមានអ្វីគ្រប់យ៉ាងទាំងព្រម ឬសំខាន់ជាងយើង ។ ប៉ុន្តែជាញឹកញាប់យើងបានភ្លេចថា គោលបំណងរបស់ពួកគេគឺខុសពីយើង ។ នៅពេលយើងព្យាយាមរស់នៅក្នុងសេចក្តីពិតថាយើងជានរណា—នៅពេលដែលយើងយល់ និងមានអំណរគុណចំពោះអំណោយទាននៃព្រះ និងទេព្យកោសល្យ ដែលពិសេសសម្រាប់រូបយើងផ្ទាល់ម្នាក់ៗ—នោះទើបយើងអាចទទួលបទពិសោធន៍នៃក្តីរីករាយពិតប្រាកដ » ២
ជាចុងក្រោយ ការគេចចេញពីវដ្តនៃការវិនិឆ្ឆ័យនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម គឺតម្រូវឲ្យយើងធ្វើនូវចំណែករបស់យើង ។ វាតម្រូវឲ្យយើងកុំគិតតែពីខ្លួនឯង ទើបអាចជួយដល់ជីវិតនរណាមា្នក់បាន ។ វាតម្រូវឲ្យមានការលើកស្ទួយអ្នកដទៃ និងចែកចាយពន្លឺនៃព្រះគ្រីស្ទ ។ ការធ្វើដូច្នេះ យើងមិនត្រឹមតែបម្រើអ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែយើងក៏អាចមានអារម្មណ៍ល្អចំពោះខ្លួនឯងផងដែរ ។
ការយកឈ្នះលើការវិនិច្ឆ័យខ្លួនឯង និងសារៈធាតុពុលនៃការប្រៀបធៀប
ឧបករណ៍មួយដ៏មានអំណាចរបស់សាតាំង គឺព្យាយាមការពារយើង ពីការមានចំណេះដឹងពិតប្រាកដអំពីអត្តសញ្ញាណពិតប្រាកដរបស់យើង ។ នៅពេលយើងបាត់បង់ចក្ខុវិស័យ នៃអត្តសញ្ញាណពិតរបស់យើង តាមរយៈការវិនិច្ឆ័យ និង រិះគន់ខ្លួនឯង នោះយើងអាចជំនួសមកវិញដោយអារម្មណ៍នៃ សេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ចំពោះខ្លួនឯង ។ ខ្ញុំបានកាត់ផ្តាច់ចេញពីអ្នកដទៃ ខ្លួនយើង និងសូម្បីតែពីព្រះវិញ្ញាណបរិសុទ្ធ ។
ជាការពិតណាស់ ការបៀបធៀបគឺមិនមែនតែងតែអំពីពួកអ្នកដែលយើងប្រៀបធៀបខ្លួនយើងជាមួយទេ ជានិច្ចកាលវាមកពីខ្លួនយើង និងការខ្វះការជឿជាក់លើខ្លួនរបស់យើងផ្ទាល់ ។ ប្រាកដណាស់ការប្រៀបធៀបអាចក្លាយទៅជា ការវិនិច្ឆ័យមិនសុចរិត ចំពោះខ្លួនរបស់យើង ។
ហើយខណៈពេលនោះ ការប្រៀបធៀបក្លាយទៅជា ចោរ នៃអំណរ៣ ការស្គាល់ពីតម្លៃ ភាពរឹងមាំ និងទេពកោសល្យរបស់យើង និងគោលបំណងរបស់ព្រះវរបិតាសួគ៌សម្រាប់យើងគឺជា គន្លឹះ នៃសេចក្តីអំណរ ។
ព្រះអង្គសង្គ្រោះបានចំណាយពេលក្នុងជីវិតទ្រង់ធ្វើកិច្ចការល្អ ( សូមមើលកិច្ចការ ១០:៣៨ ) ។ ទ្រង់មានព្រះជន្មរស់ដើម្បីអ្នកដទៃ ទ្រង់គ្មានគុណវិបត្តិអ្វីទាំងអស់ ។ ហើយទ្រង់នៅតែត្រូវស្តីបន្ទោស និងវិនិច្ឆ័យ ។ ប៉ុន្តែពីព្រោះទ្រង់ជ្រាបពិតប្រាកដថាទ្រង់ជានរណា ហើយគោលបំណងរបស់ទ្រង់ជាអ្វី ទើបទ្រង់អាចធ្វើការវិនិច្ឆ័យជាមួយនឹងព្រះគុណ ដោយមិនទុកវាចោលតាមផ្លូវ នូវអ្វីដែលជាបំណងរបស់ទ្រង់ទេ ។
