សន្និសីទទូទៅ
ការគាំទ្រ​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់ និង​ពួក​អ្នក​កាន់​តំណែង​ទូទៅ
សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៤


4:17

ការគាំទ្រ​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់ និង​ពួក​អ្នក​កាន់​តំណែង​ទូទៅ

បងប្អូន​ប្រុសស្រី ខ្ញុំ​មាន​កិត្តិយស​ណាស់​ដើម្បីឧទ្ទេសនាម​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់ និង​អ្នក​កាន់​តំណែង​ទូទៅ​នៃ​សាសនាចក្រ ដើម្បី​ទទួល​ការគាំទ្រ​ពី​បងប្អូន ។

យើង​សូម​ដល់បងប្អូន​ឲ្យ​បង្ហាញ​ការគាំទ្រ​តាម​ធម្មតា ទោះជា​បងប្អូន​នៅ​ទីកន្លែង​ណា​ក្តី ។ បើ​មាន​អ្នក​ជំទាស់​ទៅនឹង​ការដាក់​ស្នើ​នេះ យើង​សូម​ឲ្យ​បងប្អូន​ទាក់ទង​ទៅ​ប្រធាន​ស្ដេក​របស់​បងប្អូន ។

យើង​ត្រូវបាន​ស្នើ​សុំ​ឲ្យ​គាំទ្រ រ័សុល ម៉ារៀន ណិលសុន ជា​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ ហើយ​ជា​ប្រធាន​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ដាល្លិន ហារីស អូក ជា​ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​ទីមួយ ព្រមទាំង ហែនរី ប៊ែនញៀន អាវរិង ជា​ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈប្រធាន​ទីមួយ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

ប្រសិន​បើ​មាន​អ្នក​ទាំង​ឡាយ​ណា​ដែល​ជំទាស់ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ ដាល្លិន អេក អូក ជា​ប្រធាន​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ និង ជែហ្វ្រី អ័រ ហូឡិន ជា​ប្រធាន​ស្ដីទី​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បើ​មាន​ការជំទាស់ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ​សមាជិកក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ដូច​តទៅ​នេះ ៖ ជែហ្វ្រី អ័រ ហូឡិន, ឌៀថើរ អេហ្វ អុជដូហ្វ, ដេវីឌ អេ បែដណា, ឃ្វីនថិន អិល ឃុក, ឌី ថត គ្រីស្តូហ្វឺសិន, នែល អិល អាន់ឌើរសិន, រ៉ូណល អេ រ៉ាសបាន, ហ្គែរី អ៊ី ស្ទីវ៉ែនសុន, ឌែល ជី រេនឡាន់, ហ្គើរីត ដបុលយូ ហ្គង អូលីសេស សូរ៉េស និង ផាទ្រីក ខៀរ៉ុន ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បងប្អូន​ដែល​ជំទាស់ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ​ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ជា​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បើ​មាន​ការជំទាស់ សូម​បង្ហាញ​ដោយ​សញ្ញា​ដូចគ្នា ។

យើង​សម្គាល់​ឃើញ​ថា មាន​ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់​ថ្មី​ចំនួន ៦ រូប ត្រូវ​បាន​គាំទ្រ​ក្នុង​អំឡុង​ពេល​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​ក្នុង​សន្និសីទ​ទូទៅ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែតុលា ហើយ​បន្ទាប់​មក​បាន​ប្រកាស​នៅលើ​គេហទំព័រ​របស់​សាសនាចក្រ ។ យើង​សូម​អញ្ជើញ​បងប្អូន​ឲ្យ​គាំទ្រ​បងប្អូន​ប្រុស​ទាំង​នេះ​នៅ​ក្នុង​ការចាត់តាំង​ថ្មី​របស់​ពួកលោក ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បងប្អូន​ណា​ជំទាស់ សូម​បង្ហាញ​ដូចគ្នា ។

យើង​ត្រូវ​បាន​ស្នើសុំ​ឲ្យ​គាំទ្រ​ដល់​ពួកអ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ពួកចិតសិប​នាក់​ប្រចាំ​តំបន់ និង​អ្នកកាន់​តំណែង​ទូទៅ​ដទៃ​ទៀត​ដែល​បាន​បង្កើត​ឡើង​នាពេល​បច្ចុប្បន្ន​នេះ ។

បងប្អូន​ទាំងឡាយ​ណា​ដែល​គាំទ្រ សូម​បង្ហាញ​ដោយ​ការលើកដៃ ។

បងប្អូន​ណា​ជំទាស់ សូម​បង្ហាញ ។

សូម​អរគុណ​បងប្អូន​ប្រុស​ស្រី​ចំពោះ​សេចក្តី​ជំនឿ និង​ការអធិស្ឋាន​ជា​បន្ត​បន្ទាប់​របស់​បងប្អូន​ជំនួស​ឲ្យ​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។

មាន​ការផ្លាស់ប្តូរ​ចំពោះពួកចិតសិប​នាក់​ប្រចាំ​តំបន់

ពួកចិតសិប​នាក់​ប្រចាំ​តំបន់​ខាង​ក្រោម​ត្រូវ​បាន​គាំទ្រ​ក្នុង​អំឡុងពេល​សម័យប្រជុំ​ដឹកនាំ​ដែល​ធ្វើ​ឡើង​ជា​ផ្នែក​នៃ​សន្និសីទទូទៅ ៖

Miguel A. Avila, Jean Pierre A. L. Haboko, Ramiro Ibarra Sanchez, George Katembo Njogu Munene, A. Enrique Texeira, Francisco Villanueva Rojas.