សាំយូអែល និង ផ្កាយ
ជាច្រើនឆ្នាំកន្លងទៅហើយ កាលពីបុរាណ នៅទីដ៏សែនឆ្ងាយឆ្លងកាត់សមុទ្រ មានបុរសម្នាក់ឈ្មោះសំាយូអែលបានផ្តល់ការព្យាករណ៍ ។
លោកបានប្រាប់ប្រជាជនអំពីការណ៍ជាច្រើនទាក់ទងនឹងការប្រសូត្ររបស់ព្រះអង្គសង្គ្រោះ ។ លោកបាននិយាយទៅកាន់ពួកគេអំពីព្រះយេស៊ូវ គ្រីស្ទ និងរបៀបដែលទ្រង់យាងមកផែនដី ។
ប្រជាជនមិនបានស្តាប់លោកទេ ។ ដួងចិត្តរបស់ពួកគេពេញទៅដោយភាពសង្ស័យ ។ ដូច្នេះពួកគេបានចាប់សាំយូអែលទៅឯទ្វារក្រុង ហើយបោះគាត់ចេញ ។
ប៉ុន្តែសាំយូអែលមិនចុះចាញ់ឡើយ ។ លោកត្រូវតែប្រាប់ឲ្យពួកគេបានដឹង ។ លោកបានឡើងលើកំផែងទីក្រុង ហើយស្រែកប្រាប់ពួកគេដែលនៅខាងក្រោម ។
« ត្បិតទៅប្រាំឆ្នាំទៀត ព្រះអម្ចាស់នឹងយាងមក គឺជាយប់ដែលមានផ្កាយបញ្ចេញពន្លឺជាច្រើន ដើម្បីសង្គ្រោះមនុស្សលោកពីអំពើបាបរបស់ពួកគេ និងប្រទានពន្លឺរបស់ទ្រង់ដល់ពិភពលោក » ។
« ហើយត្បិតអីនៅរយៈពេលប្រាំឆ្នាំហើយនៅឆ្ងាយតែគ្រានោះពេលព្រះអាទិត្យលិចពុំមានភាពងងឹតឡើយ ប៉ុន្តែភ្លឺដូចជាពេលថ្ងៃ » ។
ប្រជាជនមានចិត្តក្តៅក្រហាយ ហើយទន្ទ្រាំជើង ។ ពួកគេពោលថា គ្មានព្រះគ្រីស្ទនឹងយាងមកទេ ។
ពួកគេបានគប់ដុំថ្ម ។ ពួកគេបានបាញ់ព្រួញ ។ ពួកគេគ្រប់គ្នាបាញ់និងគប់មិនចំគាត់ទេ ។
មនុស្សស្មោះត្រង់បានរងចាំ ទាំងត្រហេបត្រហប សង្ឃឹមថាពួកគេនឹងឃើញ—ផ្កាយ ពន្លឺ សេចក្តីសន្យាដែលមានតម្លៃជាងមាស ។
ប្រាំឆ្នាំក្រោយមក នៅភូមិបេថ្លេហិម ព្រះគ្រីស្ទបានផ្ទុំនៅក្នុងស្នូកក្នុងក្រោល ។ ពួកគេបានឃើញពន្លឺហើយបានដឹងថា ទ្រង់បានយាងមកជាព្រះអង្គសង្រ្គោះ ជាព្រះអម្ចាស់របស់ពួកគេគ្រប់រូប ។
ហើយដូចដែលហេតុការណ៍បានកើតឡើងជានិច្ចថា នៅពេលដែលព្យាការីមានភាពអង់អាចក្លាហាន ព្រះអម្ចាស់តែងតែបំពេញសេចក្តីសន្យារបស់ទ្រង់ជានិច្ច ដូចសាំយូអែលពីបុរាណបានធ្វើ ។ ●