២០២០
កាន់​តែច្រើនទំព័រ ដំណើរ​រឿង​កាន់​តែច្រើន ច្រើន​ថែម​ទៀត​សម្រាប់​បងប្អូន !
ខែ ធ្នូ ឆ្នាំ ២០២០


កាន់​តែច្រើនទំព័រ ដំណើរ​រឿង​កាន់​តែច្រើន ច្រើន​ថែម​ទៀត​សម្រាប់​បងប្អូន !

នៅ​ខែ មករា ​ឆ្នាំ ២០២១ គឺ​សម្គាល់​ពី​ពេល​វេលា​​ចាប់​ផ្តើមនៃ​ទស្សនាវដ្តី​ថ្មី​សម្រាប់​យុវវ័យ ទស្សនាវដ្តី​​ដើម្បី​កម្លាំង​នៃ​យុវជន ដែល​បាន​រចនា​ឡើង​ដើម្បី​បង្រួប​បង្រួម និង ភ្ជាប់​ទំនាក់​ទំនង​ក្មេង​ជំទង់​ទូទាំង​ពិភពលោក ។​

អ្នក​អាច​ទន្ទឹង​រងចាំ ៖ 

  • សារលិខិត​ដ៏​បំផុសគំនិត​មកពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។

  • ដំណើរ​រឿង​កាន់តែច្រើនសរសេរ​ដោយ​យុវវ័យ ។

  • ការគាំទ្រ​ចំពោះ​អ្វីដែល​អ្នកបានរៀន​នៅក្នុង​ថ្នាក់សិក្ខាសាលា ចូរ​មក​តាម​ខ្ញុំ ។

  • ប័ណ្ណប្រកាស​ថ្មី​សម្រាប់​ព្យួរ ឬ​ចែក​ចាយ​តាម​អ៊ិនធើរណែត ។

  • ចម្លើយ​ចំពោះ​សំណួរដំណឹងល្អ​​របស់​អ្នក ។

កាលណាអ្នករៀន​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ និង អាន​ពីរបៀបដែល​អ្នកដទៃ​រស់នៅក្នុង​ដំណឹងល្អ ដោយ​សេចក្តី​ក្លាហាន នោះអ្នក​នឹងបន្ត​ទទួល​ការបំផុស​គំនិត និង​ការលើក​តម្កើង ។