២០២០
មនុស្ស​ម្នាក់​នឹង​បាត់ខ្លួនឆ្នាំក្រោយ
ខែ ធ្នូ ឆ្នាំ ២០២០


មនុស្ស​ម្នាក់​នឹង​បាត់ខ្លួនឆ្នាំក្រោយ

នៅ​ល្ងាច​មុន​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់ ខ្ញុំ​បាន​គិត​ថា​តើ​ខ្ញុំ​ស្រឡាញ់​ក្រុម​គ្រួសារ​របស់​យើង​ខ្លាំង​ប៉ុណ្ណា ។ បន្ទាប់​មក​ខ្ញុំ ទទួល​អារម្មណ៍​បញ្ជាក់​យ៉ាង​ច្បាស់ ។

family decorating a Christmas tree

រចនា​រូបភាព​ដោយ ឃីនត្រា ប៊ីននី

វា​គឺនៅ​ល្ងាច​មុន​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់ ។ យើង​ទើប​តែទទួល​សម្លៀកបំពាក់​គេងយប់​ថ្មី​របស់​យើង ជា​ប្រពៃណី​ក្នង​គ្រួសារ​របស់​យើង ។ ក្មេងៗ​លេង​តន្រ្តី​បុណ្យ​គ្រីស្ទម៉ាស់ ហើយ​មនុស្ស​គ្រប់​គ្នារាំពេញ​ក្នុង​បន្ទប់ ។ គ្មាននរណា​ម្នាក់​មួម៉ៅ​ទេ​ គ្រប់​គ្នា​សប្បាយ​រីករាយ ញញឹម និង​លេង​សប្បាយ​ជាមួយគ្នា ។ ដោយ​ដឹងថា​ខ្ញុំ​កំពុង​ពរពោះ កូន​ម្នាក់​ទៀត ខ្ញុំបាន​គិត​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ខ្លាំង​របស់​ខ្ញុំ​ចំពោះ​គ្រួសារ​របស់​យើង អំពី​ការ​រំភើប​ចិត្ត​ដែល​ខ្ញុំ​មាន​កូន​ម្នាក់​ទៀត បម្រុង​នឹង​ចាប់​កំណើត​មក ។

បន្ទាប់​មក​ខ្ញុំ ទទួល​អារម្មណ៍​បញ្ជាក់​យ៉ាង​ច្បាស់ ។ ព្រះ​វិញ្ញាណ​បាន​ខ្សឹប​ប្រាប់​ខ្ញុំថា សមាជិក​ម្នាក់​នៃគ្រួសារ​របស់​យើង នឹង​មិន នៅ​ជាមួយ​យើង ទេ​ឆ្នាំក្រោយ ។

ក្រោយមក​នាយប់​នោះ ពេលដែល​ស្វាមី​របស់​ខ្ញុំ ធីម និង​ខ្ញុំ​រៀបចំ​ដាក់​អំណោយក្រោម​ដើម​ឈើ គាត់​បាន​ប្រាប់​ខ្ញុំថា គាត់​បាន​ទទួល​អារម្មណ៍​បញ្ជាក់​កាលពី​ព្រលប់​ថា សមាជិក​គ្រួសារ​របស់​យើង​ម្នាក់​នឹង​មិននៅ​ជាមួយ​យើងទេ នៅ​ល្ងាច​មុន​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់​ឆ្នាំក្រោយ ។ ខ្ញុំ​បាន​ប្រាប់​ធីម​ថា អូន​ក៏បាន​ទទួល​ការ​បញ្ជាក់​ដូច​គ្នាដែរ ។

មុនពេល​យើង​ចាកចេញ​ក្នុង​ដំណើរ​កម្សាន្ដ​ក្រោយ គ្រីស្ទ​ម៉ាស់​ដើម្បី​ទៅ​សួរសុខ​ទុក្ខ​ក្រុមគ្រួសារ​របស់យើងនៅ​រដ្ឋ​ផេ្សង ​ធីមបានប្រាប់​កូនៗ​របស់យើង​អំពីរបៀប​រក្សា​សុវត្ថិភាព​អំឡុងពេល​ធ្វើ​ដំណើរ ។ យើង​ស្មុគស្មាញ​ដោយ​ព្រោះ​អារម្មណ៍​ថា​នឹង​បាត់បង់​សមាជិក​គ្រួសារ​ម្នាក់​នៅក្នុង​ដំណើរ​កម្សាន្ដ​របស់យើង ប៉ុន្តែ​យើង​មាន​ទំនុក​ចិត្ត​ថា​គ្រប់យ៉ាង​នឹង​មិន​អី ។ យើង​បានចេញ​ដំណើរ មាន​ពេលវេលា​ដ៏អស្ចារ្យ​ជួប​ជាមួយ​សមាជិក​គ្រួសារ ហើយ​ត្រឡប់​មកផ្ទះ​វិញ​ដោយ​សុវត្ថិភាព ។

មិន​យូរ​ប៉ុន្មាន​ដល់​ពេលវលា ត្រូវ​ពិនិត្យ​សុខភាពមុនពេល​ឆ្លង​ទន្លេ​របស់ខ្ញុំ ។ វេជ្ជបណ្ឌិត​បាន​ផ្តល​ដំណឹង​អាក្រក់ ។ ឧបករណ៍​វាស់​ហ្វ្រេកង់​បញ្ជាក់​ថា ទារក​បាន​ស្លាប់​កាល​ពី​ពីរ​សប្តាហ៍​មុន​ការពិនិត្យ​សុខភាព​នោះ ។

ពេល​ដែល​ធីម និង​ខ្ញុំ​បើកឡាន​ត្រឡប់​មកផ្ទះ​វិញ យើង​បាន​ដឹង​ថា ពីរ​សប្តាហ៍មុន​នោះ​គឺ​ជា​ពេលនៅ​ល្ងាច​មុន​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់ ។ យើង​ពុំ​ដឹង​ប្រាកដទេថា ពេលណា​វិញ្ញាណ​នឹង​ចូល​ក្នុងរូបកាយ​របស់យើង ប៉ុន្តែ​ធីម និង​ខ្ញុំបាន​មានអារម្មណ៍​ថា កូន​របស់យើង​បាន​នៅ​ជាមួយ​គ្រួសារ​យើង មួយរយៈ​ពេល​ខ្លី នៅ​ល្ងាច​មុន​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់​នោះ ជាមួយ​គ្រប់​គ្នា​ដែល​កំពុង​រាំកម្សាន្ដ​ពេញ​ក្នុង​បន្ទប់ និង​កំពុង​តែ​រីករាយ​នោះ ។ យើង​ទទួល​អារម្មណ៍​នៃក្តីអំណរ ហើយ​យើង​មាន​អារម្មណ៍​ថា​ទារក​របស់យើង​មាន​ចំណែក​មួយ​ក្នុងនោះ ។ មុន​ពេល​គាត់​ចាកចេញ​ពីយើង យើង​ជឿថា​គាត់​បាន​ក្លាយ​ជា​សមាជិក​គ្រួសារ​ជា​អ្នក​ដែល​នឹង​មិននៅ​ជាមួយ​យើងទេ ​នៅ​ល្ងាច​មុន​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់​ឆ្នាំក្រោយ ។ ខ្ញុំ​ជឿថា​នៅថ្ងៃ​ណាមួយ យើង​នឹង​បានជួប​កូន​របស់យើង​ម្តង​ទៀត ។ ខ្ញុំ​មាន​អំណរ​ចំពោះ​ភាពសុខសាន្ត​ដែល​នាំ​មកឲ្យ​ខ្ញុំ ។ ◼