ទន្ទឹងរង់ចាំទស្សនាវដ្តីថ្មីទាំងបី
ទស្សនាវដ្ដីសាសនាចក្រផ្លាស់ប្តូរគឺជាសញ្ញានៃការរីកចម្រើនរបស់សាសនាចក្រនៅទូទាំងពិភពលោក ។
ដូចជាត្រីវិស័យដ៏ទេវភាពដែលវាត្រូវបានដាក់ឈ្មោះតាម ( សូមមើល អាលម៉ា ៣៧:៣៨–៤៥ ) ទស្សនាវដ្តី លីអាហូណា មានគោលបំណងចង្អុលបង្ហាញអ្នកអានឆ្ពោះទៅរកព្រះអង្គសង្គ្រោះព្រះយេស៊ូវ គ្រីស្ទរបស់យើង ។ឥឡូវនេះវាកំពុងចាប់ផ្តើមជំពូកថ្មីដែលជាផ្នែកមួយនៃការផ្លាស់ប្តូរដ៏គួរឲ្យរំភើបចំពោះការបោះពុម្ពផ្សាយរបស់សាសនាចក្រ ។
ដោយចាប់ផ្តើមនៅខែក្រោយ សាសនាចក្រនឹងបោះពុម្ភ ទស្សនាវដ្តីថ្មី ចំនួនបី ទូទាំងពិភពលោក៖ លីអាហូណា សម្រាប់មនុស្សពេញវ័យ ទស្សនាវដ្តី ដើម្បីកម្លាំងនៃយុវជន សម្រាប់យុវវ័យ និង ទស្សនាវដ្តីបិ្រយមិត្ត សម្រាប់ កុមារ ។ ទស្សនាវដ្តីនឹងមាន រៀងរាល់ខែឬ រៀងរាល់ ពីរខែម្តង អាស្រ័យទៅលើភាសា ។
បើសិនបងប្អូនជាអ្នកដែលជាវ លីអាហូណាបច្ចុប្បន្ន ការជាវរបស់បងប្អូន នឹងបន្តដោយស្វ័យប្រវត្តិ នឹងនៅតែមាននៅលើការជាវរបស់បងប្អូន នៅឆ្នាំក្រោយសម្រាប់ពេលវេលាណាមួយ ។ បើសិនគ្រួសារបងប្អូនចង់ទទួលបានទស្សនាវដ្តីបិ្រយមិត្តឬទស្សនាវដ្តី ដើម្បីកម្លាំងនៃយុវជន បងប្អូនអាចជាវនៅមជ្ឈមណ្ឌលចែកចាយក្នុងស្រុកឬនៅតាមហាងលក់ លើគេហទំព័រ ChurchofJesusChrist.org ។
វួដនិងសាខាទាំងឡាយនឹងត្រូវបានលើកទឹកចិត្តឲ្យផ្តល់ ការជាវដល់សមាជិកទាំងឡាយណាដែលទើបបានទទួលបុណ្យុជ្រមុជទឹកក៏ដូចជាសម្រាប់កុមារ និង យុវវ័យ ដែលចូលរួមព្រះវិហារដោយគ្មានឪពុកម្តាយផងដែរ ។
ទស្សនាវដ្តី លីអាហូណា ៖ សម្រាប់មជ្ឈិមវ័យ
សារលិខិតមកពីថ្នាក់ដឹកនាំសាសនាចក្រ
បទពិសោធន៍មកពីសមាជិកស្មោះត្រង់
អត្ថបទដែលជួយក្នុងការសិក្សា ចូរមកតាមខ្ញុំ
មូលដ្ឋានគ្រឹះនៃដំណឹល្អសម្រាប់សមាជិកថ្មី
ការដាក់បញ្ជូលដែលមាននូវព័ត៌មាន និងអត្ថបទពិសេសៗមកពីតំបន់របស់អ្នក
ទស្សនាវដ្តី ដើម្បីកម្លាំងនៃយុវជន ៖ សម្រាប់យុវវ័យ
សារលិខិតមកពីថ្នាក់ដឹកនាំសាសនាចក្រ
មេរៀនដែលប្រើប្រាស់វត្ថុជាជំនួយសម្រាប់រាត្រីជួបជុំក្រុមគ្រួសារ
ចម្លើយដល់សំណួរដែលមកពីយុវវ័យ
អត្ថបទអំពីប្រព័ន្ធផ្សព្វផ្សាយ បទដ្ឋាន មិត្តភក្តិ និងប្រធានបទដែលជាប់ទាក់ទងដទៃទៀត
ទស្សនាវដ្តី ប្រិយមិត្ត ៖ សម្រាប់កុមារ
សារលិខិតមកពីថ្នាក់ដឹកនាំសាសនាចក្រ
សកម្មភាពសម្រាប់កុមារតូចៗ
ដំណើររឿងសរសេរដោយកុមារ
អត្ថបទដែលស្ថាបនាការយល់ដឹងដំណឹងល្អ
រូបភាពសិល្បៈរបស់កុមារ