មេរៀនជីវិតទី ៣ មកពីមរ៉ូណៃ
តាំងពីដើមរហូតដល់ចប់នៃព្រះគម្ពីរមរមន គឺសរសេរពីព្រះចេស្តានៃសេចក្តីពិតដ៏អស់កល្បជានិច្ច វាគឺជាការសន្យានឹងជាមេរៀនដ៏អស្ចារ្យ និងគំរូដ៏បំផុសគំនិតនៃសេចក្តីជំនឿលើព្រះយេស៊ូវ គ្រីស្ទ ។ ផ្នែកដ៏សំខាន់គឺថា វាមានសេចក្តីពិតទាំងអស់!
ប៉ុន្តែនៅពេលយើងអានជិតចប់ហើយដល់ជំពូកមរ៉ូណៃ ប្រាកដណាស់លោកមានព្រះចេស្តានៃសេចក្តីពិតដ៏ខ្លាំងបំផុត ហើយវាជាមេរៀនដែលបានផ្លាស់ប្តូរជីវិតសម្រាប់យើង ។ មរ៉ូណៃបានបញ្ចប់ព្រះគម្ពីរមរមនជាមួយ នឹងទីបន្ទាល់ដ៏អស្ចារ្យ និង ការអញ្ជើញផ្ទាល់របស់លោកឲ្យមកកាន់ព្រះគ្រីស្ទ និងស្វែងរកចំណេះដឹងនៃសេចក្តីពិតសម្រាប់ខ្លួនយើង ។ ប៉ុន្តែក្នុងចំណោមសេចក្តីថ្លែងដែលប្រកបដោយព្រះចេស្តាទាំងនោះ ទីនេះគឺមេរៀនទាំងបីបន្ថែមនៃការផ្លាស់ប្តូរជីវិត ដែលយើងអាចរៀនមកពី ជំពូកចុងក្រោយ នៅក្នុងគម្ពីរដ៏គួរឲ្យស្ងប់ស្ងែងនេះ ។
១. មើលឃើញលើសពីហេតុការណ៍អតីតកាលដែលបានបញ្ចប់
វាគឺជាអារម្មណ៍នៃការពេញចិត្ត ដែលមាននៅចុងបញ្ចប់នៃគ្រាដ៏លំបាក ប៉ុន្តែ ជារង្វាន់នៃគម្រោង ៖ ដែលបានដាក់នៅផ្នែកចុងក្រោយនៃបំណែករូបផ្គុំ ដែលបានផ្គុំចូល ឬបានប្រែក្លាយជាគម្រោងកំពូលនៅសាលារៀន ។
មរ៉ូណៃ បានគិតថាលោកបានបញ្ចប់ ការបរិច្ចាគរបស់លោកនៅក្នុងព្រះគម្ពីរមរមន បន្ទាប់ពីបានកត់ត្រា អំពីការដួលរលំនៃសាសន៍យ៉ារ៉េឌ ដែលអាចរកឃើញនៅក្នុងគម្ពីរអេធើរ ។ លោកបានចាប់ផ្តើមជាមួយ « ឥឡូវនេះ ខ្ញុំមរ៉ូណៃ បន្ទាប់ពីបានបញ្ចប់នូវការសង្ខេបអំពីដំណើររឿងនៃប្រជាជនយ៉ារេឌហើយ នោះខ្ញុំបានគិតស្មានថា ខ្ញុំមិនត្រូវសរសេរអ្វីទៀតទេ ប៉ុន្តែខ្ញុំនៅពុំទាន់វិនាសនៅឡើយ » ( មរ៉ូណៃ ១:១ ) ។
កត្តាដែលលោកនៅមានជីវិត ប្រហែលជាមានអ្វីបន្ថែមទៀតនឹងកើតមានដោយការភ្ញាក់ផ្អើលជាងអ្វីដែលបងប្អូនអាចសង្ស័យ ។ បន្ទាប់ពីអ្វីគ្រប់យ៉ាង មក លោកបានងឿយឆ្ងល់តែឯង ដោយលាក់ខ្លួនពីសត្រូវព័ទ្ធជុំវិញគ្រប់ទីកន្លែង ។
