ដំណឹងល្អ ៖ យុថ្កាក្នុងគ្រានៃការផ្លាស់ប្ដូរនេះ
នៅក្នុងឆ្នាំ ២០២០ យើងប្រឈមនឹងគ្រោះធម្មជាតិដ៏កាចសាហាវ និងជម្ងឺរាតត្បាតជាសាកល ។ យើងបានសិក្សាព្រះគម្ពីរមរមនតាមរយៈ ចូរមកតាមខ្ញុំ ជាមួយបងប្អូនប្រុសស្រី ទាំងនៅជិតនិងឆ្ងាយ ។ យើងបានចូលរួមសាមគ្គីគ្នាទូទាំងសកលលោក ចូលរួមតមអាហារ នៅក្នុងសេចក្តីជំនឿ ។
នៅក្នុងពិភពលោកដែលមានការផ្លាស់ប្តូរនេះ យើងអាចដាក់យុថ្កាព្រលឹងរបស់យើង លើព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ ។ យើងសង្ឃឹមថាអត្ថបទនៅក្នុងលេខនេះ និងលេខផ្សេងទៀត នឹងជួយឲ្យអ្នកទទួលអារម្មណ៍នៃស្មារតីនៃបុណ្យគ្រីស្ទម៉ាស់ និងព្រះវិញ្ញាណរបស់ព្រះអម្ចាស់ ៖
-
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានបង្រៀនពីមូលហេតុដែលយើងត្រូវការព្រះអង្គសង្គ្រោះ ។ ( សូមមើលទំព័រ ១២ ) ។
-
នៅក្នុង « ការចែកចាយពន្លឺរបស់ព្រះអង្គសង្គ្រោះនៅថ្ងៃបុណ្យគ្រីស្ទម៉ាស់ » យើងបានផ្តល់យោបល់មួយចំនួន សម្រាប់ការងារបម្រើនៅថ្ងៃបុណ្យគ្រីស្ទម៉ាក់ ( សូមមើលទំព័រ ៨ ) ។
-
យ៉ាកុប ចូនស៌ សរសេរអំពីអំណោយបួនយ៉ាងដែលយើងអាចថ្វាយដល់ព្រះអម្ចាស់ ដើម្បីអញ្ជើញអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធចូលមកក្នុងជីវិតរបស់យើង ។ ( សូមមើលទំព័រ ២៨ ) ។
-
ក្នុងដើមឆ្នាំនេះ គណៈប្រធានទីមួយបានអនុម័តឲ្យបោះពុម្ពទស្សនាវដ្តីនៃសាសនាចក្រថ្មីចំនួនបី ចាប់ផ្តើមនៅខែក្រោយ ៖ មួយសម្រាប់មជ្ឈិមវ័យ មួយសម្រាប់យុវវ័យ និងមួយសម្រាប់កុមារ ។ ទស្សនាវដ្តីថ្មីទាំងនេះ នឹងមាននៅក្នុងភាសាជាច្រើន ដែលនឹងនាំដំណឹងល្អទៅកាន់ពួកបរិសុទ្ធថ្ងៃចុងក្រោយនៅជុំវិញពិភពលោក ។ តាមរយៈទស្សនាវដ្តីថ្មីទាំងនេះ យើងនឹងបន្តឮព្រះបន្ទូលរបស់ព្រះអម្ចាស់ តាមរយៈអ្នកបម្រើរបស់ទ្រង់ និងភ្ជាប់ទំនាក់ទំនងគ្នាជាមួយសមាជិកនៃសាសនាចក្រនៅលើសកលលោក ។ ( សូមរៀនបន្ថែមទៀតនៅទំព័រ ៦ ) ។
រីករាយបុណ្យគ្រីស្ទម៉ាស់ ពីបុគ្គលិក លីអាហូណា