២០២០
ដើម​ឈើ​ដ៏​ល្អឥតខ្ចោះ
ខែ ធ្នូ ឆ្នាំ ២០២០


ដើម​ឈើ​ដ៏​ល្អឥតខ្ចោះ

« គ្រាមួយ​ព្រះ​យេស៊ូវ​កំសត់ ឥឡូវ​ទ្រង់​មក​ក្នុង​សិទ្ធិ​ល្អ » ( ទំនុកតម្កើង លេខ ១១៨ ) ។

The Perfect Tree

« ម៉ាក់ មើល​ដើម​មួយនេះ ! » យ៉ូស្វេ ចង្អុល​ទៅដើម​គ្រីស្ទម៉ាស់ ។ វា​ខ្ពស់​ហើយ​ស្គម ខៀវ​ពី​ចុង​ដល់​គល់​យ៉ាង​ឥតខ្ចោះ ។

ម៉ាក់​បាន​ឈប់​ហើយ​មើល​ផ្លាក​តម្លៃ ។ គាត់​បាន​គ្រវី​ក្បាល ។ « ម៉ាក់​មិន​គិត​ដូច្នោះ​ទេ » ។

យ៉ូស្វេ ដក​ដង្ហើម​ធំ​ហើយ​បន្ត​ដើរ​ទៅមុខ ។ មនុស្ស​ម្នា​កកកុញ​ក្នុង​ផ្សារ​ជាមួយ​នឹង​ម្ហូបអាហារ​ពេញធ្នើរ និង​ដើម​គ្រីស្ទម៉ាស់ ។ វា​អ៊ូអរ ដោយសារ​ក្រុមគ្រួសារ​ទិញ​ដើម​គ្រីស្ទម៉ាស់ និង​គ្រឿងទេស ដើម្បី​ធ្វើ​អាហារ​ដ៏ឆ្ងាញ់​ពិសារ ដូចជា bûche de Noël ( នំ​ដែល​មើល​ទៅ​ដូច​គល់ឈើ ) ។ ម៉ា់ក់​បាន​នាំ​យ៉ូស្វេ​ទៅ​ជាមួយ ដើម្បី​ទិញ​អាហារ​ខ្លះៗ​ប៉ុន្តែ​គាត់​មិនអាច​ឈប់​សម្លឹង​មើល​ដើម​គ្រីស្ទ​ម៉ាស់​បាន​ទេ ។ ដើម​មួយ​ចំនួន ខ្ពស់ ហើយ​ស្តើង ។ ខ្លះទៀត​ទាប​ហើយ​មូល ។ យ៉ូស្វេ ក៏បាន​ឃើញ​មួយដើម កម្ពស់​ប៉ុនគាត់ !

ម៉ាក់​បាន​និយាយ​ថា​ពួកគាត់​ពុំមាន​ប្រាក់​ច្រើន​ទេឆ្នាំ​នេះ ។ ពួកគេ​ប្រហែល​ជាគ្មាន​លទ្ធិភាព​ទិញ​ដើម​គ្រីស្ទម៉ាស់​ទេ ។ រឿង​នេះ​ធ្វើ​ឲ្យ​យ៉ូស្វេ​សោកសៅ​បន្តិច ។ រាល់ពេល​ដែល​គាត់​ទៅ​ផ្សារ​ជាមួយ​ម៉ាក់ គាត់​តែង​សម្លឹង​មើល ដើម​គ្រីស្ទម៉ាស់​ដ៏ល្អ​ឥត​ខ្ចោះ​នោះ ។ ប្រហែល​ជាពួកគេ​អាច​គ្រាន់​តែស្វែង​រក​ដើម​ឈើ​មួយ​យក​មក​ផ្ទះ ។

យ៉ូស្វេ​បានចាប់​ដៃ​ម៉ាក់ នៅពេល​ពួកគេ​ដើរទៅ​ជួរ​លក់​ដើមឈើ ។ យ៉ូស្វេ​បាន​ស្រែក ។ នោះ​គឺជា​—ដើម​ឈើ​ដ៏​ល្អឥតខ្ចោះ !

គាត់​បាន​រត់​ទៅមុខ​ហើយ​ដាក់​ដៃ​លើ​ដើមឈើ​នោះ ។ វា​មិនមាន​ខៀវ​ស្រងាត់​ទេ ។ វា​បាក់​ចុង​ខ្លះៗ ។ វា​មិន​ខ្ពស់​ទេ ។ តាម​ពិតទៅ​វាកោង ដូចបុរស​ចំណាស់​ច្រត់លើ​ឈើច្រត់​អញ្ចឹង ។

យ៉ូស្វេ​បាន​និយាយថា « ម៉ាក់​វា​ល្អ​ឥតខ្ចោះ ! » « តើ​យើង​អាច​យក​វា​ទៅ​ផ្ទះ​បានទេ ? ណា ម៉ាក់ ? »

