សួស្ដីមកពីប្រទេសបារាំង !
សួស្តី ! ពួកយើងឈ្មោះ ម៉ាហ្គោ និង ប៉ៅឡូ !
យើងកំពុងធ្វើដំណើរជុំវិញពិភពលោកដើម្បីរៀនអំពីបុត្រាបុត្រីរបស់ព្រះ ។ សូមចូលរួមជាមួយពួកយើង ពេលយើងទៅលេងប្រទេសបារាំង !
មានសមាជិកសាសនាចក្រជិត ៤០,០០០ នាក់នៅប្រទេសបារាំង ។ ព្រះវិហារបរិសុទ្ធទីក្រុងប៉ារីស ប្រទេសបារាំង បានបញ្ចប់ការសាងសង់នៅឆ្នាំ ២០១៧ ។
នេះជាព្រះគម្ពីរមរមនជាភាសាបារាំង ។
ឡូវើ នៅប៉ារីស គឺជាសារមន្ទីរសិល្បៈធំបំផុតនៅក្នុងពិភពលោក ! វាមានស្នាដៃសិល្បៈច្រើនជាង ៣៨០,០០០ ។
នៅប៉ែកខាងត្បូងប្រទេសបារាំង ប្រជាជនរៀបចំ « ស្នូក » ឬ ឈុតឆាកការប្រសូត ។ ឈុតឆាកទាំងនោះមានមនុស្សជាច្រើនកំពុងរងចាំ ការប្រសូត្ររបស់ព្រះយេស៊ូវ គ្រីស្ទ ។ នៅយប់ឆ្លងចូលថ្ងៃបុណ្យគ្រីស្ទម៉ាស់ ពួកគេបានដាក់រូបចម្លាក់ព្រះឱរសយេស៊ូវនៅក្នុងស្នូក !
ក្មេងៗជនជាតិបារាំងចូលចិត្តលេងល្បែងហៅថា « escargot » ។ ប្អូនៗលោតតាមទ្រង់ទ្រាយរង្វង់ដូចជាខ្យងរហូតដល់ចុងបញ្ចប់ !
ប្រទេសបារាំងល្បីល្បាញខាងនំបុ័ង និង ឈីស ។ មនុស្សភាគច្រើនទិញនំបុ័ងស្រួយវែងថ្មីៗ មកពី boulangeries ( ហាងដុតនំ ) ជារៀងរាល់ថ្ងៃ ។
សូមជួបជាមួយមិត្តភក្តិមួយចំនួនរបស់យើងមកពីប្រទេសបារាំង !
ខ្ញុំស្រឡាញ់អ្វីគ្រប់យ៉ាងពីអង្គការបឋមសិក្សា—មានចម្រៀង គ្រូ សកម្មភាព និងអ្វីគ្រប់យ៉ាងដែលខ្ញុំបានរៀនអំពីព្រះយេស៊ូវ គ្រីស្ទ ។ អ្វីដែលខ្ញុំចូលចិត្តជាពិសេសនោះ គឺនៅពេលដែលយើងជូនពរថ្ងៃកំណើតរបស់កុមារ ។ ខ្ញុំទន្ទឹងរង់ចាំចូលរួមថ្នាក់អង្គការបឋមសិក្សារាល់សប្តាហ៍ ។
ជូលី ប៊ី អាយុ ១០ ឆ្នាំ ទីក្រុង ហាត់ធឺ ហ្គរូនី ប្រទេស បារាំង
ដំណើររឿងព្រះគម្ពីរមរមនដែលខ្ញុំចូលចិត្តនោះគឺអំពីការអភ័យទោសរបស់នីហ្វៃ និងសេចក្តីស្រឡាញ់របស់លោកចំពោះបងប្រុសរបស់លោក ។ សូមអរគុណចំពោះគំរូរបស់នីហ្វៃក្នុងព្រះគម្ពីរផ្នែកនេះពិតជាបានជួយខ្ញុំ ឲ្យកាន់តែមានភាពងាយស្រួលក្នុងការសុំអភ័យទោសពីបងប្រុសរបស់ខ្ញុំ ពេលយើងឈ្លោះគ្នា ហើយក៏អភ័យទោសឲ្យគ្នា ។
អ៊ីវើលិន អិន អាយុ ៦ ឆ្នាំ ទីក្រុង អ៊ីល ឌឺ ហ្វ្រង់ ប្រទេសបារាំង
តើបងប្អូនមកពីប្រទេសបារាំងឬ ? សូមសរសេរមកកាន់ពួកយើង ! ពួកយើងចង់ឮពីប្អូនៗ ។
សូមអរគុណសម្រាប់មកការទស្សនាប្រទេសបារាំងជាមួយពួកយើង !