លោកមានពេលបន្ថែមទៀត ។ មរ៉ូណៃធ្វើបានល្អបំផុតនៅក្នុងជំពូកទាំងដប់ ។ លោកបានបញ្ចូលសេចក្តី ពិតពីរបីចំណុចទៀត គឺ វិធីសាស្ត្រនៃការតែងតាំងគ្រូនិង សង្ឃ សេចក្តីណែនាំសម្រាប់ពិធីសាក្រាម៉ង់ ( រួមទាំងការអធិស្ឋាន ) បង្រៀនអំពីរបៀបដឹកនាំការប្រជុំសាសនាចក្រ ជាសុន្ទរកថាដ៏មានអានុភាពរបស់ឳពុកលោក លើសេចក្តីជំនឿ សេចក្តីសង្ឃឹម និងសេចក្តីសប្បុរស និងសេចក្តីសន្យាពិសិដ្ឋដែលរកឃើញនៅក្នុង មរ៉ូណៃ ១០:៣–៥ ដែលបង្រៀនដល់យើងម្នាក់ៗអំពីរបៀបទទួលវិវរណៈផ្ទាល់ខ្លួននិងអំពីសេចក្តីពិតនៃព្រះគម្ពីរមរមន ។ អស្ចារ្យមែន !
នៅក្នុងជំពូកទាំងដប់នោះ គឺលោកគ្មានផែនការសរសេរទេ មរ៉ូណៃ បានបន្ថែមសេចក្តីពិតសំខាន់បំផុតសម្រាប់អ្នកអានព្រះគម្ពីរមរមននាពេលអនាគត ។
យើងទាំងអស់គ្នាអាចរៀនពីគំរូរបស់លោក ។ ពេលក្រោយនៅពេលបងប្អូន ឃើញថាខ្លួនមានពេល បន្ថែមជាងការរំពឹងទុក ឬ នៅពេលបងប្អូន មានអារម្មណ៍ថាបានធ្វើការយ៉ាងខ្លាំង ហើយប្រាកដណាស់អ្វីគ្រប់យ៉ាងស្ទើតែបានបញ្ចប់ រួចហើយ វាមានតម្លៃណាស់ក្នុងការអធិស្ឋាន និងពិចារណាថាតើមានអ្វីបន្ថែមទៀត ដែលបងប្អូននៅតែអាចធ្វើការបរិច្ចាគបាន ?
បន្ទាប់ពីអ្វីគ្រប់យ៉ាងមកពិភពលោកទាំងមូល ត្រូវបានប្រទានពរដោយសារអ្វីដែលមរ៉ូណៃបានធ្វើ ។
២.ចូរចងចាំប្រអប់ថ្ម
ប្រសិនបើបងប្អូនសម្រេចចិត្តដាំដើមឈើដែលបងប្អូនពេញចិត្តនៅទីធ្លាក្រោយផ្ទះរបស់បងប្អូន នោះបងប្អូនត្រូវមានចិត្តអំណត់កាន់តែច្រើន ។ ទោះបីជាបានដាំវានៅក្នុងរដូវកាលដ៏ត្រឹមត្រូវនៃឆ្នាំក្តី បងប្អូនអាចមានគំនិតអំពីស្ថានភាពលូតលាស់របស់វា បងប្អូនដឹងថាវានឹងមិនបានផលក្នុងរយៈពេលពីរបីឆ្នាំពីផលផ្លែ ដំបូងពីការខិតខំរបស់បងប្អូនឡើយ ។
ប៉ុន្តែនៅទីបញ្ចប់គឺនៅតែអាចធ្វើបានមែនទេ ? បន្ទាប់ពីអ្វីគ្រប់យ៉ាងរឿងល្អៗ នឹងកើតមានដល់អស់អ្នកដែលរងចាំ ។ ហើយប្រសិនបើបងប្អូនបានដាំប្រភេទនៃដើមឈើផ្សេងៗដែលនឹងមិនងាយលូតលាស់ពេញលេញ រហូតដល់រាប់ទសវត្ស ( ដូចជាដើមអូលីវ ) ប៉ុន្តែយ៉ាងណាបងប្អូននៅតែពេញចិត្តក្នុងការដឹងថា កូនៗនិងចៅៗរបស់បងប្អូននឹងបានទទួលអត្ថប្រយោជន៍ពីវា ។