ម៉ាក់​សម្លឹងមើល​ទៅតម្លៃវា ។ « មែន​ហើយកូន វា​មិន​សូវ​ថ្លៃ​នោះ​ទេ ។ ហើយ​ម៉ាក់​គិត​ថា យើង​អាច​ដាក់​ក្នុង​ឡាន​បាន » ។

យ៉ូស្វេ ស្ទើរ​តែ​ពុំ​អាច​រង់ចាំ​បាន ។ គាត់​បន្តលេង​ជាមួយ​ដៃអាវ​​រងា​របស់គាត់​រង់ចាំ​ម៉ាក់​បង់ប្រាក់​ថ្លៃដើម​ឈើ ។ បន្ទាប់​មក​បុរស​ដ៏ល្អ​ម្នាក់បាន​ជួយ​ពួកគេ​លើក​ដើមឈើ​នោះដាក់ឡាន ។ ពេល​ពួកគេ​មក​ដល់​ផ្ទះ​វិញ ប្អូន​ប្រុស​ចុង​របស់​គាត់ ម៉ាធៀ និង​ប៉ា បាន​ជួយ​ដាក់​ដើមឈើ​ចុះ​ពីលើ​ឡាន ។ ពួកគេ​លើក​ដើម​ឈើ​ចូលក្នុង​ផ្ទះ ដាក់​នៅកាច់​ជ្រុង​នៃ​បន្ទប់​ខាងមុខ ។

ម៉ាធៀ និយាយថា « ដំបូង​យើង​ត្រូវការ​អំពូល​ភ្លើង » ។

ប៉ុន្តែ​វាពិបាក​ព្យួរ​អំពូល​ឡើងណាស់ ព្រោះ​ដើម​ឈើ​កោង​ខ្លាំងពេក ។ ម៉ាធៀ ដាក់​អំពូល​ពីលើ​កំពូល​វិញ ។ យ៉ូស្វេ ដាក់​អំពូល​ខាង​ក្រោម ។ បន្ទាប់​មក​ពួកគេ​បានព្យួរ​គ្រឿង​តុបតែងលម្អ ។ ចុងក្រោយ ប៉ា​បាន​ជួយ យ៉ូស្វេ ដាក់​ផ្កាយ​ពីលើ​កំពូល ។

ប៉ា​បាន​ដោត​ខ្សែរអំពូល​ភ្លើង ហើយ​គៀក​ស្មា​ម៉ាក់ ។ យ៉ូស្វេ ញញឹម​ដាក់ដើម​គ្រីស្ទម៉ាស់ ។ ពន្លឺរបស់​ដើម​គ្រីស្ទម៉ាស់​បាន​ធ្វើ​ឲ្យ​បន្ទប់​ទាំងមូល​ទទួល​អារម្មណ៍​កក់ក្តៅ និង​សុខ​ស្រួល ។ គាត់​អង្គុយ​ក្រោម​ដើម​គ្រីស្ទម៉ាស់ ហើយ​ក្រឡេក​មើល​ពន្លឺ​ត្រចះ​ត្រចង់​នៃពណ៌​របស់​របរ​តែង​លម្អ ។ ដើម​ឈើ​មើល​ទៅ​មិន​កោង និង​សោក​សៅទេ ពេល​នេះ ។ វា​ស្រស់ស្អាតណាស់ ! វា​ត្រូវ​រៀបចំ​យ៉ាង​ឥតខ្ចោះ ។

យ៉ូស្វេ​និយាយ​ថា « នោះគឺជា​ដើម​ឈើ​ដ៏ឥត​ខ្ចោះ​នៃ​ព្រះ​យេស៊ូវ » ។

ម៉ាក់​បាន​សួរថា « តើ​កូន​ចង់​មានន័យ​ថាម៉េច ? »

យ៉ូស្វេ ឆ្លើយថា « ដើម​ឈើ​របស់យើង​គឺដូចជា​ព្រះយេស៊ូវ » ។ « ព្រះ​យេស៊ូវ​បាន​ប្រសូត​នៅ​កន្លែង​ក្រីក្រ​ក្នុង​ស្នូក​កខ្វក់​ ។ ដើម​ឈើ​របស់យើង កម្សត់ និង​សោក​សៅ​ពេលនៅក្នុង​ផ្សារ ។ ប៉ុន្តែ​ឥឡូវនេះ​ដើម​ឈើ​របស់យើង​ស្រស់ស្អាត ហើយ​អស្ចារ្យ​ណាស់​គឺដូច​ជា​ព្រះយេស៊ូវ បាន​ប្រែក្លាយ​ជាស្តេច​យ៉ាង​អស្ចារ្យ » ។

ប៉ា និយាយ​ថា « ជា​ដើម​ឈើ​ដ៏ឥត​ខ្ចោះ​នៃ​ព្រះ​យេស៊ូវ​របស់​យើង » ។ យ៉ូស្វេ​បានញញឹម

« កូន​ពេញ​ចិត្ត​ណាស់ » ។ វា​នឹង​ក្លាយ​ទៅ​ជាថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់​ដ៏​ពិសេស​បំផុត ។ ●