ប្រាំឆ្នាំកន្លងទៅហើយស្វាមីរបស់ខ្ញុំនិងខ្ញុំសម្រេចបង្កើតប៉ុស្តិ៍YouTubeមួយ ជាកន្លែងដែលយើងចាប់ផ្តើមចែកចាយអំពីរបៀបដែលយើងរស់នៅ ជាទៀងទាត់ក្នុងនាមជាសមាជិនៃសាសនាចក្រនៃព្រះយេស៊ូវ គ្រីស្ទ ។ គំនិតរបស់យើងគឺនិយាយអំពីជំនឿរបស់យើង តាមរយៈជីវិតរស់នៅរបស់យើង ។
យើងមានពរជ័យដ៏អស្ចារ្យតាមរយៈការទទួលសារបំផុសគំនិតមកពីអ្នកតាមដានរបស់យើង ប្រាប់យើងអំពីការចូលរួមព្រះវិហារលើកដំបូង ឬ សូម្បីតែនៅពេលទទួលបុណ្យជ្រមុជទឹក ។ សារលិខិតទាំងនេះបានធ្វើឲ្យយើង ពេញដោយសេចក្តីអំណរយ៉ាងខ្លាំង ។
យើងមានអំណរគុណចំពោះ ការរីកចម្រើនលើបទពិសោធន៍នៃប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបានជួយយើងឲ្យផ្សាយសារលិខិត នៃដំណឹងល្អដែលបានស្តារឡើងវិញ ដោយគ្រាន់តែចែកចាយពី ជីវិតរបស់យើង ។ ប៉ុន្តែខណៈពេលដែលប្រព័ន្ធផ្សព្វផ្សាយសង្គមអាចបង្កើតឲ្យមានបទពិសោធន៍ដ៏អស្ចារ្យ ដែលជួយយើងអភិវឌ្ឍន៍ ទំនាក់ទំនងដ៏មានអត្ថន័យ និងអនុញ្ញាតឲ្យយើងចែកចាយទីបន្ទាល់នៃដំណឹងល្អ របស់យើង វាក៏អាចផ្តល់បទពិសោន៍ដ៏អាក្រក់ខាងវិញ្ញាណ ដល់យើង ដឹកនាំឲ្យយើងថ្កោលទោស អ្នកដទៃក្នុងរបៀប មិនយុត្តិធម៌ និងបាត់បង់ សតិថាការពិតយើងជានរណា ។
សម័យប្រជុំ យុវមជ្ឈិមវ័យ ខែនេះ នឹងថ្លែងអំពីប្រធានបទទាំងនោះបន្ថែមទៀត ។ វាងាយស្រួលក្នុងការប្រៀបធៀបខ្លួនយើង ឬ ជីវិតយើងទៅនឹងអ្វីដែលយើងឃើញ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប៉ុន្តែយើងត្រូវរៀនប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយសង្គមបង្កើតចន្លោះវិជ្ជមាន ជាកន្លែងដែលយើង ទប់ទល់នឹងការវិនិច្ឆ័យខ្លួនឯង ឬអ្នកដទៃ និងបង្កើនទំនុកចិត្ត នៅក្នុងនិស្ស័យដ៏ទេវភាពរបស់យើង ហើយអ្វីដែលសំខាន់ជាងគេបំផុត គឺ ការបង្ហាញអ្នកដទៃឲ្យឃើញតាមរយៈ គំរូរបស់យើង និងសុភមង្គល ដែលដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនាំមក ។
បាបារ៉ា រ៉ូដរីហ្គាស