ទោះយ៉ាងណា បទពិសោធន៏របស់ប្អូនៗមិនអាចប្រៀបជាមួយមរ៉ូណៃបានទេ ។ កិច្ចការពេញមួយជីវិតរបស់ឪពុកលោក ប្រែក្លាយជាកិច្ចការ មរ៉ូណៃ បន្ទាប់ពីឪពុកលោកទទួលមរណៈភាព ដោយមិនបានទទួលផលផ្លែក្នុងពេលឆាប់ៗទេ ។ មិនមែនក្នុងរយៈពេល ១០ ឆ្នាំ មិនមែនក្នុងរយៈពេលមួយពាន់ឆ្នាំ មរមនបានសរសេរថា « ការណ៍ទាំងនេះត្រូវបានសរសេរទុកសម្រាប់សំណល់នៃវង្សយ៉ាកុប … ហើយការណ៍ទាំងនេះនឹងត្រូវបានលាក់ថ្វាយព្រះអម្ចាស់ដើម្បីឲ្យបានចេញមក « តាមពេលកំណត់របស់ទ្រង់ផ្ទាល់ » ( មរមន ៥:១២ គូសបញ្ជាក់បន្ថែម ) ។
មរ៉ូណៃ មិនបានដឹងប្រាកដថា ពេលណាកិច្ចការរបស់លោក នឹងបានផលនោះទេ ប៉ុន្តែលោកប្រហែលជាមានគំនិតល្អ ថាវានឹងត្រូវចំណាយពេលយ៉ាងយូរ ។ លោកបានមើលឃើញការនិមិត្តអំពីជំនាន់របស់យើង និងបានព្យាករណ៍ អំពីស្ថានភាពជាក់លាក់ដែលនឹងកើតឡើង ( សូមមើល មរមន ៨:៣៥ ) ។
តែប៉ុណ្ណេះយើងបានដឹងជាប្រាកដថា ៖ មរ៉ូណៃមិនបានធ្វើកិច្ចការនេះ សម្រាប់សេចក្តីល្អនៃក្រុមគ្រួសារ ឬ មិត្តភក្តិរបស់លោក ឬសូម្បីតែមនុស្សដែលលោករាប់អាននោះទេ ។ នៅក្នុងពាក្យសម្តីដ៏ឈឺចាប់បំផុតដែលលោកធ្លាប់បានសរសេរនោះ មរ៉ូណៃ បានមានប្រសាសន៍ថា « តែខ្ញុំម្នាក់ឯង ។ ឪពុកខ្ញុំត្រូវគេសម្លាប់បង់នៅក្នុងចម្បាំង ព្រមទាំងសាច់ញាតិរបស់ខ្ញុំទាំងអស់ ហើយខ្ញុំគ្មានមិត្តភក្តិ ឬទីណាសម្រាប់ទៅឡើយ ហើយព្រះទ្រង់ទ្រាំឲ្យខ្ញុំរស់ដល់កាលណានោះខ្ញុំក៏ពុំដឹងដែរ » ( មរមន ៨:៥ ) ។
លោកបានបាត់បង់ គ្រួសារ ទាំងអស់ របស់លោក ។ មិត្តភក្តិ ទាំងអស់ របស់លោក ។ អរិយធម៌ ទាំងមូល របស់លោក ! ហើយនៅពេលលោកបញ្ចប់កំណត់ត្រារបស់លោក លោកបានធ្វើប្រអប់ថ្មមួយដើម្បីបិទកំណត់ត្រាពិសិដ្ឋដែលនឹងមិនឃើញពន្លឺថ្ងៃរហូតដល់រាប់រយឆ្នាំ ។