នៅពេលយើងធ្វើតាមគំរូរបស់ទ្រង់ យើងក៏អាចធ្វើដូចគ្នានេះផងដែរ ! ពិភពលោកធ្វើឲ្យយើងងាយស្រួលក្នុងការបាត់បង់ខ្លួនឯង នៅក្នងការប្រៀបធៀប និងការវិនិច្ឆ័យ ហើយភ្លេចថាយើងជានរណា ប៉ុន្តែយើងអាចរៀនពី ស៊ីស្ទើរ ចយ ឌី ចូនស៍ ប្រធានអង្គការបឋមសិក្សាទូទៅ បានបង្រៀនយើងថា ៖ « ប្រសិនបើយើងទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់ ពីព្រះអង្គសង្គ្រោះ និងអ្វីដែលទ្រង់បានធ្វើសម្រាប់យើង គឺអស្ចារ្យជាងថាមពលដែលយើងផ្ដល់ទៅឲ្យភាពកំសោយ ការសង្ស័យផ្ទាល់ខ្លួន ឬទម្លាប់អាក្រក់ នោះទ្រង់នឹងជួយយើងយកឈ្នះរឿងទាំងឡាយដែលបណ្ដាលឲ្យមានការឈឺចាប់នៅក្នុងជីវិតរបស់យើង ។ ទ្រង់សង្គ្រោះយើងចេញពីខ្លួនយើង ។ »៤
ដូចយើងដឹងថា « តម្លៃនៃព្រលឹងទាំងឡាយគឺមហិមាណាស់ចំពោះព្រះនេត្រនៃព្រះ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១០ ) ។ ឥឡូវសូមដាក់ជំនួសពាក្យ ព្រលឹងទាំងឡាយ ដោយឈ្មោះរបស់បងប្អូនផ្ទាល់ ។ សូមសញ្ចឹងគិតពីឃ្លានេះមួយសន្ទុះសិន ។ ព្រះវរបិតាសួគ៌ ស្គាល់ឈ្មោះរបស់បងប្អូន ទ្រង់ជ្រាបពីតម្លៃរបស់បងប្អូន ហើយព្រះរាជបុត្រាទ្រង់តែមួយបានសុគតសម្រាប់បងប្អូន ពីព្រោះបងប្អូនមានតម្លៃ យ៉ាង ខ្លាំងចំពោះទ្រង់ ។
ដូច្នេះនៅពេលពិភលោកទាំងមូលមានអារម្មណ៍ថាធ្ងន់ ហើយមានការប្រៀបធៀបកើតឡើង ចូលខិតទៅជិតពួកទ្រង់ ហើយបងប្អូននឹងមានអារម្មណ៏ថាភាពសង្ស័យ និងការវិនិច្ឆ័យខ្លួនឯង នឹងរលាយបាត់ទៅ ហើយបងប្អូននឹងមានអារម្មណ៍ថា មានទំនុកចិត្តពិតប្រាកដ ដែលបានមកពីការដឹងថា បងប្អូនមានតម្លៃដែលមិនអាចកាត់ថ្លៃបាន ។
ចូរងាកទៅរកព្រះអង្គសង្គ្រោះ
យើងតែងតែអាចងាកទៅរកព្រះអង្គសង្គ្រោះសម្រាប់សេចក្តីណែនាំនៅក្នុងគ្រប់កិច្ចការដែលយើងធ្វើ ។ ផ្នែកមួយនៃកិច្ចការនោះទ្រង់បានផ្តល់ដល់យើងតាមរយៈ ដង្វាយធួនរបស់ទ្រង់ គឺជាព្រះចេស្តាដែលអាចផ្លាស់ប្តូរ និង រិះគិតពីរបៀបធ្វើអ្វីគ្រប់យ៉ាង ដែលទ្រង់សុំឲ្យយើងធ្វើ ។ ហើយនៅពេលដែលយើងជ្រើសរើសធ្វើតាម ហើយខិតទៅជិតទ្រង់នោះទ្រង់នឹងជួយយើងឲ្យរៀនកម្ចាត់ចោល ការវិនិឆ្ឆ័យដែលមិនសុចរិត ហើយឃើញខ្លួនយើង—និងអ្នកដទៃ—តាមរយៈព្រះនេត្រនៃទ្រង់ ។ ◼