២០២០
តើ​ខ្ញុំអាច​ស្វែងរក​អំណោយទាន​ខាង​វិញ្ញាណ​របៀបណា ?
ខែ ធ្នូ ឆ្នាំ ២០២០


ចូរ​មក​តាម​ខ្ញុំ ៖ ព្រះគម្ពីរ​មរមន

តើ​ខ្ញុំអាច​ស្វែងរក​អំណោយទាន​ខាង​វិញ្ញាណ​របៀបណា ?

មរ៉ូណៃ ១០

( ថ្ងៃ​ទី ១៤–២០ ខែ ធ្នូ )

How can I seek spiritual gifts?

អំណោយទាន​ខាង​វិញ្ញាណ គឺត្រូវ​បាន​ប្រទាន​មកពី​ព្រះ​តាមរយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​សម្រាប់​ជាប្រយោជន៍​ដល់​យើង ( សូមមើល មរ៉ូណៃ ១០:៨ ) ។ យើង​ម្នាក់ៗ​ត្រូវ​បាន​ប្រទាន​ពរ​ជាមួយ​នឹង​អំណោយ​ទាន​ខាងវិញ្ញាណ​មក​ពី​ព្រះ ហើយ​មាន​អំណោយ​ទាន​ជាច្រើន​ដែល​យើង​អាច​ទទួល ។

អំណោយ​ទាន​ខាង​វិញ្ញាណ​មួយ​ចំនួន បាន​បើក​បង្ហាញ​នៅក្នុង​ព្រះគម្ពីរ ( សូម​មើល មរ៉ូណៃ ១០:៩–១៦; គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៦:១៣–២៥ ) ហើយ​មួយចំនួន​ទៀត​មិន​បាន​បើក​បង្ហាញ​ទេ ។ តើ​បងប្អូន​អាច​ស្គាល់ និង​អភិវឌ្ឍ​អំណោយទាន​ខាង​វិញ្ញាណ ដែល​ព្រះបាន​ប្រទាន​ដល់​បងប្អូន​របៀបណា ។ តើ​បងប្អូន​អាច​អភិវឌ្ឍ​អំណោយ​ទាន​ផ្សេងៗ​ទៀត​របៀប​ណា ? នេះ​គឺ​ជា​គំនិត​មួយ​ចំនួន​ដើម្បី​ជួយ​បងប្អូន ៖

សូមសួរ​

អធិស្ឋាន ហើយ​ទូលសួរ​ដល់​ព្រះ តើ​អំណោយ​ទាន​ខាងវិញ្ញាណ​អ្វី ដែល​ទ្រង់​ប្រទាន​ដល់​បងប្អូន ឬ​អំណោយ​ទាន​មួយណា ដែល​បងប្អូន​គួរ​ខិតខំ​ដើម្បី​បាន​វា ។ ទ្រង់​នឹង​ជួយ​បងប្អូន ។ ពរជ័យ​នៃ​លោកអយ្យកោ​របស់​បងប្អូន​ក៏​អាច​បើក​សម្តែង​អំពី​អំណោយទាន​ខាង​វិញ្ញាណ​របស់​បងប្អូន​ផងដែរ ។ ប្រសិន​បើ​បងប្អូន​មិន​ទាន់​បាន​ទទួល​ពរជ័យ​នៃ​លោកអយ្យកោ​របស់​បងប្អូន​ទេ សូមពិចារណា​ទៅ​ជួប​ជាមួយ​ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​បងប្អូន ដើម្បី​ទទួល​បាន​មួយ ។

សិក្សា

អំណោយទាន​ខាង​វិញ្ញាណ​តម្រូវ​ឲ្យ​មានការ​ខិតខំ​ដើម្បី ទទួល​បាន​វា ។ អំឡុង​ពេល​ដែល​ខិតខំ​ដើម្បី​ទទួលបាន​អំណោយ​ទាន​ជាក់លាក់​មួយ សូមពិចារណា​រៀនបន្ថែម​អំពីវា​ពី ព្រះគម្ពីរ ពី​ពរ​របស់​លោក​អយ្យកោ​របស់​បងប្អូន ឬ​ពីសុន្ទ​រក​ថា​សន្និសីទ​ទូទៅ ។ បងប្អូន​ក៏​អាច​សួរ​អ្នកដទៃ​អំពី​បទ​ពិសោធន៍​របស់​ពួកគេ​ផងដែរ ។

អនុវត្ត

ការរៀន​អំពី​អំណោយទាន​ខាង​វិញ្ញាណ​គឺមាន​ប្រយោជន៍ ប៉ុន្តែ​បងប្អូន​ត្រូវ​យក​ចំណេះ​ដឹង​នោះ​មក​ប្រើប្រាស់ ។ នៅពេល​បងប្អូន​អនុវត្ត​សេចក្ដីជំនឿ​លើព្រះយេស៊ូវ​គ្រីស្ទ ប្រែចិត្ត ហើយ​រក្សាសេចក្តី​សញ្ញា​របស់​បងប្អូន នោះ​បងប្អូន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ ។ ហើយ​ស្វែង​រក​ស្ថានភាព​ដែល​បងប្អូន​អាច​ប្រើ​ប្រាស់​អំណោយ​ទាន​ខាងវិញ្ញណ​របស់​បងប្អូន​ផងដែរ ។ សូម​ចាំថា​អំណោយ​ទាន​នេះ​មិន​មែន​ជាប្រយោជន៍ សម្រាប់​តែ​បងប្អូន​ប៉ុណ្ណោះទេ ប៉ុន្តែវា​ក៏ជាប្រយោជន៍​សម្រាប់​អ្នកដទៃ​ផងដែរ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៤៦:២៦ ) ។ តើ​អ្នក​អាច​ប្រើ​អំណោយ​ទាន​ខាងវិញ្ញាណ​ដើម្បី​ជួយ​អ្នក​ដទៃ​របៀប​ណា ?