ការរស់នៅដោយសុចរិតបង្កើតឲ្យមានការផ្លាស់ប្តូរវិជ្ជមាននៅក្នុងពិភពលោក ។ នៅពេលខ្លះ ដំណក់ទឹកគួចនោះ ត្រូវការពេលវេលាជាច្រើនជំនាន់ដើម្បី ឈោងទៅរកអានុភាពពេញលេញ ។ ប៉ុន្តែមរ៉ូណៃបានបង្រៀនយើងថា យើងត្រូវទុកចិត្តលើពេលវេលារបស់ព្រះ ។ យើងត្រូវការធ្វើតែផ្នែកយើងប៉ុណ្ណោះ ។
៣ .រក្សាទស្សនវិស័យអស់កល្បជានិច្ច
ចូរទទួលស្គាល់ការពិត ៖ ការសាកល្បងកើតមាន ជីវិតមិនយុត្តិធម៌ ហើយនៅពេលខ្លះគ្រប់យ៉ាងធ្វើឲ្យមានការឈឺចាប់ ។ ជាពិសេសជីវិតនឹងពិបាក នៅពេលយើងគិតថា ទីបំផុតយើងបានឆ្លងកាត់ ឧបសគ្គរួចរាល់ហើយ ឧបសគ្គទាំងនោះគឺដូចជាអាចម៍ផ្កាយ ដែលនឹងធ្លាក់មកចំយើងជាថ្មី ។
នៅពេលដែលយើងប្រឈមមុខនឹងការថប់បារម្ភ ឬ ការធ្លាក់ទឹកចិត្ត ការបាត់បង់មនុស្សជាទីស្រឡាញ់ ឬឧបសគ្គដទៃផ្សេងទៀត នៅពេលខ្លះការកាន់ជាប់ទៅនឹងសេចក្តីជំនឿ និង សេចក្តីសង្ឃឹមអាចហាក់ដូចជាធ្វើឲ្យរុញរា ។ នៅក្នុងស្ថានភាពដ៏ពិបាកបែបនេះវាមិនងាយស្រួលគិតនោះទេ « តើអ្វីៗ អាចប្រែក្លាយកាន់តែអាក្រក់របៀបណា ? »
មែនហើយ សម្រាប់ មរ៉ូណៃ នោះគឺជាសេចក្តីថ្លែងពិតប្រាកដ ។ អ្វីៗប្រហែលជាមិនអាចកាន់តែអាក្រក់ទេសម្រាប់លោករហូតដល់ចុងបញ្ចប់នៃជីវិតរបស់លោក ។ ក្នុងអំឡុងគ្រាលំបាក នៅពេលដែលមានអារម្មណ៍ថា គ្មានមូលហេតុដែលត្រូវឆ្ពោះទៅមុខ ឬ មានក្តីសង្ឃឹម យើងអាចក្រឡេកមើល គំរូរបស់លោកអំពីសេចក្តីជំនឿ មិនងាករេនៅក្នុងការប្រឈមមុខនឹង ការសោកសៅយ៉ាងច្រើន ។
មនុស្សខ្លះហៅជីវិតរបស់មរ៉ូណៃ ជាសោកនាដកម្ម ។ សូម្បីតែលោកជាមនុស្សស្មោះត្រង់ក្តី ក៏លោកនៅតែបាត់បង់មនុស្សគ្រប់គ្នា ដែលលោកស្រឡាញ់ ។ លោកគឺជាមនុស្សចុងក្រោយ ដែលនៅមានជីវិតនៃអរិយធម៌លោកទាំងមូល ។ លោកត្រូវបញ្ចប់កំណាត់ត្រារបស់ឳពុកលោក ពីព្រោះមរមន ត្រូវបានសម្លាប់ មុនពេលលោកមានឱកាសបញ្ចប់វា ។ ហើយមរ៉ូណៃ ត្រូវពួកសាសន៍លេមិនតាមប្រម៉ាញ់ និងកំពុងរត់គេចជីវិត នៅពេលដែលលោក សរសេរសៀវភៅព្រះគម្ពីររបស់លោក ។
