ចូរមកតាមខ្ញុំ ៖ ព្រះគម្ពីរមរមន
តើព្យាការីនៃព្រះគម្ពីរមរមនបានបង្រៀនយើងអ្វីខ្លះអំពីបុណ្យគ្រីស្ទម៉ាស់ ?
បុណ្យគ្រីស្ទម៉ាស់
( ថ្ងៃទី ២១–២៧ ខែ ធ្នូ )
នៅពេលបងប្អូនអានព្រះគម្ពីរខាងក្រោម តើព្យាការីម្នាក់ៗបានបង្រៀនយើងអ្វីខ្លះអំពីការប្រសូត្ររបស់ព្រះអង្គសង្គ្រោះ ? សូមពិចារណាធ្វើការកត់ត្រាគំនិតរបស់បងប្អូន ឬការចែកចាយវាជាមួយនឹងក្រុមគ្រួសាររបស់បងប្អូន ។
នីហ្វៃ ( ប្រហែលឆ្នាំ ៦០០ ម.គ.ស )
« ខ្ញំបានឃើញនាងព្រហ្មចារីម្នាក់ … នាងកំពុងតែបីព្រះឱរសក្នុងដៃរបស់នាង ។ ហើយទេវតាមានបន្ទូលមកខ្ញុំថា ៖ មើលន៍ កូនចៀមនៃព្រះ មែនហើយ គឺជាព្រះរាជបុត្រានៃព្រះ វរបិតាដ៏នៅអស់កល្បជានិច្ច ! » ( សូមមើល នីហ្វៃទី ១ ១១:១៣–៣៣ ) ។
អ័ប៊ីណាដៃ ( ប្រហែលឆ្នាំ ១៤៨ ម.គ.ស )
« ពួកព្យាការីទាំងអស់ … ចាប់តាំងពីកំណើតលោកិយមកម្លេះ— … តើពួកគេពុំបាននិយាយថាព្រះអង្គទ្រង់ផ្ទាល់ នឹងយាងចុះមកក្នុងចំណោមកូនចៅ មនុស្ស … ? » ( សូមមើល ម៉ូសាយ ១៣:៣៣–៣៥ ) ។
ស្ដេចបេនយ៉ាមីន ( ប្រហែលឆ្នាំ ១២៤ ម.គ.ស )
« ព្រះអង្គ … នឹងយាងចុះមក … ក្នុងចំណោមរាស្ត្រទ្រង់ … ហើយទ្រង់នឹងត្រូវបានហៅថា ព្រះយេស៊ូវគ្រីស្ទ ព្រះរាជបុត្រានៃព្រះ … ហើយមាតារបស់ព្រះអង្គនឹងត្រូវបានហៅថាម៉ារា » ( សូមមើល ម៉ូសាយ ៣:៥–១១ ) ។
អាលម៉ាជាកូន ( ប្រហែលឆ្នាំ ៨៣ ម.គ.ស )
« ទ្រង់នឹងប្រសូត្រមកពីនាងម៉ារា … មែនហើយគឺជាព្រះរាជបុត្រានៃព្រះ » ( សូមមើល អាលម៉ា ៧:៧–១៣ ) ។
សាំយូអែលជាសាសន៍លេមិន ( ប្រហែលឆ្នាំ ៦ ម.គ.ស )
« ត្បិតទៅប្រាំឆ្នាំទៀត ហើយមើលចុះពេលនោះព្រះរាជបុត្រានៃព្រះ » ( សូមមើល អាលម៉ា ១៤:១–១៣ ) ។
នីហ្វៃ ជាកូនប្រុសហេលេមិន ( ប្រហែលឆ្នាំ ១ គ.ស )
« សំឡេងនៃព្រះអម្ចាស់បានបន្លឺមកកាន់លោកថា … ថ្ងៃស្អែកឡើង យើងនឹងចុះមកឯលោកិយ » ( សូមមើល នីហ្វៃទី៣ ១:៤–២២ ) ។