២០២០
សាំយូអែល និង ផ្កាយ
ខែ ធ្នូ ឆ្នាំ ២០២០


សាំយូអែល និង ផ្កាយ

Samuel and the Star

ជាច្រើន​ឆ្នាំ​កន្លងទៅ​ហើយ កាល​ពីបុរាណ នៅទី​ដ៏សែន​ឆ្ងាយ​ឆ្លង​កាត់​សមុទ្រ មាន​បុរស​ម្នាក់ឈ្មោះ​សំាយូអែល​បាន​ផ្តល់​ការព្យាករណ៍ ។

លោក​បានប្រាប់​ប្រជាជន​អំពី​ការណ៍​ជាច្រើន​ទាក់ទង​នឹង​ការ​ប្រសូត្រ​របស់​ព្រះ​អង្គ​សង្គ្រោះ ។ លោក​បាន​និយាយ​ទៅកាន់​ពួកគេ​អំពី​ព្រះ​យេស៊ូវ គ្រីស្ទ និង​របៀប​ដែល​ទ្រង់​យាង​មក​ផែនដី ។

ប្រជាជន​មិន​បាន​ស្តាប់​លោកទេ ។ ដួងចិត្ត​របស់​ពួកគេ​ពេញ​ទៅ​ដោយ​ភាពសង្ស័យ ។ ដូច្នេះ​ពួកគេ​បាន​ចាប់​សាំយូអែល​ទៅ​ឯ​ទ្វារ​ក្រុង ហើយ​បោះ​គាត់​ចេញ ។

ប៉ុន្តែ​សាំយូអែល​មិន​ចុះ​ចាញ់​ឡើយ ។ លោក​ត្រូវ​តែប្រាប់​ឲ្យ​ពួកគេ​បាន​ដឹង ។ លោក​បាន​ឡើង​លើ​កំផែង​ទីក្រុង ហើយ​ស្រែក​ប្រាប់​ពួកគេ​ដែល​នៅ​ខាងក្រោម ។

« ត្បិត​ទៅ​ប្រាំឆ្នាំ​ទៀត ព្រះអម្ចាស់​នឹង​យាងមក គឺជា​យប់​ដែល​មាន​ផ្កាយ​បញ្ចេញ​ពន្លឺ​ជាច្រើន ដើម្បី​សង្គ្រោះ​មនុស្ស​លោក​ពី​អំពើ​បាប​របស់​ពួកគេ និង​ប្រទាន​ពន្លឺ​របស់​ទ្រង់​ដល់​ពិភព​លោក » ។

« ហើយ​ត្បិត​អីនៅ​រយៈ​ពេល​ប្រាំឆ្នាំ​ហើយ​នៅ​ឆ្ងាយ​តែ​គ្រានោះ​ពេលព្រះ​អាទិត្យ​លិច​ពុំ​មាន​ភាព​ងងឹត​ឡើយ ប៉ុន្តែ​ភ្លឺ​ដូចជាពេល​ថ្ងៃ » ។

ប្រជាជនមានចិត្ត​ក្តៅក្រហាយ ហើយ​ទន្ទ្រាំ​ជើង ។ ពួកគេ​ពោល​ថា គ្មាន​ព្រះគ្រីស្ទ​នឹង​យាងមក​ទេ ។

ពួកគេ​បាន​គប់​ដុំថ្ម ។ ពួកគេ​បាន​បាញ់​ព្រួញ ។ ពួកគេ​គ្រប់គ្នា​បាញ់​និង​គប់​មិន​ចំ​គាត់​ទេ ។

មនុស្ស​ស្មោះ​ត្រង់​បាន​រងចាំ ទាំងត្រហេប​ត្រហប សង្ឃឹម​ថា​ពួកគេ​នឹង​ឃើញ—ផ្កាយ ពន្លឺ សេចក្តី​សន្យា​ដែល​មានតម្លៃ​ជាង​មាស ។

ប្រាំឆ្នាំ​ក្រោយ​មក នៅភូមិ​បេថ្លេហិម ព្រះ​គ្រីស្ទ​បាន​ផ្ទុំ​នៅក្នុង​ស្នូក​ក្នុង​ក្រោល ។ ពួកគេ​បាន​ឃើញ​ពន្លឺ​ហើយ​បាន​ដឹងថា ទ្រង់​បាន​យាងមក​ជាព្រះអង្គ​សង្រ្គោះ ជាព្រះ​អម្ចាស់​របស់​ពួកគេ​គ្រប់​រូប ។

ហើយ​ដូច​ដែល​ហេតុការណ៍​បាន​កើត​ឡើងជានិច្ច​ថា នៅពេល​ដែល​ព្យាការី​មាន​ភាព​អង់អាច​ក្លាហាន ព្រះអម្ចាស់​តែង​តែ​បំពេញ​សេចក្តី​សន្យា​របស់​ទ្រង់​ជានិច្ច ដូច​សាំយូអែល​ពីបុរាណ​បាន​ធ្វើ ។ ●