តើបងប្អូនអាចស្រមៃឃើញទេថា តើវាតក់ស្លុត និង អស់សង្ឃឹមយ៉ាងណា ចំពោះស្ថានភាពបែបនោះ ? ប្រសិនបើមាននរណាទៀត ដែលមានបទពិសោធន៍នៃការសាកល្បងដូច មរ៉ូណៃ បានជួបពួកគេប្រហែលជាត្រូវល្បួងឲ្យចាកចេញពីជំនឿរបស់ពួកគេដើម្បីបដិសេធព្រះគ្រីស្ទ ហើយបន្ទោសព្រះវរបិតាសួគ៌សម្រាប់ស្ថានភាពអាក្រក់របស់ពួកគេ ។ ប៉ុន្ដែ មរ៉ូណៃ ពុំបានធ្វើដូច្នេះទេ ។
ផ្ទុយទៅវិញ មរ៉ូណៃ ក៏បានរក្សាជំនឿរបស់គាត់រហូតដល់ទីបញ្ចប់ ( សូមមើល មរ៉ូណៃ ១:៣ ) ។ លោកបានរក្សាទស្សនវិស័យដ៏អស់កល្បដើម្បីជួយលោកប្រឈមមុខ និងឧបសគ្គរបស់លោក ។ លោកដឹងនូវអ្វីដែលជាការពិត ហើយលោកដឹងថា មិនថាមានអ្វីកើតឡើង ចំពោះលោក ដរាបណាលោកមានសេចក្តីជំនឿលើព្រះអង្គសង្គ្រោះ ហើយទុកចិត្តទៅលើព្រះវរបិតាសួគ៌រាល់ព្រះពរទាំងអស់ដែលបានសន្យាចំពោះលោកនឹងបំពេញនៅថ្ងៃណាមួយ ហើយលោកនឹងត្រូវបានសង្គ្រោះ ដោយព្រះចេស្តានៃព្រះយេស៊ូវគ្រីស្ទ និង ពរជ័យនៃដង្វាយធួន របស់ទ្រង់ ( សូមមើល មរ៉ូណៃ មរ៉ូណៃ ១០ ) ។
ឥឡូវ នោះគឺជា ទីបន្ទាល់មួយដ៏មានអានុភាព ។
នៅពេលដែលអ្វីគ្រប់យ៉ាងហាក់ដូចជា មិនអាចកាន់តែអាក្រក់ឡើង នោះយើងអាចទទួលនូវការលួងលោមក្នុងការរក្សាទស្សនវិស័យដ៏នៅអស់កល្បជានិច្ច ហើយបណ្តុះបណ្តាលសេចក្តីជំនឿដូច មរ៉ូណៃ ។ ប្រសិនបើយើងធ្វើដូច្នេះ យើងត្រូវបានសន្យាថា « អ្នករាល់គ្នាអាចធ្វើនូវគ្រប់អ្វីៗទាំងអស់ ដែលជាការចាំបាច់ដល់ [ ព្រះគ្រីស្ទ ] » ( មរ៉ូណៃ ១០:២៣ ) ។ យើងអាចដឹងថាព្រះវរបិតាសួគ៌នៅជាមួយយើង ។ យើងអាចទុកចិត្តថា ផែនការនៃសុភមង្គលនឹងផ្តល់មធ្យោបាយសម្រាប់យើង យកឈ្នះលើសោកនាដកម្ម ដែលយើងនឹងប្រឈមមុខនៅក្នុងជីវិតរមែងស្លាប់ ។ ហើយយើងអាចហ៊ុំព័ទ្ធខ្លួនរបស់យើង ដោយពន្លឺ និង ពរជ័យនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ ។
ជាមួយនឹងទស្សនវិស័យអស់កល្បជានិច្ច យើង តែងតែ មានមូលហេតុដើម្បីសង្ឃឹម ។ ហើយយើងអាចទុកចិត្តថា នៅថ្ងៃណាមួយយើងនឹងអាចនិយាយថា « តើការណ៍ទាំងនេះអាចបានប្រសើរឡើងរបៀបណា ? »